ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥=>អបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)=>សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥=>សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជារៀបចំសិក្ខាសាលាលេីកទី ២ នៅខេត្ត ស្ទឹងត្រែង=>រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង នៅស្រុករតនមណ្ឌល បញ្ចេញកាកសំណង់រាវ ប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងបរិស្ថានចាត់វិធានការច្បាប់...=>ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។=>ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូលនិធិសង្ក្រាន្ដអូររាំងឪ..!=>លោកជំទាវ ងិន លីណា បានដឹកនាំក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បោះជំរុំយុវជន ដើម្បីអបអរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ក្រោមប្រធានបទ "ទន្លេរបស់យើង អនាគតយើង”=>លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ មានជ័យបញ្ជាកំលាំងចុះបង្រ្កាប់បានទាន់ពេលវេលា..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤
0

ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយៈទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយ និងរដ្ឋាករជ្រៃធំដែររឺទេ?

ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយៈទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយ និងរដ្ឋាករជ្រៃធំដែររឺទេ?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល ÷ចេញផ្សាយ ថ្ងៃសុក្រ ៦កើត​ ខែអស្សុជ​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៣

ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញ នំកញ្ចប់ និងទំនិញផ្សេងៗទៀតរាប់សិបកេស តាមរយៈទូកឈើ ចេញពីផ្សារ (ឡុងបិន ប្រទេសវៀតណាម) យកមកស្តុកទុកនៅចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល យ៉ាងអនាធិបតេយ្យ ដោយពុំដឹងថាទំនិញខាងលើនេះ បានត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស របស់សាខាគយ និងរដ្ឋាករជ្រៃធំ  សាខាគយនិងរដ្ឋាករព្រែកជ្រៃ-កោះទន្លា ដែររឺមួយយ៉ាងណា?

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មានសកម្មភាពដឹកជញ្ជូនទំនិញតាមទូកមកពីប្រទេសវៀតណាម ចូលមកកម្ពុជា អ្នកសារព័ត៌មានបានសាកសួរទៅអ្នកបើកទូកឈើដឹកទំនិញខាងលើ ( មិនស្គាល់អត្តសញ្ញាណ ) បានរៀបរាប់ថា ចំពោះទំនិញដែលនាំចូលមកពីប្រទេសវៀតណាមនេះបានបង់ពន្ធរួចរាល់ហើយ ហើយក៏មិនមែនបង់តែមួយស្ថាប័ននោះទេ គឺបង់ ០៦-០៧ ស្ថាប័នឯណោះតាមតិច តាមច្រើន ចាប់ពី ១០មុឺនរៀល ទៅ ៦០មុឺនរៀល តាមកន្លែង ប៉ុន្តែមិនមានវិក័យប័ត្រត្រួតពិនិត្យត្រឹមត្រូវនោះទេ។

មជ្ឈដ្ឋានជុំវិញបានលើកជាសំណួរថា បើទំនិញទាំងអស់នេះស្របច្បាប់ ហេតុម្តេចមិនដឹកជញ្ជូនតាមច្រកផ្លូវធំ ងាយស្រួលក្នុងការដឹកជញ្ជូន? ហើយមួយវិញទៀតបើទំនិញទាំងអស់នេះស្របច្បាប់ និងបានត្រួតពិនិត្យតាមស្តង់ដារ ហេតុអ្វីបានជាត្រូវបង់លុយគ្រប់កន្លែង? ហើយដឹកជញ្ជូនតាមទូក លិបលរៗដូចចោរលួចសេះយ៉ាងនេះ?

តាមការអះអាងពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅទីនោះ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ចំពោះទីតាំងស្តុក និងការដឹកជញ្ជូនខាងលើនេះ ហាក់មិនប្រក្រតីនោះទេ ប្រហែលជាត្រូវដងត្រូវផ្លែ អស់ហើយមើលទៅ ដោយសារគេសង្កេតឃើញថា បន្ទាប់ពីដឹកទំនិញយកមកស្តុកទុកនៅពេលល្ងាចរួចរាល់ លុះដល់យប់ម៉ោងប្រមាណ ៨.៩យប់ មានឡានកូរ៉េបិតជិតឈឹង ពាក់ស្លាកលេខ ភ្នំពេញ 3E- 7471 និងមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 3E- 0772ចូលមកដឹកយកទៅលក់ចែកចាយបន្ត នៅតាមដេប៉ូនានាក្នុងរាជធានីខេត្ត ជារៀងរាល់ថ្ងៃ ដោយពុំមានមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកត្រួតពិនិត្យម្តងណាឡើយ។

តាមការបង្ហើបពីប្រជាពលរដ្ឋបានប្រាប់អោយដឹងទៀតថា មិនមែនមានតែចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅខាងលើនោះទេ នៅចំនុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃឯណោះក៏អញ្ចឹងដែរ មានទាំងទាហ៊ាន ដាក់កុងត្រូលមិនដឹងជាទាហ៊ានខាងណាអោយពិតប្រាកដ មានទាំងស្នាក់ការនគរបាលការពារព្រំដែនគោក តែមិនដែលឃើញអនុវត្តច្បាប់ក្នុងនាមខ្លួនជាអាជ្ញាធរឡើយ។

ពាក់ព័ន្ធការលើកឡើងខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនសុំការបកស្រាយពីស្ថាប័នពាក់ព័ន្ធណាមួយទេ  ដោយមិនមានលេខទូរសព្ទទំនាក់ទំនង។

ជុំវិញការចុះផ្សាយខាងលើនេះប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមន្ត្រីអត់លិឌ្ឍ ដែលមានការព្រួយបារម្ភជាខ្លាំង ចំពោះចំណីអាហារដែលចូលមកគ្មានការត្រូតពិនិត្យជាពន់ពេក មិនដឹងថាចំណីអាហារទាំងនោះ មានគុណភាពយ៉ាងណា រឺហួសការកំណត់ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាព មនុស្សចាស់ និងកូនក្មេងគ្រប់រូប គ្រប់មជ្ឈដ្ឋាន បានធ្វើការសំណូមពរ និងគោរពស្នើរសុំដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់កំលាំងក្រោមឱវាទត្រួតពិនិត្យឡើងវិញនូវគ្រឿងឧបភោគបរិភោគ នៅចំនុចទីតាំងខាងលើផងទាន! ។

អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ដែលសារព័ត៌មានយើងខ្ញុំគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន ឬបុគ្គលណាម្នាក់នោះឡើយ ក្រៅពីផ្សព្វផ្សាយជាព័ត៌មានពិត និងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើ លោកបានជ្រាបជាព័ត៌មាន ពីមន្ត្រីថ្នាក់ក្រោម មានភាពកម្សោយមិនគោរពតួរនាទី និងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយ ធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ជុំវិញបញ្ហាចុះផ្សាយខាងលើនេះ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា គឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: សុខភាព, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!