ទាន់ហេតុការណ៍
សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
0

ប្រជាពលរដ្ឋស្នើសុំដល់លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមនឹង លោកចាន់ ផល្លី អភិបាលក្រុង មេត្តា​ ពិនិត្យនិងបង្ក្រាប ទីតាំងល្បែសុីសងភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញ នៅក្រុងកំពង់ចាម ផងទាន!​(វគ្គ២)

ប្រជាពលរដ្ឋស្នើសុំដល់លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមនឹង លោកចាន់ ផល្លី អភិបាលក្រុង មេត្តា​ ពិនិត្យនិងបង្ក្រាប ទីតាំងល្បែសុីសងភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញ នៅក្រុងកំពង់ចាម ផងទាន!​(វគ្គ២)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣
ផ្សាយចេញពីទីស្នាក់ការអង្គភាព(គេហទំព័រ រដ្ឋា​អភិវឌ្ឍន៍​ញូស៍)ខេត្តកណ្តាល!​ ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាននឹងពាណិជ្ជកម្ម ការិយាល័យនិពន្ធ (តេឡេក្រាម​លេខ 015293964/0975266779)

កំពង់ចាម៖ប្រជាពលរដ្ឋជាច្រើន កំពង់រងចាំមើលថា៖ តើលោកចាន់ ផល្លី អភិបាលក្រុងនឹងលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមហ៊ានបញ្ជាកំលាំងចុះបង្ក្រាប ទីតាំង​ល្បែងសុីសងមាន់ជល់ខុសច្បាប់ ដែលមាន៖
*ទីតាំង​ទី១.ក្នុងតារាងបាល់ទះនឹងបុកប៊ីយរ័ ជិត(២០០២ កាហ្វេ)តាមបណ្តោយផ្លូវជាតិលេខ៧ ទុលមុខ(ហាងនំបុ័ង ភ្នំពេញ​)។​

*ទីតាំង​ទី២.នៅជាប់ហាង(ទូទូ BBQ)តាមបណ្តោយ(វិថីព្រះមុនីវង្ស PR222)ដែរឬទេ?​។​

ពលរដ្ឋបន្តថា៖តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ?​។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។​

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​អាជ្ញាធរនិងសមត្ថកិច្ចៀទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។

ដូច្នេះហើយ ប្រជាពលរដ្ឋ នៅតែស្នើសុំយ៉ាងទទូចដល់
លោកចាន់ ផល្លី អភិបាលក្រុងនឹងលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមជាពិសេសលោក ហេង វុទ្ធី ស្នងការនឹងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ
មេត្តា​មានចំណាត់ការ ទៅលើ​ទីតាំង​ល្បែងសុីសងខុសច្បាប់​ខាងលើនេះផង។(នៅមានត)

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com