ទាន់ហេតុការណ៍
ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។=>បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!=>ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល=>ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ នៃរដ្ឋបាលក្រុងសំពៅពូន ខេត្ត​កណ្តាល​=>អបអរសាទរបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។=>ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ=>ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ=>ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
0

#ជនសង្ស័យប្រុស-ស្រី​២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកឃាត់ខ្លួនពាក់ព័ន្ធករណី៖ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន…!​

#ជនសង្ស័យប្រុស-ស្រី​២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកឃាត់ខ្លួនពាក់ព័ន្ធករណី៖ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន…!​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃអាទិត្យ៤កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង​១៤ៈ៣០ នាទីរលៀលចំណុច៖ផ្លូវលំ(ផ្លូវកណ្ដាល)
ស្ថិតក្នុងភូមិអំ​ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។

#ជនសង្ស័យ(០៣នាក់)៖
១-ឈ្មោះ យឿន លាងសេង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទី​លំនៅភូមិព្រែកខ្សាយ(ក) ឃុំព្រែក​ខ្សាយ ស្រុកពាមរក៍ខេត្តព្រៃវែង មានសារ​ធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។

២-ឈ្មោះ ស៊ួន ចាន់ថុល ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិអំពិល​ទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល គ្មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) ។

៣-ឈ្មោះ ខ្នា សុជា ភេទប្រុស អាយុ​៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (គេចខ្លួន)។

#វត្ថុតាងចាប់យក៖
១-ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)​០១កញ្ចប់ ស្មើនឹង ០,១៤ ក្រាម និងល្បាយអង្គធាតុរាវ សង្ស័យមានសារធាតុញៀនចំនួនកន្លះដបទឹកសុទ្ធ។

២-ទូរស័ព្ទដៃចំនួន១៨ គ្រឿង (ម៉ាកoppo ០២គ្រឿង;ម៉ាកvivo ០២គ្រឿង;ម៉ាកSAMSUNG ០៣គ្រឿង​;​ម៉ាកhowey០១គ្រឿង;ម៉ាកcamfone០១គ្រឿង;ម៉ាកhonor០១គ្រឿង;ម៉ាកiPhone០១គ្រឿង;ម៉ាកNOKIA០៤គ្រឿងនិងម៉ាកមិនស្គាល់(ចិន)០១គ្រឿង ។

៣-power bank ចំនួន​២គ្រឿង។

៤-ម៉ូតូ០១ គ្រឿងម៉ាក សង់ការេពណ៌​ក្រហម ស្លាកលេខៈ ភ្នំពេញ1T-2777 ។

៥-លុយខ្មែរចំនួន ១.០១០.៣០០
(មួយលានមួយម៉ឺនបីរយរៀល);លុយដុល្លា០៦(ប្រាំមួយ)ដុល្លា និងកាបូបដៃ០៣។

៦-លោហធាតុពណ៌មាសចំនួន០៤គឺ÷
ខ្សែរដៃ​០១ខ្សែរ;ខ្សែរក០៣ខ្សែរនិងចិញ្ចៀន​០១វង្ស។

៧-សម្ភារ:វិចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវដែកចំនួន០១ដើម ។

#សភាពរឿងហេតុ៖
-នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍កំពង់ភ្នំ បានដើរល្បាតក្នុងភូមិសាស្ត្រឃុំកំពង់ភ្នំ ក៏បានឃើញមុខសញ្ញាសង្ស័យ ឈ្មោះ យឿន លាងសេង កំពង់ឈរនៅមុខផ្ទះមុខសញ្ញាចែកចាយថ្នាំញៀន ដោយ​មានការសង្ស័យកម្លាំងបានចូលទៅសួរនាំ ភ្លាមនោះជនសង្ស័យខាងលើបានបោះថ្នាំញៀនចុះមកលើដីហើយបានយកជើងកាយដីលុបតែក៏ត្រូវកម្លាំងសមត្ថកិច្ចឃើញទាន់ ក៏ឃាត់ខ្លួនបាន និង បានរកឃើញម្សៅក្រាមសថ្លាសង្ស័យថ្នាំញៀនចំនួន​០១កញ្ចប់ នៅលើដី ក្បែរជនសង្ស័យ បន្ទាប់មកបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋានដើម្បីបន្តនីតិវិធី ។
ក្រោយការសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះ ខ្នា សុជា មើលតាមរូបថតក្នុងទូរ​ស័ព្ទ នៅក្នុងចំការស្វាយអ្នកភូមិ ស្ថិតក្នុងភូមិអំ​ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន​០១កញ្ចប់ក្នុងតម្លៃ​៥០,០០០៛(ប្រាំម៉ឺន)រៀល ពេលទិញបានហើយខ្លួនរៀបឡើងជិះម៉ូតូចេញទៅ តែសមត្ថកិច្ចបានមកទាន់ហើយបានរកឃើញថ្នាំចំនួន០១កញ្ចប់នោះ ។
-ក្រោយមកកម្លាំងបានរាយការណ៏និងស្នើរសុំយោ​បល់ និង សុំធ្វើការឆែក​ឆេរផ្ទះមុខ​សញ្ញាជួញដូរថ្នាំញៀន ឈ្មោះ ខ្នា សុជា ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​កណ្តាល ដោយបានទទួលការអនុញ្ញាតិ កម្លាំងបានធ្វើការឆែកឆេរនៅផ្ទះជនសង្ស័យ ខ្នា សុជា ដោយមានការយល់​ព្រមពីឈ្មោះ ស៊ួន ចាន់ថុល ត្រូវ​ជាប្រពន្ធ ក្នុងនោះកម្លាំងបានរកឃើញវត្ថុតាងពាក់ពន្ធ័ក្នុងបទល្មើសជួញដូរគ្រឿងញៀនមួយចំនួន និង មានការពាក់ព័ន្ធក្នុងការ​បំផ្លាញវត្ថុតាងថ្នាំ​ញៀន ដែលនៅក្នុងផ្ទះដោយ ឈ្មោះ ស៊ួន ចាន់ថុល កម្លាំងក៏បានឃាត់​ខ្លួនឈ្មោះនេះនិងវត្ថតាងទាំងនោះបញ្ជូនមកអធិ​ការដ្ឋានដើម្បីបន្តនីតិវិធីតែម្តង ។ Salat

ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយវតស្អាប់០៩៧៥២៦៦៧៧៨
តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com