ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់៖​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ឯកភាពជាមួយសមាគម​វាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់។=>ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តពិភាក្សា ជាមួយ ក្រុមការងារមជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center) ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល ដែលបានបណ្តុះបណ្តាលផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា!=>អាវុធហត្ថរាជធានីភ្នំពេញ តែងតែត្រៀមនូវមធ្យោបាយសម្ភារ បំពេញបេសកកម្មជាប់ជាប្រចាំ!=>ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក=>អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានប្រទះឃេីញក្មេងទំ.នេី.ង​០២នាក់(ស្រី​) ធ្វេីសកម្មភាពជិះម៉ូតូជ្រែពេញផ្លូវ...=>បុរសម្នាក់ ប្រើល្បិចឆបោកជនរងគ្រោះយកប្រាក់ ដោយប្រាប់ថារត់ការដោះលែងអ្នកទោស ចុងក្រោយជាប់ទោសខ្លួនឯង!=>ឯកឧត្តម នេត ភត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អញ្ជើញបិទវគ្គសិក្សាស្តីពី ”ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដែលរៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា...=>ជនអន្តោប្រវេសវៀតណាម នៅខេត្តរតនគិរី កំពុងសប្បាយចាយលុយ និង ការដឹកជញ្ជូនសម្បត្តិធនធានធម្មជាតិ របស់ខ្មែរ នៅក្នុងទឹកដី ខេត្តរតនគិរី យកទៅលក់នៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវរៀងរាល់ថ្ងៃ=>ជនសង្ស័យ​ចំនួន៧នាក់ត្រូវ កម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវចុះបង្ក្រាបករណីប្រប្រាស់និងរក្សាទុក្ខសារធាតុគ្រឿងញៀន...=>ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
0

អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ

អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ពិធីអបអរសាទរខួបលើកទី៧៤ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ភោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានប្រព្រឹត្តទៅក្រោម អធិបតីភាព លោកជំទាវ ឌិត នីតា សាយ សំអាល់, ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ, លោកជំទាវ ថៃ វិឡាល័យ ឌិត ទីណា, លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើននាក់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ។

នាឱកាសនោះ លោកជំទាវ ឌិត នីតា បានរម្លឹកពីសាវតារនៃសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២០ មានស្ថានភាពខុសពីបច្បុប្បន្ន ដោយមិនទាន់មានសមិទ្ធផលនានាដូចថ្ងៃនេះទេ ប៉ុន្តែក្រោមការគិតគូរ និងឧបត្ថមគាំទ្រខ្ពស់ពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានធ្វើឱ្យសាលានេះប្រែមុខមាត់ថ្មី ជាមួយសមិទ្ធផលនានា កំណើនសិស្ស បរិស្ថានសាលាល្អ ហើយនាពេលថ្មីៗនេះ សាលាទទួលបានជ័យលាភីជាបន្តបន្ទាប់ រួមមាន «ជ័យលាភីសាលាមេត្រីបរិស្ថាន ឆ្នាំ២០២២» និង «ជ័យលាភីសាលារៀនស្អាត» សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានចាត់ទុកថា មត្តេយ្យសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលកុមារឱ្យលូតលាស់ លើផ្នែករាងកាយ ចំណេះដឹង បញ្ញា ស្មារតី ស្របតាមគោលនយោបាយនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីវ័យកុមារ រហូតដល់មនុស្សពេញវ័យ។

ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ដែលបានខិតខំបំពេញការងារយ៉ាងល្អ ដើម្បីការរីកចម្រើនរបស់សាលា សម្រាប់ជាថ្នាលបណ្ដុះបណ្ដាលកុមារក្នុងក្រុងព្រះសីហនុ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដែលមានឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាប្រធាន បានដឹកនាំការងារទាំងឡាយប្រែក្លាយសាលាឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ។ លោកជំទាវ ក៏បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅក្នុងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់ការសិក្សារៀនសូត្រនិងការលូតលាស់របស់កុមារដែលជាក្តីសង្ឃឹម និងអនាគតរបស់ប្រទេសជាតិ។

គួរបញ្ជាក់ថា សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៨៧។ សមិទ្ធផលនានា លេចចេញជារូបរាងឡើង ក្រោមការឧបត្ថមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ឌិត នីតា សាយ សំអាល់ និងក្រោមគំនិតផ្តួចផ្តើមគាំទ្ររបស់ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសប្បុរសជននានា។ សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យសាលាមត្តេយធនធានក្រុងព្រះសីហនុ មានការរីចម្រើន ក្នុងនោះចំនួនសិស្សបានកើនឡើងជាង៣ដង ពីជាង២០០នាក់ ទៅ ៧២៨នាក់ និងទទួលបានជ័យលាភីជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com