ទាន់ហេតុការណ៍
សំណាញ់ច្បាប់មិនលើកលែងដល់ជនណាប្រព្រឹត្តខុសទេ! បុរសថ្លើមដុះរោមម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស...=>មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!
0

លោក ប៊ុន វឌ្ឍន: តាំងខ្លួនជាទីប្រឹក្សាក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចេញមុខអះអាងផ្ទុយពីការពិតចំពោះការឈូសឆាយដី ប្រជាពលរដ្ឋថាការអះអាងនេះខុសទីតាំងចង្អុលបង្ហាញ…(វគ្គ៣)

លោក ប៊ុន វឌ្ឍន: តាំងខ្លួនជាទីប្រឹក្សាក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចេញមុខអះអាងផ្ទុយពីការពិតចំពោះការឈូសឆាយដី ប្រជាពលរដ្ឋថាការអះអាងនេះខុសទីតាំងចង្អុលបង្ហាញ…(វគ្គ៣)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តឧត្តមានជ័យ៖ រឿងរ៉ាវរបស់ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) វិនិយោគដាំដើមប្រេងខ្យល់នៅតែជាមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមួយចំនួនតូច ពីព្រោះថា ការវិនិយោគរបស់ក្រុមហ៊ុន និមួយៗ សុំវិនិយោគពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធច្បាស់លាស់ នូវទំហំដី ហើយមានការកំណាត់ត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចម្លែកត្រង់ថា សុំច្បាប់ឈូសឆាយដីចំនួនបីប្លង់ ទំហំ៦០ហិកតា ប៉ុន្តែសុំច្បាប់កន្លែងផ្សេង ធ្វើការឈូសឆាយកន្លែងផ្សេងទៀតទៅវិញ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) កំពុងតែឱ្យមន្ត្រីជំនាញសុរិយោដីរត់ការស៊ីញ៉េប្លង់ដី ជាមួយថ្នាក់ភូមិ ថ្នាក់ឃុំ ទៅវិញដែលទង្វើររបស់ក្រុមហ៊ុននេះ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចបាត់បង់ដីរបស់ពួកគាត់ដែល អ្នករៀបចំដីប្រមូលទិញក្នុងតម្លៃក្រោមទីផ្សារ ទង្វើរបែបនេះសរបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)កំពុងតែធ្វើឱ្យអាជ្ញាធរ ជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឈឺក្បាលវិញមុខហើយ។
ដើម្បីបិទបាំងការពិត លោក ប៊ុន វឌ្ឍន: បានយកបណ្តាញសារព័ត៌មានទូរទស្សន៍ចំនួនពីរ អង្គភាពមកផ្សព្វផ្សាយតាមការលើកឡើងតែម្ខាងរបស់ លោក ប៊ុន វឌ្ឍន: ក្នុងន័យថាសារព័ត៌មាន ដែលបានចុះផ្សាយមានមិនគ្រប់ជ្រុងជ្រោយទៅវិញ និងគ្មានវិជ្ជីវៈលើព័ត៌មាន កាលពីថ្ងៃទី២៩ និង ៣០ ខែវិច្ឆិកា កន្លងទៅថ្មីនេះ ខណៈដែលអ្នកយកព័ត៌មាននៅស្ថានីទូរទស្សន៍ទាំងពីរខាងលើ មិនបានសាកសួរឱ្យច្បាស់និងគ្រប់ជ្រុងជ្រោយនៃព័ត៌មានដែលកើតមានឡើង ពោលគឺគ្រាន់តែខាងក្រុមហ៊ុននាំទៅធ្វើបទសម្ភាសន៍នៅលើទីតាំងដីចំការមួយកន្លែងដែលខាងក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) រៀបចំទុកដើម្បីបំភ័ណ្ឌភ្នែកប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនផងដែរថា ការចេញផ្សាយតាមអនឡាញរបស់ទូរទស្សន៍ទាំងពីរនោះមានគណនីហ្វេសប៊ុក ទូរទស្សន៍ថោន (Town TV Full HD) និង ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ (TV3) ចេញផ្សាយមានចំណងជើងប្រហាក់ប្រហែលគ្នា ថា ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) សូមឱ្យសារព័ត៌មានគេហទំព័រ CNT Hote News ផ្សាយខុសពីការពិត និងថែមថយថាមិនគួរណាធ្វើការខុសពីវិជ្ជាជីវៈ ហាក់ដូចជាមានការវាយប្រហារមកលើអង្គភាពតូចតាចមិនល្បីល្បាញ។

ពាក់ព័ន្ធនិងរឿងរបស់ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)វិនិយោគដាំប្រេងខ្យល់នេះ នូវមានមន្ទិលសង្ស័យច្រើន លោក ជន រះ មេឃុំលំទង បានឱ្យដឹងតាមទូរស័ព្ទថា រឿងក្រុមហ៊ុនចូលវិនិយាគនេះលោក មិនសូវច្បាស់ទេ ពីព្រោះឮគេថាច្បាប់ ឮតាមរយៈពីស្រុក និងខេត្ត។ លោកបានស៊ីញ៉េលើដី ជិត៤០ប្លង់ ចាប់ពីទំហំ១ហិកតា ឡើងទៅ។ ភាគច្រើនខាងសុរិយោដី កាន់ប្លង់រឹងមកឱ្យលោកស៊ីញ៉េ ហើយគម្រោងពង្រីកលោកមិនដឹងទេ ហើយខាងប្រជាពលរដ្ឋ របស់លោកមិនចង់លក់ដីនោះទេ ដោយសារតែខាងក្រុមហ៊ុន យឺតយ៉ាវក្នុងការទូរទាត់លុយកាក់ឱ្យប្រជាពលរដ្ឋ។

ចំពោះរឿងសុំច្បាប់ឈូសឆាយដីនោះ នៅក្នុងឃុំរបស់លោកមានមិនដល់១០០០ហិកតានោះទេ បើទិញក៏ទិញមិនបានទេ ពីព្រោះប្រជាពលរដ្ឋ ទុកអាស្រ័យផលដែរ។ លោកធ្លាប់បានសួរនាំប្រជាពលរដ្ឋ រឿងលក់ដីដែរ ប៉ុន្តែមិនចង់លក់នោះទេ ក្នុងភូមិ ឃុំរបស់លោកមិនមានដីព្រៃនោះទេ ៩៩ភាគរយជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ រឿងដីរបស់ក្រុមហ៊ុន លោកមិនហ៊ានសន្និដ្ឋាននោះទេ ដោយខាងសុរិយោដីជាអ្នកយកមកស៊ីញ៉េ ហើយរឿងវិនិយោគចំនួន៥០០ហិកតានោះ លោកមិនដឹងនោះទេ។ រឿងប្រជាពលរដ្ឋ លក់ដីនោះពួកគាត់ទ័លខ្លាំង ដើម្បីយកលុយទៅដោះស្រាយបញ្ហាជាមួយអង្គការនានាតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លោក អភិបាលរងស្រុកអ្នកយកព័ត៌មានយើងខលជួបដើម្បីសុំកិច្ចសម្ភាស ប៉ុន្តែលោក ជាប់រវល់ប្រជុំ រួចក៏បិទទូរសព្ទទៅ។

ចំណែកឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ អ្នកយកព័ត៌មានយើង សុំសេចក្តីបំភ្លឺ តាមប្រព័ន្ធតេឡេក្រាម លោកចូលមើល តែមិនបានឆ្លើយតបអ្វីឡើយ។

សូមរំលឹកផងដែរថា÷រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលចូលធ្វើការ ឈូសឆាយដីព្រៃ របស់សហគមន៍សូន្យមួយ(០១) សង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយមានខ្នងបង្អែកជាមន្រ្តីយោធាម្នាក់ មានតួនាទីជាទីប្រឹក្សាអ្នកកាងលើដីនោះក្រោយពីក្រុមការងារអង្គភាពជាច្រើនបានចុះទៅផ្តិតយករូបភាព មកធ្វើការផ្សព្វផ្សាយ និងយោងលើសេចក្តីរាយការណ៍ពី បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីជំនាញជុំវិញខេត្តបានបំភ្លឺនូវអ្វីដែលក្រុមហ៊ុនធ្វើការស្នើសុំនោះមានចំនួនមួយដង តែ២០ហិកតាមិនស្មើ០៣ដង ដែលមានចំនួន៦០ហិកតានោះទេ?។ កន្លងទៅ លោកអភិបាលរងស្រុកអន្លង់វែងធ្លាប់បានបញ្ជាក់ថាការឈូសឆាយនោះមិនចំទីតាំងនោះឡើយ ចាំមើលឱ្យក្រុមការងារចុះទៅពិនិត្យមើលជាមួយមន្រ្តីជំនាញ ម្យ៉ាងវិញទៀតក្រុមហ៊ុនមានការផ្លាស់ប្តូរសមាសភាពច្រើនពេកនិងការអនុវត្តកាលពីថ្ងៃបរិច្ឆេទខាងលើនោះមិនបានជូនជាដំណឹងបន្តធ្វើការឈូសឆាយមកស្រុកនោះទេ?។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ៣០២៣ កន្លងទៅ ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំង របស់ក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ឬ(ដើមក្រដាស)ដែលមាន យីហោ(ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័យ ហើយក៏បានជួបមេការគ្រឿងចក្រដែលនៅប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ មានឈ្មោះ លោក វុធ កុសល្យ ហើយលោកបានប្រាប់ដល់អង្គភាពយើងថាក្រុមហ៊ុនមានច្បាប់ទិញដីប្រមាណរាប់ពាន់ហិកតា ដើម្បីវិនិយោគ ហើយមកដល់ពេលឥឡូវនេះមានចំនួន ជាងបីពាន់រ៉ៃ ទៅហើយ។ ហើយប្លង់រឹងមានចំនួន០៤ប្លង់ ស្មើនឹង ២១ ហិចតា.៣១៧៦.អា ដែលមានក្បាលដី «លេខ.៣៣៦ លេខ.៣៣៧ លេខ.៣៣៨. និងលេខ៣៣៩ »និងមានប្លង់ទន់ជាច្រើនទៀតដោយកំពុងរត់ប្លង់ទៅមន្រ្តីដែនដីខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែការងើយឆ្ងល់ ថាហេតុអ្វី ពាក្យស្នើសុំកាយព្រំនិងសម្អាតដី របស់លោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ មានទំហំ ២០ហិកតា ដែលមានក្បាលដី«លេខ ៥៥៧.៥៥៨.៥៥៩.៥៦០.» ស្ថិតនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទៅវិញ.?។

តើរឿងក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ឬ(ដើមក្រដាស) ដែលមានឈ្មោះ (ផេភើរទ្រីខេមបូឌា)តើមានអ្វីនៅពីក្រោយ ខណៈលិខិតស្នើសុំ កាយព្រំ និងសម្អាតដី ដោយលោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ ខុសពីទីតាំងដីដែលក្រុមហ៊ុនមានប្លង់រឹងស្រាប់?។

បើយោងទៅលើកិច្ចសម្ភាសន៍ក្រុមការងារជាមួយលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានបង្ហើបប្រាប់ដល់អង្គភាពយើងថាគាត់មិនបានដឹងថាដីនោះជាដីក្រុមហ៊ុននោះទេ? ក៏ប៉ុន្តែចាំមើលលោកនឹងអោយក្រុមការងារចុះទៅពិនិត្យមើល។

ចំណែកលោកសូត្រ ស៊ី សុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានប្រាប់ថា គ្រឿងចក្រចូលឈូសឆាយលើដីខាងលើនោះលោកក៏មិនបានដឹងរឿងដែរ?ដោយគេស្នើសុំទៅស្រុកដោយមិនបានជម្រាបមកមន្រ្តីជំនាញនោះទេក្នុងការចុះទៅពិនិត្យមើលដីនិងស្ថានភាពជាក់ស្តែង?

រីឯលោក ថន កុត អភិបាលរងស្រុកអន្លង់វែងបានប្រាប់ដល់អង្គភាពយើងដែរថាការស្នើសុំឈូសឆាយនោះមានចំនួនតែ២០ហិកតាមានចំនួន០៣ច្បាប់ ស្មើនិង៦០ហិកតា ក្នុងការចុះអនុវត្តមួយលើក ហើយជាដីដែលមានចំការស្វាយចន្ធីចំការស្វាយកែវរមៀតនិងធ្វើការកាយព្រំដីតែប៉ុណ្ណោះ តែជាក់ស្តែងពេលអនុវត្តក្នុងការឈូសឆាយដីបែរជាមករុញកូនឈើកាយកប់ក្នុងដីទៅវិញ។

ប្រជាពលរដ្ឋមកបានប្រាប់អ្នកសារព័ត៌មានទៀតថា ក្រោយឃើញមានបាតុភាពមិនប្រក្រតីក្នុងការយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ក្រុមអ្នកសារព័ត៌មានជាច្រើនបានចុះទៅដល់ទីតាំង ឃើញថាមានការផ្តួលដើមឈើកប់លុបចូលក្នុងដី ហើយយអ្នកសារព័ត៌មានបានសួរទៅតៃកុងអេស្កានោះដែរ ពួកគាត់ឆ្លើយថា ផ្តួលហើយលុប ក្នុងដី ពិតមែន។ ដោយមិនចំទីតាំងក្នុងការស្នើសុំពីមន្រ្តីអាជ្ញាធរស្រុកខាងលើនោះមកដល់ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣បានផ្អាក និងធ្វើការដកគ្រឿងចក្រអស់ទៅវិញហើយ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ធ្វើការស្នើសុំតាមរយៈសារព័ត៌មាន មកដល់ថ្នាក់ដឹកនាំ ដោយប្រជាពលរដ្ឋបានស្នើសុំ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និសំណង់ ព្រមទាំង ឯកឧត្តមបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាជួយពិនិត្យមើលរឿងមិនប្រក្រតីនេះផងទាន! ចៀសវាងធ្វើការអនុវត្តជាការងារវិនិយោគកន្ទេលធំបន្លំដេកដែលធ្វើអោយមានការបាត់បង់នូវប្រាក់ចំណូលរបស់រដ្ឋនិងធ្វើអោយមានកាប៉ះពាល់ដល់ប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

អង្គភាពយើងខ្ញុំ រង់ចាំទទួលការបំភ្លឺ ពីមន្រ្តីជំនាញ ក៏ដូចជាក្រុមហ៊ុន រៀងរាល់ម៉ោងធ្វើការ។ ដោយផ្សារភ្ជាប់នូវព័ត៍មានពិតពីប្រជាពលរដ្ឋ មកថ្នាក់ដឹកនាំនិងក្រមសីលធម៍វិជ្ជាជីវះអ្នកសារព័ត៍មាន(រាយការណ៍ជូននូវព័ត៍មានពិត មិនបំភ្លៃ បំភ្លើសព័ត៌មាន)

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com