ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

សៃវៀនបញ្ជល់មាន់មួយកន្លែងនៅក្នុង ក្រុងប៉ោយប៉ែតបើកលេងយ៉ាងអនាធិបតេយ្យ ប្រហែលលោកអធិការក្រុង មិនបានដឹងទេមើលទៅ..?

សៃវៀនបញ្ជល់មាន់មួយកន្លែងនៅក្នុង ក្រុងប៉ោយប៉ែតបើកលេងយ៉ាងអនាធិបតេយ្យ ប្រហែលលោកអធិការក្រុង មិនបានដឹងទេមើលទៅ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបន្ទាយមានជ័យ៖ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានទីតាំងសង្វៀនជល់មាន់ដ៏ធំ កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅក្បែរ «ក្លិបថេកដោនចាស់» ចំនុចមាត់អូរ ស្រះទឹក ជាប់ព្រំប្រទល់«កម្ពុជា-ថៃ» ភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពង់បើកអោយប្រជាពលរដ្ឋខ្មែរ លេងយ៉ាងសប្បាយ មិនខ្វល់ពីសមត្ថកិច្ចពាក់ពន្ធ័ឡើយ។

តាមការបង្ហើបពីប្រជាពលរដ្ឋនៅក្បែរនោះបានរៀបរាប់ថា ទីតាំងខាងលើនេះ បានគៀងគរក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគគ្រេង ជាយូរ​មកហើយ ដោយពុំឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថា ទីតាំងសង្វៀនជល់មានខាងលើ មានខ្នងធំ និងខ្សែក្រាស់ហើយមើលទៅ បានជាបើកលេងចំកណ្តាលក្រុងហើយ គ្មានអ្នកណាហ៊ានបង្ក្រាបសោះ។

ជាក់ស្តែងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ ក្រុម អ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំង ក៏បានឃើញនៅអ្វីដែលគាត់រាតការណ័ពិតមែន ហើយក៏បានថតផ្តិតយករូបភាព និងបានរាយការណ៍ទៅលោកវីរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត តាមរយៈលេខទូរស័ព្ទលោកបានមានប្រសាសន៍ថា «ជាប់ប្រជុំ ចាំហើយ ចាំលោកខលមកវិញ»តែលោកមិនបានខលមកតាមដែលលោកមានប្រសាសន៍នោះទេឬមួយនេះគ្រាន់តែជាលេសដោះស្រាយដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋរងចាំមើលថា តើសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត មានវិធានការណ៍ទប់ស្កាត់ទីតាំងសង្វៀនជល់មាន់នៅចំណុចខាងលើបានដែររឺយ៉ាងណា?

ប្រជាពលរដ្ឋបានសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់កម្លាំងក្រោមឱវ៉ាតចុះត្រួតពិនិត្យ នូវទីតាំងសង្វៀនជល់មាន់ខាងលើផងទាន! ដើម្បីរក្សាបាននូវភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច របស់រាជរដ្ឋាភិបាល សូមអរគុណ៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជា កញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com