ទាន់ហេតុការណ៍
ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​
0

ទឹកភ្នែកក្រពើរបស់ក្រុមប្រឆាំងចំពោះមុខជនរងគ្រោះនៃរបបខ្មែរក្រហម, តើអ្វីជាចេតនាពិតប្រាកដ?

ទឹកភ្នែកក្រពើរបស់ក្រុមប្រឆាំងចំពោះមុខជនរងគ្រោះនៃរបបខ្មែរក្រហម, តើអ្វីជាចេតនាពិតប្រាកដ?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ថ្ងៃទី១៧ មេសា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន ជាថ្ងៃមហាសោកនាដកម្មដែលជាតិនិងប្រជាជនកម្ពុជាបានធ្លាក់ចូលក្នុងឧក្រិដ្ឋកម្មដ៏មហាឃោរឃៅនៃរបបខ្មែរក្រហម។ ១៧ មេសាគឺជាថ្ងៃជោគជ័យរបស់ខ្មែរក្រហម ប៉ុន្តែជាថ្ងៃដែលប្រជាជាតិខ្មែរជួបទុក្ខធំ។

នៅថ្ងៃនេះ ក្រុមបក្សភ្លើងទៀនដែលគេដឹងថាមានទណ្ឌិតក្បត់ជាតិ៣ជំនាន់នៅពីក្រោយ បានបន្តអនុវត្តផែនការជនក្បត់រៀបចំពិធីបន់ស្រន់នៅមុខអិដ្ឋធាតុជនរងគ្រោះនៃរបបខ្មែរក្រហមនៅសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ដែលទណ្ឌិត សម រង្ស៊ី ធ្លាប់បានធ្វើកាលពីអតីតកាល។ ពិធីនេះប្រៀបបានទៅនឹងការចូលរួមអបអរសាទរជ័យជម្នះ ១៧ មេសា របស់ខ្មែរក្រហម និងហាក់ដូចជាបន់ស្រន់ឱ្យពលរដ្ឋខ្មែរទទួលរងគ្រោះពីរបបខ្មែរក្រហម។ តើហេតុអ្វីបានជាក្រុមប្រឆាំងព្យាយាមយកថ្ងៃទី១៧ ខែមេសា ដើម្បីប្រារព្ធពិធី? តើអ្វីដែលជាចេតនាពិតប្រាកដរបស់ពួកគេ?
រូបភាពប៉ុន្មានសន្លឹកដែលបង្ហោះចេញពីកន្លែងប្រារព្ធពិធីនៅ សារមន្ទីរប្រល័យពូជសាសន៍ជើងឯក គេឃើញមានមេដឹកនាំនៃគណបក្សភ្លើងទៀន និងសមាជិករបស់ខ្លួនខ្លះទើបនឹងរួចបម្រាមនយោបាយ និងខ្លះបានស្នើសុំសិទ្ធិធ្វើនយោបាយក្រោយខ្មោចបក្សសង្គ្រោះជាតិ អង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយ និងសមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការកណ្តាលនៃបក្សនេះត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ពួកគេខ្លះធ្វើទឹកមុខស្រងូតស្រងាត់ និងធ្វើជាស្រក់ទឹកភ្នែក ប៉ុន្តែខ្លះមានកាយវិការដូចជាអៀនខ្មាស និងមានអារម្មណ៍ខ្មាសខ្លួនឯងព្រោះពួកគេ ហាក់ដឹងមុនថា ការយកថ្ងៃទី១៧ មេសា មកប្រារព្ធពិធីដើម្បី ទាញចំណេញនយោបាយ គឺជាកំហុសឆ្គងជាការប្រមាថយ៉ាងធ្ងន់ធ្ងរលើវិញ្ញាណក្ខន្ធជនរងគ្រោះដែលធ្វើពិធីបន់ស្រន់ចំថ្ងៃដែលពួកគេចាប់ផ្តើមរងទុក្ខវេទនាការ ប្រៀបបានទៅនឹងការបន់ស្រន់ និងទទួលស្គាល់របបខ្មែរក្រហម និងគាំទ្រឱ្យរបបនេះសម្លាប់ប្រជាពលរដ្ឋខ្មែរ។

កាលដែលក្រុមបក្សភ្លើងទៀនស្នើសុំធ្វើពិធីនៅថ្ងៃទី១៧ ខែមេសា នៅសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ក្រោមលេសថាដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះគឺបុព្វហេតុចេញមកពីការមិនទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុន្តែពួកគេទទួលស្គាល់ថ្ងៃដែលខ្មែរក្រហមសម្លាប់មនុស្ស។

ការទទួលស្គាល់ថ្ងៃទី១៧ មេសា ក៏ជាការទទួលស្គាល់ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃក្រុមស្តាំនិយមកម្ពុជាមានសេនាប្រមុខ លន់ នល់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អ៉ិន តាំ ចេង ហេង ក្រោមការគាំទ្ររបស់ សហរដ្ឋអាម៉េរិក បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាំឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េ រិកប្រមាណជាង ៣ លានតោន។ ដូច្នេះ ទឹកភ្នែកដែលពួកគេធ្វើជាស្រក់ និងទឹកមុខស្រងូតស្រងាត់នេះ គឺគ្រាន់តែជាទឹកភ្នែកក្រពើ និងដើម្បីធ្វើប្រជាភិថុតិទាញចំណេញនយោបាយ
តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋខ្មែរមិនអនុញ្ញាតឱ្យកម្ពុជាជាន់ដានប្រវត្តិសាស្ត្រឡើយ ហើយប្រកាសការពារដាច់ខាតនូវសន្តិភាពដែលកម្ពុជារកបានមកដោយពិបាកនេះ។ ការសម្រេចចិត្តខុសនិងការជឿលើការញុះញង់របស់បរទេសធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងមហាសោកនាដកម្ម។ កម្ពុជាត្រូវចំណាយពេលជាង២៨ឆ្នាំ ដើម្បីបញ្ចប់ភ្នក់ភ្លើងសង្គ្រាមនេះ និងផ្សះផ្សារជាតិ បង្រួបបង្រួមជាតិឡើងវិញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។ ពិធីណាមួយដែលធ្វើឱ្យរស់ឡើងវិញនូវមនោគមន៍វិជ្ជា និងកេរដំណែលខ្មែរក្រហមសម្លាប់មនុស្ស គឺជាការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ការបង្រួបបង្រួមជាតិដែលកម្ពុជាមានសព្វថ្ងៃ ហើយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានប្តេជ្ញារួចហើយថា ទោះបីក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឱ្យក្រុមជនជ្រុលនិយមមួយក្តាប់តូចបំផ្លាញសុខសន្តិភាពដែលកម្ពុជាមាននេះបានឡើយ។

ក្រោមដំបូលនៃសន្តិភាព ដែលថ្ងៃទី១៧ មេសា ពេលនេះ ខុសពី ១៧ មេសា ១៩៧៥ គឺប្រជាពលរដ្ឋរស់នៅដោយក្តីសុខសាន្ត សប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
ដោយ​ ចៅ​ ចាក់​ស្មុក

Filed in: នយោបាយ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com