ទាន់ហេតុការណ៍
ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។=>បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!=>ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល=>ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ នៃរដ្ឋបាលក្រុងសំពៅពូន ខេត្ត​កណ្តាល​=>អបអរសាទរបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។=>ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ=>ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ=>ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
0

ក្រុមចោរឆក់០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

ក្រុមចោរឆក់០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កាលពីយប់ថ្ងៃទី០២ ឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវ០២នាក់ បានសម្រេច នៅចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ព្រមជាមួយគ្នានោះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ជិះល្បាតដល់ចំណុចផ្លូវបេតុងកែងស្ថានីយ៍ប៉ុស្តិ៍វិទ្យុABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏បានប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣គ្រឿង ដោយមានការសង្ស័យ ក៏បានធ្វើការឃាត់សួរនាំ និងឆែកឆេរ ប៉ុន្តែក្រុមជនសង្ស័យទាំងនោះមិនព្រមសហការបែជាបើកម៉ូតូរត់គេច ឃើញដូច្នេះកម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏ជិះម៉ូតូប្រដេញតាមរហូតដល់ចំណុច ផ្លូវបេតុងក្បែវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យចំនួន០២នាក់បានផ្តួលម៉ូតូចោល និងរត់គេចខ្លួន ភ្លាមៗនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានបន្តដេញចាប់ រហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ចំណែកបក្ខពួក០៤នាក់ទៀត បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។ លុះមកដល់វេលាម៉ោងប្រមាណ១០និង២២នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តស្រាវជ្រាវ ទៅដល់ទីតាំងដែលបក្ខពួកជនសង្ស័យ សំងំលាក់ខ្លួនត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់បន្ថែមទៀត និងចាប់យកវត្ថុតាងមួយចំនួន ដើម្បីចាត់ការតាមនីតិវិធី។

ក្រុមជនសង្ស័យទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ សំអូន ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ ខ្លួត សុភមង្គល ហៅជា ភេទប្រុស អាយុ ១៦ឆ្នាំ, ៣.ឈ្មោះ យ៉ុង ភារុណ ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ ឈុន លីដាលីន ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ យ៉ុង ផាន់នី ភេទប្រុស អាយុ១៧ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ បានឲ្យដឹងដូចៗគ្នាថា ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានចំនួន០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះ ត្រង់ចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ប្រាកដមែន។ ជនសង្ស័យ ឈ្មោះ ខ្លូត សុភមង្គល ហៅ ជា បានឲ្យដឹងទៀតថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅម្តុំរង្វង់មូលគួរស្រូវ និងកាលពីអំឡុង ខែឧសភា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានប្រព្រឹត្ត អំពើហិង្សាដោយចេតនា ដោយកាប់បំផ្លាញម៉ូតូអ្នកដទៃនៅម្តុំរង្វង់មូលគួរស្រូវផងដែរ រីឯជនសង្ស័យឈ្មោះ យ៉ុង ផាន់នី ហៅ ហុង បានឲ្យដឹងដែរថា កាលពីអំឡុងឆ្នាំ២០២២កន្លងមក ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅម្តុំផ្សារព្រែកជ្រៃ ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com