ទាន់ហេតុការណ៍
សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
0

បុគ្គល​២នាក់ សាងសង​​លំនៅដ្ឋានលើផ្លូវសាធារណៈ ឡូយ​ចូលព្រែកដែលជាដីរបស់រដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដូចជាមិនញញើតច្បាប់ទាល់តែសោះ..!!

បុគ្គល​២នាក់ សាងសង​​លំនៅដ្ឋានលើផ្លូវសាធារណៈ ឡូយ​ចូលព្រែកដែលជាដីរបស់រដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដូចជាមិនញញើតច្បាប់ទាល់តែសោះ..!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល÷ យើងដឹងហើយថា ទន្លេរ ស្ទឹង បឹង បួរ ព្រែក គឺជាសម្បត្តិធនធានធម្មជាតិ របស់រដ្ឋមិនអាចមាននរណាម្នាក់កាន់កាប់ សាងសង់ អាស្រ័យផលបានឡើយ បច្ចុប្បន្ននៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្មីៗនេះ គេបានសង្កេតឃើញ មានករណីលំនៅដ្ឋានសាងសង់ជាបន្តបន្ទាប់ ឡូយចូលទៅក្នុងព្រែកនិងលើផ្លូវសាធារណៈរបស់រដ្ឋ ទាំងមិនមានច្បាប់អនុញ្ញាត បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ទៅលើស្ថាប័នពាក់ព័ន្ធ ដែលមិនមានការទប់ស្កាត់។

ជាក់ស្ដែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានទៅដល់ទីតាំងខាងលើ ពលរដ្ឋបានឱ្យដឹងថា មានបុគ្គលអ្នកមានលុយពីរនាក់កំពុងតែសាងសង់លំនៅឋានឡូយចូលក្នុងព្រែក ហាក់បីដូចជាមើលស្រាលច្បាប់ទម្លាប់ ប៉ុន្តែអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធហាក់មិនអើពើ ហាមឃាត់ ឬទប់ស្កាត់ទាល់តែសោះ។

បុគ្គលដែរសាងសង់លំនៅដ្ឋានឡូយចូលក្នុងព្រែកនោះមានឈ្មោះ
ទី ១. ឈ្មោះ លោក តា ម៉ាប់ (ជាជនជាតិយួន)ដែលកំពុងសាងសង់លំនៅឋានឡូយចូលក្នុងព្រែកយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ទី.២ ឈ្មោះ ស្រី ភា ដែរកំពុងតែសាងសង់លំនៅឋានឡូយចូលក្នុងព្រែក ដើម្បីបើកកន្លែងកំសាន្តសប្បាយៗ(ខារ៉ាអូខេ) ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណុចនេះ.ពលរដ្ឋលើកឡើងថា បើមិនមានការទប់ស្កាត់ ឬបង្ក្រាប ពីអាជ្ញាធរពាក់ព័ន្ធ ទៅលើលំនៅដ្ឋានអនាធិបតេយ្យសាងសង់ ឡូយចូលក្នុងព្រែកនោះទេ ពិតជារីករាលដាលកាន់តែច្រើនទៅៗហើយ។ ពីព្រោះគេមើលឃើញថា អ្នកដែលសាងសង់ឡូយចូលក្នុងព្រែកបាន ក្រៅពីអ្នកនោះទៀត គេក៏អាចសាងសង់បានដូចគ្នា។ ហើយអ្នកដែលអាចសាងសង់លំនៅដ្ឋានឡូយចូលព្រែកបាននេះ គឺមិនមែនប្រជាពលរដ្ឋ ដែលជាអ្នកមានជីវភាពទន់ខ្សោយនោះដែរ ។

ជុំវិញបញ្ហាសាងសង់លំនៅដ្ឋាននមិនមាន ច្បាប់ខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រដែលរស់នៅម្តុំនោះ បានត្អូញត្អែរពីសកម្មភាពសាងសង់លំនៅដ្ឋាន ពីសំណាក់បុគ្គល មានលុយ មានអំណាច ព្រហើនបំពានផ្លូវច្បាប់ដោយសាងសង់លំនៅឋានរំលោភចូលក្នុងព្រែកទាំងគឃ្លើនដោយមិនខ្លាចញញើតច្បាប់អ្វីបន្តិចឡើយ ។

ពាក់ព័ន្ធនិងការសាងសង់លំនៅដ្ឋានឡូយចូលក្នុងព្រែកខាងលើនេះដែរអ្នកយកព័ព៌មានយើងបានទូរស័ព្ទទៅលោក មេឃុំគគីរធំ គាត់បានបកស្រាយយ៉ាងស្រទន់ថា ទីតាំងខាងលើនេះគាត់បានដឹងហើយ គាត់បានរាយការណ៍ជូនទៅថ្នាក់លើ ព្រោះយើងថ្នាក់ក្រោមរង់ចាំស្តាប់ថ្នាក់លើតើមានចំណាត់ការយ៉ាងណា។

លោកពូបានបន្តទៀតថា ប៉ុន្តែម្សិលមិញនេះខ្ញុំបានឲ្យអាជ្ញាធរឃុំនិងមន្ត្រីប៉ុស្តិ៍ចុះទៅធ្វើកំណត់ហេតុដល់ម្ចាស់លំនៅដ្ឋានខាងលើដែលកំពង់សាងសង់ មិនឲ្យសាងសង់បន្តទៀតទេ ព្រោះខាងមុខជាប់ផ្លូវ ខាងក្រោយជាប់ប្រឡាយ បើមិនហាមឃាត់ឬទប់ស្កាត់ទេនោះ ប្រាកដណាស់ច្បាស់ជាមានអ្នកទៅសាងសង់បន្តទៀតហើយ សូមអរគុណលោកប្អូនអ្នកសារព័ត៌មានល្អប្រពៃណាស់ដែលបានទំនាក់ទំនងមកសួរខ្ញុំមុន។

ជាមួយគ្នានេះដែរលោក អភិបាលស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងសួរពាក់ព័ន្ធនឹងការសាងសង់លំនៅដ្ឋានឡូយចូលក្នុងព្រែកខាងលើនេះ លោកបានប្រាប់មកសារព័ត៌មានយើងថា លោកបានឲ្យគេចុះទៅមើលហើយ សុំទោសខ្ញុំជាប់ប្រជុំបន្តិច។

ពលរដ្ឋរង់ចាំមើលថាតើបុគ្គលអ្នកមានលុយដែលកំពុងសាងសង់លំនៅដ្ឋានឡូយចូលក្នុងព្រែកយកធ្វើជាកម្មសិទ្ធិ ដោយមិនមានច្បាប់អនុញ្ញាតនោះ តើជំនាញមាននឹងចំណាត់ការផ្លូវច្បាប់យ៉ាងណាដែរ.? ៕

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់អាជ្ញាធរពាក់ពន្ធ័នឹងម្ចាស់លំនៅដ្ឋាន រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com