ទាន់ហេតុការណ៍
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់=>ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល ...=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ​ខួប​លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា=>ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>ករណី: ឆបោក (ប្រាក់) នៅម៉ោង ១០ និង ១០ នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ចំណុចបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សុង សោភ័ណ្ឌ ភេទ ស្រី អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅចំណុចខាងលើ ពីបទ: ឆបោក (ប្រាក់) ។=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ទូលព្រះបង្គំចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា =>ការផ្សងគោឧសភរាជ៖ ស្រូវ ពោត និងសណ្តែក ទទួលបានផលល្អ=>រដ្ឋបាលខេត្តព្រះវិហារ រៀបចំពីធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧២ យាងចូល ៧៣ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។=>ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា
0

ឯកឧត្ដមឧបនាយរដ្ឋមន្ដ្រី យឹម ឆៃលី ជួបសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ៧៧៩៨នាក់ នៅស្រុកកងមាស

ឯកឧត្ដមឧបនាយរដ្ឋមន្ដ្រី យឹម ឆៃលី ជួបសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ៧៧៩៨នាក់ នៅស្រុកកងមាស

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ដកំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ គណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកងមាស បានរៀបចំពិធីជួបជុំ និងសំណេះសំណាល សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ៧៧៩៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកអចិន្រ្ទៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍កសិកម្ម និងជនបទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ដកំពង់ចាម អោមដំណើរដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង សមាជិកគណៈកម្មាធិការការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ដ្រខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកងមាស ព្រមទាំង ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ចាម និងលោក លោកស្រី អនុប្រធាន សមាជិកមកពីឃុំទាំង១១ ក្នុងស្រុកកងមាស ក្នុងនោះក៏មានការអញ្ជើញចូលរួមអមដោយ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ខាត់ ទីន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកងមាស។
ថ្លៃងក្នុងឱកាសជួបជុំសំណេះសំណាលសមាជិកគណបក្សស្រុងកងមាស ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកងមាស ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបន្ដទៀតថា កម្ពុជាមានស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ គឺដោយសារប្រជាពលរដ្ឋបានសម្រេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ដឹកនាំប្រទេសជាតិ ហើយក្នុងឱកាសខាងមុខនេះ សូមអំពាវនាវឱ្យប្រជាជនទាំងអស់ចូលរួមទៅបោះឆ្នោតជូនគណៈបក្សប្រជាជកម្ពុជាក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតីកាលអាណត្ដិទី៧ ដែលមានលេខរៀង ១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កាសំគាល់ ឱ្យទទួលបានជ័យជម្នះ ១០ លើ ១០ អសនៈ ដូចការបោះឆ្នោតជ្រើសតាំងឃុំសង្កាត់ក្នុងឆ្នាំ២០២២។
មុននឹងបញ្ចប់បិទពិធីសំណេះសំណាល ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើ និងជម្រាបជូនប្រជាពលរដ្ឋ ក៏ដូចសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាអំពីការអភិវឌ្ឍន៍ និងស្នាដៃសម្មិតផលដែលប្រមុខរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនទទួលបាន និងកំពុងបន្ដអភិវឌ្ឍ ដូចជា៖
១. គណបក្សប្រជាជនកម្ពុជារក្សាបាននូវ ស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍ពិត ពោលគឺ មានសន្ដិភាព មានការអភិវឌ្ឍន៍
២. ភាពជោគជ័យលើការបោះឆ្នោតឃុំ សង្កាត់ អាណត្ដិទី៥
៣. គិត្យនុភាពរបស់សម្ដេចតេជោ យកឈ្នះលើជម្ងឺ កូវីដ១៩
៤. គណបក្សប្រជាជនកម្ពុជា បានដោះស្រាយនូវជីវភាពរស់នៅដ៏ល្អប្រសើរជូនប្រជាពលរដ្ឋគ្រប់មជ្ឍដា្ឋន
៥. គណបក្សប្រជាជនបានជំរុញកំកើនសេដ្ឋកិច្ចជាតិ
៦. ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនាំមកនូវកិត្ដិយសជាតិលើឆាកអន្ដរជាតិ
៧. កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឱ្យកម្ពុជាល្បីរន្ទឺ ទាំងក្នុងតំបន់ និងអន្ដរជាតិ
៨. ការស្ដារឡើងវិញនូវ ព្រែកជីក ហ្វូណនតេជោ ផ្លូវល្បឿនលឿន៣ខ្សែ និងផ្លូវរថភ្លើងក្រោមដី ជាសម្មិតផលដ៏មហិមារនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីស្នើសុំប្រជាពលរដ្ឋទាំងអស់គាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្ដី និងគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបក្ខជននាយករដ្ឋមន្ដ្រីបន្ដវេន និងកុំចាញ់បោកការឃោសនាអកុសលរបស់គណបក្សមួយចំនួនដែលញុះញង់មិនឱ្យចូលរួមការបោះឆ្នោត និងការគូសចោលលើសន្លឹកឆ្នោត ព្រមទាំងបង្ហាញឱ្យប្រជាពលរដ្ឋ និងសមាជិកបក្សចូលរួមតបតនូវការឃោសនា របស់គណបក្សដែលគ្មានឈ្មោះចូលរួមការបោះឆ្នោត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!