ទាន់ហេតុការណ៍
«កម្ពុជាមានសក្ដានុពលច្រើន ក្នុងការរឹតចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអេមីរ៉ាតអារ៉ាប់រួម»=>អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ=>មន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ កំពុងប្រើអំណាចចាក់ដីលុបយកចំណីទន្លេរ សាងសង់ភូមិគ្រឹះដ៏ស្គឹមស្គៃជារបស់ផ្ទាល់ខ្លួន..!(វគ្គ១)=>ប្រជាពលរដ្ឋ៖ល្បែងសុីសងស្ថិតនៅក្នុង ក្លឹបបាល់ទះ បឹងត្រាវ ដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)=>ប្រជាពលរដ្ឋ៖ល្បែងសុីសងដំណើរការលូនទៅបាន ព្រោះតែមានកាបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន..!!!(វគ្គ៣)=>ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត!=>សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ ខណៈការបោះឆ្នោតជិតមកដល់=>វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ»=>បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ មួយកន្លែង ឃាត់អ្នកលេងជិត២០នាក់ ថែមទាំងដកហូតវត្ថុតាងជាច្រើន=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
0

ប្រធានគយចល័តតំបន់១ភ្នំពេញ មិនខ្វល់ពីការទប់ស្កាត់បទល្មើសទំនិញគេចពន្ធ..?

ប្រធានគយចល័តតំបន់១ភ្នំពេញ មិនខ្វល់ពីការទប់ស្កាត់បទល្មើសទំនិញគេចពន្ធ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖យោងតាមការចេញផ្សាយរបស់ អង្គភាពសារព័ត៌មាន CEN បានអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអនុលោម ឬ ក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យ សាខាការិយាល័យគយ និងរដ្ឋាករកម្ពុជា តាមច្រកចេញចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ ក្រុមអនុលោម សេនាធិការនៃ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានធ្វើឱ្យ ប្រធានការិយាល័យគយ មួយចំនួនរត់ចែកជើងគ្នា។

រីឯនៅក្នុងដែនសមត្ថកិច្ចរបស់លោក អ៊ួន សុវណ្ណារ៉ា តំបន់១ រាជធានីភ្នំពេញ ត្រូវបានក្រុមអនុលោម ចាប់ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួត រាជធានីភ្នំពេញ កៀនស្វាយ ដោយផាកពិន័យជាប្រាក់ជាង ៦០ម៉ឺនដុល្លារ។

ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ដែលរត់ខ្វែង ដៃជើងគ្នាទាំងយប់នោះក៍បានឡើងមកសុំជួបលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដើម្បីបក ស្រាយការពារកំហុសរបស់ខ្លួន។ ខណៈនោះអ្នកណាឡើងមកដោះ ស្រាយទាន់ពេលវេលារួចខ្លួន។ រីឯអ្នកឡើងមកមិនទាន់ត្រូវបានដកបញ្ឈរជើង។

ប្រភពដដែលបានបន្តថា ដោយការមើលឃើញករណីគយប្រចាំការិយាល័យ បង់ពន្ធជូនរដ្ឋមិនគ្រប់តាមផែនការនោះ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ក៍បានចេញបញ្ជាឱ្យ ក្រុមអនុលោម ចុះទៅត្រួតពិនិត្យទំនិញ ផែស្ងួតភ្នំពេញ រកឃើញថា ទំនិញគេចពន្ធរបស់ ក្រុមហ៊ុនសាំងហ្គាពួរ នៅផែស្ងួត ភ្នំពេញ ភាគច្រើនជា ផលិតផលមកពីប្រទេសលោកខាងលិច ដែលត្រូវបង់ពន្ធថ្លៃជាងគេអស់។

ទាក់ទងករណីនេះ បណ្ដាញសារព័ត៌មានយើងខ្ញុំ មិនអាចសុំការស្រាយបំភ្លឺ ពីលោក អ៊ួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ នៃរាជធានីភ្នំពេញ បានទេដោយគ្មានលេខទូរសព្ទទំនាក់ទំនង។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com