ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

ចំណីផ្លូវមួយខ្សែ ប្រែជាហ៊ានហារមាត់ទារយកលុយ ៤០០០០ ដុល្លារ ដោយឈ្មោះ សឿន កុសលនារី និង ឈ្មោះ តាំង សេងលាប ទៅវិញ..?

ចំណីផ្លូវមួយខ្សែ ប្រែជាហ៊ានហារមាត់ទារយកលុយ ៤០០០០ ដុល្លារ ដោយឈ្មោះ សឿន កុសលនារី និង ឈ្មោះ តាំង សេងលាប ទៅវិញ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃសៅរ៍​ ទី១២ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម (ការិយាល័យផ្សាព្វផ្សាយលេខ០៩៧៥២៦៦៧៧៩/តេឡេក្រាម​០១៥២៩៣៩៦៤)សូមអរគុណ!​!​!

ពោធិ៍សាត់​៖​ ប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ហួសចិត្ដត្បត់ផ្លូវរដ្ឋមួយខ្សែ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានកើតជំលោះរាំរៃ បានអូសបន្លាយអស់ពេលជាង ៧ឆ្នាំ មកហើយ ប៉ុន្ដែអាជ្ញាធរថ្នាក់ខេត្ដ ២រូប ទៅហើយ ហាក់គ្មានប្រសិទ្ធភាពក្នុងការដោះស្រាយនោះទេ។
គួរបញ្ជក់ផងដែលថា ផ្លូវមួយខ្សែរនេះបានកកើតឡើងតាំងពីសម័យបារាំងមកម្ល៉េះ ដោយប្រជាពលរដ្ឋរស់នៅតំបន់ទីនោះបានលើកឡើងតៗគ្នាថាពិតជាមានផ្លូវមួយខ្សែនេះពិតប្រាកដមែន។

ក្រោយមកស្រាប់តែមានការសាងសងផ្ទះបិទផ្លូវពីស្រ្ដីម្នាក់ឈ្មោះ សឿន កុសលនារី និងមានការរំលោភយកចំណីផ្លូវមកធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយស្ដ្រីម្នាក់ឈ្មោះ តាំង សេងលាភ មិនខ្វល់ពីការលំបាករបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងការធ្វើដំណើរ។

រហូតដល់ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ១២ គ្រួសារ តំណាងដោយលោក ដួង គឹមស៊ុន បានធ្វើការស្នើសុំទៅអាជ្ញាធរមូលដ្ឋាន និងថ្នាក់ខេត្ដ ឱ្យជួយដោះស្រាយបើកផ្លូវដើម្បីបង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ននេះ ចៅហ្វាយខេត្ដ ២រូប ទៅហើយ ធ្វើការដោះស្រាយហាក់បីដូចជាគ្មានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ខាងលើនោះទេ។

បញ្ហាខាងលើនេះ ភាគីអ្នកបិទផ្លូវ បានធ្វើការទារសំណងជាលុយទៅវិញ ដែលមានចំនួនច្រើនលើសលុប ៤០០០០ ដុល្លារអាមេរិក តើប្រជាពលរដ្ឋរកលុយឯណាមកជូនជាសំណងនោះ។
លោក ដួង គឹមស៊ុន បានលើកឡើងថា កន្លងមកមានប្រជាពលរដ្ឋបានរៃអង្គាសគ្នាបានលុយប្រមាណជា ៣០០០ ដុល្លា ជូនទៅភាគីអ្នកបិទផ្លូវ តែមិនព្រមយកសំណង ពោលគឺទាមទារយ៉ាងណាឱ្យបាន ៤០០០០ ដុល្លារ ទើបព្រមរុះរើចេញ។
បើតាមពាក្យសម្ដីរបស់មន្ដ្រីភូមិបាល និងមន្ទីសូរិយោដីបានបញ្ជាក់ថា ផ្លូវមួយខ្សែខាងលើនេះមានប្រវែងជាង ៤០ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលក្នុងប្លង់គោលរបស់សូរិយោដី ជាផ្លូវសាធារណៈរដ្ឋ ទុកសម្រាប់ឱ្យ ប្រជាពលរដ្ឋធ្វើដំណើរពិតមែន។ រីឯចំនុចដែលមានការរារាំងបិទផ្លូវនោះ មានទំហំប្រវែង ៤ម៉ែត្រ គុណ ១៥ម៉ែត្រ។

តើស្រ្ដីដែលមានឈ្មោះ សឿន កុសលនារី និងឈ្មោះ តាំង សេងលាប ជានរណា បានជាមានឥទ្ធិពលយ៉ាងនេះ យកចំណីផ្លូវសាធារណៈរដ្ឋហើយ នៅហ៊ានទាមទារលុយ ៤០០០០ ដុល្លារទៀត?

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិពាលញែក២ សង្កាត់ផ្ទះព្រែ​ ក្រុងពោធិ៍សាត់ពិតជាសង្ឃឹមថាអាជ្ញាធរខេត្ត​ពោធិ៍សាត់​ ឯកឧត្តម​ ខូយ​ រីដា​ មានគតិបណ្ឌិត​ ក្នុងការបេីកផ្លូវជូន​ ប្រជាពលរដ្ឋបានធ្វេី​ដំណេីរចេញចូល​ ដោយក្តីអនុគ្រោះ។ និងសូមសំណូមពរដល់ ឯកឧត្ដមកិត្ដិទេសាបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងភ្លុកទឹកភ្លុកដី មេត្ដាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋផង ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ”មានផ្លូវ មានសង្ឃឹម”។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រំពឹង និងមានក្ដីសង្ឃឹមពិតប្រាកដលើអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ គឺ​ ឯកឧត្តម​ ខូយ​ រីដា​ និងឯកឧត្ដមកិត្ដិទេសាបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថាអាចជួយដោះស្រាយជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបាន។

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com