ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ

សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តតាកែវ៖ ឯកឧត្តម អុិន ណាង និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន បានបរិច្ចាគដីជាង២,០០០ម៉ែត្រការ៉េ និងចំណាយថវិកាជិត $២០,០០០ ដើម្បីកសាង សាលាបុណ្យថ្មី១ខ្នង ស្ថិតនៅភូមិកំណើតរបស់ឯកឧត្តម ក្នុងភូមិត្រពាំងចំការ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ហើយបានធ្វើពិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រជាពលរដ្ឋទូទៅប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម គង់ ចាន់ណា, ឯកឧត្តម អុិន ណាង, ឯកឧត្តម ថាំង ប៊ុនសុង, និង លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជននិងថ្នាក់ជាតិចុះមូលដ្ឋានឃុំត្រពាំងក្រសាំង នាព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។

ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះសង្ឃ អាចារ្យ ដូនជី លោកតា យាយ ពូ មីង សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានប្រមាណជាង៥០០អង្គ/នាក់ ដែលក្នុងនោះ លោកតា យាយម្នាក់ៗ ទទួលបានអំណោយជាថវិកា១ម៉ឺនរៀលនិងសារ៉ុង១ ប្រជាការពារទទួលបានថវិកា២ម៉ឺនរៀលក្នុងម្នាក់ និង សិស្សានុសិស្សទទួលបានថវិកាចំនួន១ម៉ឺនរៀលក្នុងម្នាក់ ដែលសរុបថវិកាចំណាយអស់ចំនួន ៨លានរៀល។

ឯកឧត្តម អុិន ណាង ទីប្រឹក្សារាជរដ្ឋាភិបាល ថ្លែងជម្រាបអំពីប្រវត្តិនៃការកកើតសាលាឆទាន ជាកន្លែងសក្ការៈបូជា និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ព្រមទាំង សូមឧទ្ទិសកុសលជូនអ្នកមានគុណរបស់ឯកឧត្តមនិងអ្នកផ្តើមបុណ្យទាំងអស់។

ឯកឧត្តមបានថ្លែងពីការអភិវឌ្ឍន៍រីកចម្រើនក្នុងសង្គម និងសុខសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយក្តីសង្ឃឹម។

ទន្ទឹមនោះ ឯកឧត្តម អុិន ណាង បានអំពាវនាវឱ្យលោកយាយតា បងប្អូនប្រជាពលរដ្ឋចូលរួមការពារសន្តិភាព និងបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គំាទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជននិងថ្នាក់ជាតិចុះមូលដ្ឋានឃុំត្រពាំងក្រសាំង បានថ្លែងអំណរគុណ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ ចំណោះការកសាងសាលាបុណ្យទុកបម្រើប្រយោជន៍សាធារណៈនេះ។

ឯកឧត្តម គង់ ចាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ថ្លែងការកោតសរសើរ ឯកឧត្តម អ៊ិន ណាង និងក្រុមគ្រួសារ ដែលបានលះបង់ បរិច្ចាគទាំងដីនិងថវិកា រួមគ្នាកសាងសាលាបុណ្យដ៏ល្អ ហើយរៀបចំពីធីសម្ពោធយ៉ាងឱឡារិក ព្រមទាំងបានរៀបចំអាហារ ផ្តល់អំណោយជាថវិកានិងសម្ភារប្រើប្រាស់ដល់អ្នកចូលរួមទាំងអស់ប្រមាណ៥០០នាក់។

ឈ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានគូសបញ្ជាក់ពីការអភិវឌ្ឍន៍រីកចម្រើន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់មកគណៈអធិបតីបានចែកអំណោយជូនអ្នកចូលរួមទាំងអស់ ព្រមទាំង កាត់ខ្សែបូសម្ពោធ រៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងអាហារសាមគ្គីជូនប្រជាពលរដ្ឋពិសារក្នុងបរិយាកាសរីករាយក្រៃលែង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com