ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន=>ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!=>យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ២១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង១០០នាក់ផ្សេងទៀត ទូទាំងប្រទេស!=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital)=>សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ចាប់ផ្តើមហើយ!=>កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ=>បងប្អូនក្រុមវាលទី១៧ បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវមោទកភាពនិងភាពសប្បាយរីករាយប្រកបដោយស្នាមញញឹមដ៏ស្និទ្ធស្នាល ក្នុងភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!=>ប្រធានាធិបតីតួកគីព្រមានដល់បណ្តាប្រទេសដែលគាំទ្រអីុស្រាអែលប្រឆាំងនឹងការចូលរួមក្នុងឧក្រិដ្ឋកម្ម=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ឧបត្ថម្ភថវិកា ២០លានរៀលដល់ទូកខេត្តត្បូងឃ្មុំចំនួន១០ ដែលមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ
0

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុងបូកគោ ខេត្ដកំពត

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុងបូកគោ ខេត្ដកំពត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រុងបូកគោ៖ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ក្រុងបូគោ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធកម្មវិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមអធិបតីភាព ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអមដំណើរដោយ លោក សេន សាប៊ីល អភិបាលរងខេត្ដកំពត អ្នកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន សមាគមយុវជនស្រឡាញ់សន្ដិភាព សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលាបឋសិក្សាព្រែកត្នោត ត្រាំងរពៅ អនុវិទ្យាល័យត្រពាំងរពៅ វិទ្យាល័យហ៊ុនសែន ព្រែកត្នោត សរុបចំនួន ១ ៨៨៦នាក់ ស្រី៨៨២នាក់​ គឺស្របពេលជាមួយរដ្ឋបាលខេត្ដកំពត ក៏បានប្រារព្ធយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក៏ដូចជាតាមបណ្ដាស្រុកនានាក្នុងខេត្ដកំពតបានចូលរួមយុទ្ធនាការផងដែរ។

គូសបញ្ជាក់ផងដែរថា ក្នុងថ្ងៃទី១៩ ខែវិច្ឆិកានេះ ទូទាំងខេត្ដកំពតមានការចូលរួមយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចំនួនសរុប ១៣១ ២០៣ នាក់ គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា និងជាមោទនាភាពបំផុតកម្ពុជា មានអ្នកស្ម័គ្រចិត្ដចូលរួមប្ដេជ្ញាសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករនិយោជិក ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។

ថ្លែងក្នុងពិធីយុទ្ធនាការក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រែកត្នោត ឯកឧត្ដម ង៉ូវ បូរីណា បានលើឡើងថា ជាមោទភាពណាស់ដែលកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិ ដែលប្រជាពលរដ្ឋដកដង្ហើមមិនចាំបាច់ចំណាយថវិកា បើធៀបជាមួយប្រទេសដែលមានឧស្សហកម្មធន់ធ្ងន់មួយចំនួនក្នុងសកលលោក ប្រជាជននៃប្រទេសនោះ គឺដកដង្ហើមត្រូវបង់ថវិកា ពោលគឺវិស័យឧស្សហកម្មធន់ធ្ងន់បានបំផ្លាញបរិស្ថាន និងឱស្ម័ន ដែលបណ្ដាប្រទេសទាំងនោះត្រូវបង់ថ្លៃខូចខាតបរិយាកាស។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ង៉ូវ បូរីណា ក៏សូមថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ និងអាជ្ញាធរ សមាគម ក្នុងក្រុងបូកគោ ដែលបានចូលរួមយុទ្ធនាការ ព្រមទាំងស្ម័គ្រចិត្ដប្ដេជ្ញាមិនប្រើថង់ប្លាស្ទិក។

បន្ទាប់ពីបញ្ចប់យុទ្ធនាការ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ឯកឧត្ដម ង៉ូវ បូរីណា រួមទាំងគណៈអធិបតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមដាំដើមឈើអនុស្សវរីយ៍ក្នុងបរិវេណសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោតផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com