ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ!=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ផ្ទះ ទុកដោះដូរជូនប្រជាពលរដ្ឋ ស្ម័ក្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន...=>តុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសជនសង្ស័យ ២នាក់ ពីបទបំផ្លាញផលនេសាទ ដោយប្រើឧបករណ៍ឆក់ និងប្រើប្រាស់សារធាតុញៀន=>ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ=>រដ្ឋមន្រ្តីក្រសួងបរិស្ថានបានផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ=>ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ...=>ឈ្មួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប...=>ឯកឧត្តម នេត្រ ភក្រ្តា ៖ កិច្ចការងារធ្វើតេស្តរកសារធាតុញៀន គឺធ្វើឡើងស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង!=>ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស...
0

វិទ្យាស្ថានអភិវឌ្ឍបៃតងសកល GGGI ថ្លែងអបអរសាទរចំពោះជោគជ័យ នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន របស់ក្រសួងបរិស្ថាន

វិទ្យាស្ថានអភិវឌ្ឍបៃតងសកល GGGI ថ្លែងអបអរសាទរចំពោះជោគជ័យ នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន របស់ក្រសួងបរិស្ថាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កញ្ញា Shomi Kim តំណាងប្រចាំប្រទេស  នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI បានថ្លែងអបអរចំពោះជោគជ័យក្នុងជំហានទី១ ដែលក្រសួងសម្រេចបានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ក្នុងឱកាសទទួលបានការអនុញ្ញាតជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ កញ្ញា Shomi Kim បានលើកឡើងថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល នឹងចូលរួមគាំទ្រលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ តាមរយៈការផលិតជីវប្លាស្ទិក (Bio degradable plastic) និងការពង្រឹងកិច្ចសហប្រតិបត្តិរវាងក្រសួងបរិស្ថាន និង វិទ្យាស្ថានGGGI ឲ្យកាន់តែល្អប្រសើរ ថែមទៀត។

ក្នុងឱកាសននេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលបានសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការគាំទ្រដល់ការគ្រប់គ្រងវិស័យបរិស្ថាន ចាប់ពីឆ្នាំ២០១២ រហូតដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ក្រសួងបាននឹងកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”  ជាមួយនឹងសិស្សានុសិស្សប្រមាណជាង ១លាននាក់ហើយ នៅតាមសាលារៀនជាង១០០០ ក្នុងប្រទេសកម្ពុជា។ ជាជំហានបន្ទាប់ក្រសួង នឹងបន្តយុទ្ធនាការនេះ ជាមួយបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះការគាំទ្រ ក្នុងភាពជាដៃគូ ហើយក្រសួងនឹងបន្តក្នុងភាពជាម្ចាស់ នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីសម្រេចបានគោលដៅរួមគ្នា ជាមួយវិទ្យាស្ថានអភិវឌ្ឍបៃតងសកល ចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com