ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...
0

តើក្រសួងអប់រំយុវជន និងកីឡា យល់ឃើញយ៉ាងណាដែរ នៅពេលដែលលោក មែ៉ន ណារិន នាយកសាលាវិទ្យាល័យ តេជោសែនជ័យ ត្រពាំងក្រហម ទារលុយ ពីឪពុកម្តាយសិស្ស ទីទាល់ក្រ ដោយយកលេសថា: យកទៅបង់ថ្លៃភ្លើងក្នុងសាលា…..?​

តើក្រសួងអប់រំយុវជន និងកីឡា យល់ឃើញយ៉ាងណាដែរ នៅពេលដែលលោក មែ៉ន ណារិន នាយកសាលាវិទ្យាល័យ តេជោសែនជ័យ ត្រពាំងក្រហម ទារលុយ ពីឪពុកម្តាយសិស្ស ទីទាល់ក្រ ដោយយកលេសថា: យកទៅបង់ថ្លៃភ្លើងក្នុងសាលា…..?​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតនគិរី៖លោកម៉ែនណារិន នាយកសាលាវិទ្យាល័យតេជោសែនជ័យត្រពាំងក្រហម៖
បើគ្មានលុយបង់ទេ នាំគ្នា ដុតចង្កៀង អុចទៀន ដុតចន្លុះ រៀនទៅ..?​

ប្រជាពលរដ្ឋទីទាល់ក្រដែលបានបញ្ជូនកូនមករៀននៅសាលា វិទ្យាល័យតេជោសែនជ័យត្រពាំងក្រហម ដែលស្ថិតនៅក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគិរី បាននាំគ្នាប្រតិកម្ម និងមិនសប្បាយចិត្ត ចំពោះលោក
ម៉ែន ណារិន ដែលជានាយកសាលាវិទ្យាល័យ តេជោសែនជ័យ ត្រពាំងហម
ដែលបានបង្គាប់បញ្ជា ឲ្យពួកគាត់បង់ប្រាក់ មកសាលាតាមរយៈគាត់ក្នុងសិស្សមួយនាក់ត្រូវបង់ចំនួន១០០០០៛(មួយមុឺនរៀល)ក្នុងមួយខែ។

ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣​
តាមការរៀបរាប់ពីអាណាព្យាបាលសិស្ស មកកាន់ អ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរសព្ទ ដែលសុំមិនបញ្ចេញឈ្មោះ និងអត្តសញ្ញាណ ពួកគាត់បានត្អូញ ត្អែថា
កាលពីថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២៣​ លោក
ម៉ែន ណារិន ដែលជា​នាយកសាលាវិទ្យាល័យ តេជោសែនជ័យ ត្រពាំងក្រហម បានកោះអញ្ជើញពួកគាត់ ឲ្យទៅចូលរួមប្រជុំនៅក្នុងសាលាវិទ្យាល័យ តេជោសែនជ័យត្រពាំងក្រហម។​

នៅក្នុងកិច្ចប្រជុំនោះ លោកម៉ែនណារិន បានលើកឡើងថា ចំពោះអាណាព្យាបាលមាតាបិតាសិស្សទាំងអស់ ដែលបានយកកូន មកដេកសម្រាករៀននៅក្នុងសាលា ត្រូវបង់ប្រាក់ក្នុងសិស្សមួយនាក់ចំនួន១០០០០៛ (មួយម៉ឺនរៀល)ក្នុងមួយខែ សម្រាប់យកទៅចំណាយថ្លៃភ្លើងអគ្គិសនីយ៍ ។​

លោកបានបញ្ជាក់ទៀតថា៖ ឆ្នាំមុនបង់៥០០០៛(ប្រាំពាន់រៀល)ក្នុងសិស្សម្នាក់ នោះវាខាត ខាងសាលាមិនមានលុយដើម្បីបង់ថ្លៃភ្លើងជំនួសនោះទេ។

ពួកគាត់បានបន្តទៀតថា នៅក្នុងអង្គប្រជុំនោះ ឪពុកម្ដាយ ឬ អាណាព្យាបាលសិស្ស ក៍ បានសំណូមពរទៅលោក មែ៉ន ណារិន សុំបង់ត្រឹម៦០០០៛ ទៅ៧០០០៛ (ប្រាំមួយពាន់ទៅប្រាំពីរពាន់រៀល)បានហើយ ដោយពួកគាត់បានលើកហេតុផលថា ពួកខ្ញុំសុទ្ធតែជាអ្នក ស្រែទីទាល់ក្រ លំបាក សព្វថ្ងៃនេះវេទនាណាស់ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក

ហើយនៅចំណាយឲ្យកូនមករៀនទៀត ព្រោះតែចង់ចេះដឹង ចង់មានជីវភាពប្រសើរជាងសព្វថ្ងៃ បើពួកខ្ញុំមានជីវភាពធូរធារ សមណាស់ មិនឱ្យកូន មកដេករៀនក្នុងសាលា បារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសុខភាពនោះទេ ម៉្លេះសមទិញម៉ូតូឲ្យកូនជិះទៅរៀនហើយ។

ប៉ុន្តែទោះបីជាពួកខ្ញុំអង្វសុំ លោកគ្រូយ៉ាងណាក៏ដោយ ក៏លោកគ្រូ ម៉ែនណារិន មិនយល់ព្រមនោះដែរ ដោយគាត់បាននិយាយថា បើគ្មានលុយបង់ទេ ឱ្យដុតចង្កៀង អុជទៀន ដុតចង្លុះ រៀនទៅ ។

នេះជាសម្ដីរបស់អ្នកចេះដឹង ក្នុងនាមជានាយកសាលាវិទ្យាល័យ ១រូប ដែលនិយាយទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ល្ងិតល្ងង់ខ្លៅ
នៅស្រុកកូនមុំខេត្តរតនគិរីរបស់យើង។

ក្រោយពីទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៣​ ក្រុមការងារអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានទៅកាន់សាលាវិទ្យាល័យ តេជោសែនជ័យ ត្រពាំងក្រហម ដើម្បីសាកសួរព័ត៌មានលំអិត ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋទៅលើលោកនាយកសាលា មែ៉ន ណារិន
ប៉ុន្តែអ្វីដែលក្រុមការងារយើងនឹកស្មានមិនដល់នោះ លោកម៉ែនណារិន នាយកសាលាវិទ្យាល័យ តេជោសែនជ័យត្រពាំងក្រហម បានបញ្ជាក់ប្រាប់មកក្រុមការងារយើងច្បាស់ៗថាគាត់ពិតជាបាន តម្រូវឲ្យឪពុកម្ដាយ ឬអ្នកណាព្យាបាលសិស្សដែលបាន មកដេករៀននៅក្នុងសាលាឲ្យបងប្រាក់ចំនួន១០០០០៛(មួយមុឺនរៀល)ក្នុងមួយខែ ពិតប្រាកដមែន
គាត់បានបញ្ជាក់ថាលុយទាំងអស់នេះគឺសម្រាប់យកទៅបង់ថ្លៃភ្លើង គាត់បានបញ្ជាក់ទៀតថាកាលពីឆ្នាំមុនខ្ញុំតម្រូវឲ្យបង់ត្រឹម ៥០០០៛(ប្រាំពាន់រៀល)ទេ ក្នុងមួយខែចំពោះ សិស្សម្នាក់ រហូតមកដល់ឥឡូវនេះសាលានៅជំពាក់ថ្លៃភ្លើង គេរហូតទៅដល់៥លានរៀលឯណោះ ។

នៅពេលដែលក្រុមការងារអ្នកសារព័ត៌មានសម្ភាសន៍សួរគាត់ថា ការសម្រេចចិត្ត ដោយតម្រូវឲ្យឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសិស្ស បង់លុយ ទាំងអស់នេះ តើមានការឯកភាពពីថ្នាក់ដឹកនាំ មន្ទីរអប់រំយុវជននិងកីឡាខេត្ត ឬ ស្រុកដែរឬទេ ?…

លោកក៏បានឆ្លើយតបវិញថា: ពុំមានទេ…នេះជាការសម្រេចចិត្តរបស់សាលាតែប៉ុណ្ណោះ…..

លោក សេកហៃ អភិបាលនៃគណៈអភិបាលស្រុកកូនមុំ ក៏ដូចជាលោក
កន ពុទ្ធារិន ប្រធានអប់រំយុវជននិងកីឡាស្រុកកូនមុំ បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរសព្ទថា: រឿងទាំងអស់នេះខ្ញុំមិនដឹងនោះទេ ព្រោះអីរឿងនេះវាទើបតែកើតឡើងថ្មីៗ

ដោយឡែករឿងលុយ ៥០០០រៀលដែលលោក មែ៉ន ណារិន តម្រូវឲ្យអ្នកអាណាព្យាបាលសិស្សបង់ កាលពីឆ្នាំមុនខ្ញុំបានធ្វើការ ណែនាំ អប់រំ រួចហើយ។

សំនួរ ពីប្រជាពលរដ្ឋសួរ ដោយឆោតល្ងង់ថា:
ចំពោះករណីទាំងអស់ខាងលើនេះ តើនេះជាការសម្រេចចិត្តពីក្រសួងអប់រំយុវជន និងកីឡាត ម្រូវឲ្យអ្នកអាណាព្យាបាល ឬមាតាបិតាសិស្សបង់លុយសម្រាប់ថ្លៃភ្លើងប្រចាំខែ ជូនទៅសាលា ឬមួយក៏យ៉ាងណា….?​

តើខាងក្រសួងអប់រំគ្មានលទ្ធភាព បង់ភ្លើងសម្រាប់សាលារៀន ឬមួយយ៉ាងណា
បានជាលោកគ្រូ មែនណារិន ត្អូញ ត្អែថា: ពុំមានលុយ សម្រាប់បង់ភ្លើងសាលាទេព្រោះក្រសួងមិនទម្លាក់ឲ្យ
បើបងប្អូនមិនបង់លុយទេមានតែដុតចង្កៀង ដុតចង្លុះ ឬ អុចភ្លើងទៀនរៀនទៅ
អ្នកដែលលំបាកគឺមិនមែនកូនខ្ញុំទេគឺកូនរបស់អ្នកទាំងអស់គ្នា៕អ្តថបទ រូបភាព ដោយអ្នកយព័ត៌មាន ពីខេត្តរតនគីរី

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com