ទាន់ហេតុការណ៍
ក្រសួងព័ត៌មាន រៀបចំពិធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនបណ្តាអង្គភាពព័ត៌មានទុកអនុវត្ត=>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ=>អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទិសល្អ=>អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ដោយផ្ដោតសំខាន់ទៅលើការរៀបចំពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨តុលាខាងមុខនេះ=>ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំទី១នៅកម្ពុជាសម្រេចការសាងសង់បាន២០ភាគរយ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់  បញ្ជូនទៅតុលាការ និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ពាក់ព័ន្ធករណីគ្រឿងញៀន!=>អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និងភរិយា=>គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥..=>សម្តេច​តេជោ​ ហ៊ុន​ សែន​ បានគិតជាច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា=>អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ទេសចរចំនួនជាង៧ម៉ឺននាក់បានទៅទស្សនាតាមតំបន់ការពារធម្មជាតិនានា
0

ឆក់កាបូបបានសម្រេច លាក់ខ្លួនបានពីរថ្ងៃនគរបាលស្រាវជ្រាវឃាត់ខ្លួនបានពីរនាក់

ឆក់កាបូបបានសម្រេច លាក់ខ្លួនបានពីរថ្ងៃនគរបាលស្រាវជ្រាវឃាត់ខ្លួនបានពីរនាក់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់បានសម្រេចហើយរត់ទៅលាក់ខ្លួនបានពីរថ្ងៃ។

ការឃាត់ខ្លួនក្រុមជនសង្ស័យឆក់កាបូបបានពីរនាក់ធ្វើឡើងកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល អធិការរងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយនិយាយឱ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះទី០១ ពុធ ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី០
២ឈ្មោះស៊ុន  សីម៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែក ជនរងគ្រោះមាន ឈ្មោះត្រែ ស៉ីអេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល បានឱ្យដឹងទៀតថាមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក Honda dream ១២៥cc ពណ៍ក្រហម ផ្លាកលេខ (ភ្នំពេញ 1C -3851)  ចេញពីធ្វើការងារ នៅរោងចក្រយីដា និងឈប់ទិញផ្លែឈើនៅមុខរោងចក្រ រួចក៏ជិះម៉ូតូចេញទៅផ្ទះនៅឃុំកំពង់ស្វាយ ទិសដៅ ពីភ្នំពេញ ទៅ ស្អាង លុះមកដល់ភូមិឃុំកើតហេតុខាងលើ ក៏មានម៉ូតូ០១គ្រឿងទៀតម៉ាកHonda C125cc ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1P-0549 ជិះគ្នា០២នាក់មកពីក្រោយ ដោយអ្នកបើកបរពាក់អាវក្រឡាដៃវែងពាក់មួកពណ៌ខ្មៅ ក៏បានធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះស្ពាយជាប់នឹងខ្លួនបណ្តាលអោយជនរងគ្រោះដួលទៅថ្នល់រងរបួស ចំនែកជនសង្ស័យបានដួលផងដែរ រួចជនសង្ស័យក្រោកឡើងបានយកកាបូបជនរងគ្រោះនឹងលើកម៉ូតូជិះគេចខ្លួនទៅទិសដៅ ខាងស្អាង ចំនែកជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទាក់ទងទៅសាច់ញាត្តិអោយយកទៅព្យាបាលនៅមន្ទីពេទ្យ រីឯមុខសញ្ញាកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលសហការណ៍ជាមួយកម្លាំងជំនាញស្រុក កំពង់តាមស្វែងរកនិងកំណត់មុខសញ្ញា។

លុះដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤នឹង២០នាទី កម្លាំងនគរយុត្តិធម៌ស្រុកសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋឈើទាល បានបន្តនិតិវិធីចុះទៅដល់ផ្ទះជនសង្ស័យទាំងពីរនាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់និងម៉ូតូធ្វើសកម្មភាព យកមកសាកសួរ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យ
-ឈ្មោះពុធ ធារ៉ា ភេទប្រុស បានសារភាពថា ខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CL- 1347 ដែលលួចយកមកពីភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឈ្មោះស៊ុន ស៊ីម៉ា ភេទប្រុស ជាអ្នកឌុប ចំនែកខ្លួនជិះពីក្រោយ មកធ្វើសកម្មភាពឆក់កាបូបលុយនឹងទូរស័ព្វដៃរបស់ជនរងគ្រោះបានសម្រេចបន្ទាប់ពីឆក់កាបូបបានហើយអ្នកទាំងពីរបានដួលម៉ូតូនៅកន្លែងកើតហេតុ បន្ទាប់មកឈ្មោះលើជិះម៉ូតូគេចតាមផ្លូវក្រវ៉ាត់ក្រុងទី៣សំដៅទៅក្រុងតាខ្មៅ បន្ទាប់មកក៏នាំគ្នាមកផ្ទះវិញដើម្បីបើកកាបូបចែកគ្នា ដោយឈ្មោះពុធ ធារ៉ា ភេទប្រុស យកប្រាក់ចំនួន១៥ម៉ឺនរៀល ចំនែកឈ្មោះស៊ុន ស៊ីម៉ា ភេទប្រុស យកទូរស័ព្ទដៃ ពេលចែកគ្នាហើយខ្លួនក៏ជិះម៉ូតូដែលលួចបាននោះ ឡើងទៅក្រុងតាខ្មៅវិញ ទៅដេកផ្ទះសំណាក់នៅក្រុងតាខ្មៅ រួចក៏ទុកកាបូបចោលនៅក្នុងផ្ទះសំណាក់នោះទៅ ។

-ឈ្មោះស៊ុន ស៊ីម៉ា ភេទប្រុស បានសារភាពថា ខ្លួនបានជិះម៉ូតូដែលលួចបាន ឌុបឈ្មោះពុធ ធារ៉ា ភេទប្រុស មកធ្វើសកម្មភាពឆក់ការបូបលុយរបស់ជនរងគ្រោះបានសម្រេច និងបានបែងចែករបស់ដែលឆក់បាន គឺខ្លួនយកទូរស័ព្ទដៃ ឈ្មោះពុធ ធារ៉ា ភេទប្រុស យកលុយនិងកាបូបជិះទៅក្រុងតាខ្មៅ ចំនែកខ្លួនចូលទៅផ្ទះដេករហូតទល់ភ្លឺ ។

លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល បានឲ្យដឹងទៀតថាវត្ថុតាងដែលកម្លាំងជំនាញចាប់យករួមមាន÷
១. ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ1P-0549 (ជារបស់ជនរងគ្រោះឈ្មោះនាង ស៊ីណាត ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅដែលជនសង្ស័យលួចយកមកធ្វើសកម្មភាពឆក់កាបូប)។
២. កាំបិទចិត្តបន្លែផ្លែដែកដងឈើ
ប្រវែង២៨cm ចំនួន០១ ។
៣. កាំបិតចិត្តបន្លែដងដែកផ្លែដែកប្រវែង២៩cm ចំនួន០១ ។
៤. ទូលឡឺវីសផ្លែដែកដងជ័រ ប្រវែង២៥cm ចំនួន០១ ។
៥. ស្លាកលេខម៉ូតូចំនួន២ (ភ្នំពេញ1AT4072)(ភ្នំពេញ1CL1347)
៦. ស្បែកជើងស៊កជ័រពណ៍សខ្មៅចំនួន០១ គូរ លេខ៤២ ។
៧. កន្រ្តកម៉ូតូ ពណ៌ខ្មៅ ចំនួន០១ ។
៨. ប្រអប់ខ្សែរហ្វាំងបូម ពណ៍ខ្មៅ ចំនួន០១ ។
៩. សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
១០. ខោខាវប៊ូយ ពណ៍ខ្មៅ ជើងវែងម៉ាកZAPA ចំនួន០១ ។
១១. អាវសាច់ក្រណាត់ក្រឡាការ៉ូ ពណ៍ខ្មៅ លាយប្រផេះ ចំនួន០១ ។

លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល បានឲ្យដឹងបន្ថែមទៀតថាសម្ភារៈបាត់បង់រួមមាន៖
១. ទូរស័ព្ទដៃម៉ាកiPhone x mix ០១គ្រឿង ។
២. ប្រាក់ខ្មែរចំនួន១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៍ឃាត់ខ្លួនបណ្តោះអាសន្នរួមនិងវត្ថុតាងយកទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕

ថ្ងៃសុក្រ​១រោច​ ខែស្រាពណ៍​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា​ ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com