ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...
0

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានរៀបចំសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តឆ្នាំ២០២៣

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានរៀបចំសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តឆ្នាំ២០២៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្រាប់មណ្ឌលព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានរៀបចំសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។ ជាមួយគ្នានេះ អង្គសន្និបាត បានប្រកាសនូវបេក្ខភាពពេញសិទ្ធិ និងបេក្ខភាពបម្រុង សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តព្រះសីហនុ ដោយបេក្ខជនពេញសិទ្ធិ រួមមាន ឯកឧត្តម សាយ សំអាល់ ឯកឧត្តម តឹករ៉េត សំរេច និងឯកឧត្តម សូ ខនឫទ្ធីគុណ។ ចំណែកបេក្ខជនបម្រុង រួមមាន ឯកឧត្តម ចេវ គឹមហេង ឯកឧត្តម នេន ម៉ាល័យ និងឯកឧត្តម តាក វណ្ណថា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្សក្រសួង ខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ជាពិសេសថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ទំនុកចិត្តដល់ឯកឧត្តម និងសហការីឈរឈ្មោះជាបេក្ខភាពពេញសិទ្ធិ និងបេក្ខភាពបម្រុងតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងនូវកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីគ្រប់បែបយ៉ាងដើម្បីរក្សាលំនឹងរបស់កម្ពុជា បន្តកិច្ចកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ការខិតខំបំពេញតួនាទីភារកិច្ចទៅតាមការចាត់តាំង តួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ ជាក្រុមការងារ និងសមាជិកសមាជិកាទាំងអស់ បានទទួលលទ្ធផលជាផ្លែផ្កាគួរឱកត់សម្គាល់ជាច្រើននៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដែលបានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ឈានទៅសម្រេចសមិទ្ធផលថ្មីៗជាប្រវត្តិសាស្ត្រជូនគណបក្ស ជាតិមាតុភូមិ និងប្រជាជនកម្ពុជាបន្តទៀត។ ឯកឧត្តមបានគូសបញ្ជាក់ឱ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយតូចច្រឡឹង ប៉ុន្តែពោរពេញដោយសក្តានុពលដែលជួយដល់ដំណើររបស់កម្ពុជាបន្តទៅមុខទៀត។

ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម សាយ សំអាល់ បានជំរុញនិងលើកទឹកចិត្តដល់សមាជិកសមាជិក បន្តកៀរគរ និងពន្យល់ដល់អ្នកដែលមិនទាន់គាំទ្រឱ្យមកគាំទ្រចូលរួមជីវភាពនយោបាយគណបក្ស ក្នុងបុព្វហេតុរួមគ្នារក្សាសុខសន្តិភាព កសាង និងអភិវឌ្ឍន៍ប្រទេសជាតិជាមួយគ្នាបន្តទៀត។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាសមាជិកគណបក្ស ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់នូវអ្វីដែលយើង ឬបក្សយើងធ្វើ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ។ ជាពិសេស ត្រូវចូលរួមការពារ បដិសេធ រាល់ទង្វើទាំងឡាយណាដែលជាការញុះញង់ បំបែកបំបាក់ជាតិ បំផ្លាញឧត្តមប្រយោជន៍ជាតិ និងទប់ស្កាត់ផែនការបំផ្លិចបំផ្លាញសុខសន្តិភាព ចលនាបដិវត្តន៍ពណ៌ និងសកម្មភាពបង្កភាពចលាចលក្នុងសង្គម ដែលបង្កឡើងដោយក្រុមជនអគតិ និងពួកជ្រុលនិយម ដែលជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ។

គួរបញ្ជាក់ឱ្យដឹងថា អង្គសន្និបាត ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ខេត្តព្រះសីហនុ និងសមាជិកសមាជិកាគណបក្ស ជាង១ពាន់នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com