ទាន់ហេតុការណ៍
សំណាញ់ច្បាប់មិនលើកលែងដល់ជនណាប្រព្រឹត្តខុសទេ! បុរសថ្លើមដុះរោមម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស...=>មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!
0

ឯកឧត្តម ដួង តារា អញ្ជើញចូលរួមក្នុងពិធីប្រកាស សាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស. និងបញ្ចូលសមាជិកថ្មីចំនួន ១៤០០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត!

ឯកឧត្តម ដួង តារា អញ្ជើញចូលរួមក្នុងពិធីប្រកាស សាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស. និងបញ្ចូលសមាជិកថ្មីចំនួន ១៤០០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ទៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នេះឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយមានការចូលរួម ឯកឧត្តម ជី កាត្តា,ឯកឧត្តម ប៉ុក ណារ៉ូន,លោក គង់ ហ៊ុនធារិទ្ធ អតីតនាយកខុទ្ទកាល័យគណបក្សសង្គ្រោះជាតិ,បណ្ឌិតសាស្ត្រាចារ្យ ឡាច សំរោង, លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ ,លោកឧកញ៉ា សោម សុខរ៉ាឌី,លោក ជា សំហុង,លោកបណ្ឌិត ដួង អក្ខរា រួមជាមួយនឹងក្រុមការងារជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិកគណបក្ស រួមទាំងបញ្ចូលសមាជិកថ្មីចំនួន ១៤០០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

កម្មវិធីនេះមានការទទួលយ៉ាងស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។

កម្មវិធីនៅព្រឹកនេះផងដែរគឺប្រារព្ធឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាសេចក្តីសម្រេច ស្តីពីការបង្កើតសាខាគណបក្សប្រជាជនកម្ពុជា ចល័តតាមមូលដ្ឋាន ភ.ព.ព.ស គឺសម្រេចតាមសំណើរបស់ ឯកឧត្តម ដួង តារា ។ ចំពោះសមាសភាពគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ចល័តតាមមូលដ្ឋាន ភ.ព.ព.ស ដែលត្រូវបានតែងតាំង រួមមាន៖
១.លោក សេង គីមឆេង ប្រធាន,២.លោក ជា សារ៉ាត់ អនុប្រធាន, ៣.លោក សេង គីមឈាង សមាជិក,៤. លោក សែម សូលីណា សមាជិក, ៥. លោក ឌីន សុភី សមាជិក, ៦. លោក អ៊ុយ សានកុសល សមាជិក, ៧. លោក មិន ធី សមាជិក, ៨.លោក ឃុន ខេមរៈ សមាជិក, ៩. លោកស្រី ហ៊ង ព្រហស្បត៍សីហា សមាជិក, ១០.លោក ណៅ ប្រុស សមាជិក, ១១.លោក រ៉េន បូរ៉ា សមាជិក។

ក្នុងពិធីនោះផងដែរលោក សួស ភារិន តំណាងសមាជិកគណបក្សថ្មីចំនួនទាំង១៤០០នាក់ បានធ្វើការសំណេះសំណាលថា លោករួមទាំងសមាជិកដែលបានចូលរួម គឺចូលរួមចំណែកការពារសន្តិភាព ចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងមិនគិតគូរពីផលប្រយោជន៍ ឋានៈ និងតួនាទីអ្វីឡើយ ហើយលោកបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖
១.ប្តេជ្ញា គោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយរបស់គណបក្ស និងលក្ខន្តិកៈ របស់គណបក្សប្រជាជន។
២.ប្តេជ្ញា ថែរក្សាសាមគ្គីភាពផ្ទៃក្នុង និង រក្សាការសម្ងាត់របស់បក្ស និងប្រែក្លាយកម្មវិធីនយោបាយនេះឲ្យទៅជាការប្រតិបត្តិជាក់ស្តែង។
៣.ប្តេជ្ញា ចូលរួមប្រជុំជីវភាពគណបក្សឲ្យបានទៀងទាត់តាមកាលកំណត់របស់គណបក្ស។
៤.ប្តេជ្ញា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិពិសេសការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ។

លោក ឆេង គឹមសេង ដែលជាអតីតជំនួយការលោក គឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា ច្រើនឆ្នាំមកហើយដែលលោកបានចំណាយពេលវេលា និងថវិកា ឥតប្រយោជន៍ដើរលើផ្លូវខុស ជ្រើសរើងគណបក្សខុស តែពេលនេះទើបលោកយល់ច្បាស់ គឺមានតែគណបក្សប្រជាជនកម្ពុជាទេដែលមានសមត្ថភាពពិតប្រាកដ ទើបលោកបានគៀងគរសមាជិកចូលរួមចំនួន ១៤០០នាក់នៅថ្ងៃនេះ។

ក្នុងឱកាសនោះផងដែរឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានមតិទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និង រីករាយចំពោះវត្តមានបងប្អូនសមាជិកទាំងអស់ដែលចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាកម្ពុជា នាពេលនេះ។ ហើយឯកឧត្តមបានលើកឡើងថាលោកមានការគាំទ្រចំពោះក្រុមការងារចល័តតាមមូលដ្ឋាននេះ។ក្នុងនោះដែរឯកឧត្តមលើកឡើងបន្ថែមថាបច្ចុប្បន្នសមាជិកគណបក្សប្រជាជនរាជធានីភ្នំពេញមានចំនួនកើនឡើងដល់ជាង ៧០ម៉ឺននាក់ ដែលបង្ហាញពីកម្លាំងនិងភាព រឹងមាំនៃគណបក្សនេះ និងជាគណបក្សដែលមានធនធានគ្រប់បែបយ៉ាង ដែលគ្មានគណបក្សណាមានដូចគណបក្សប្រជាជនកម្ពុជានោះទេ។

ចំណែកលោក គង់ ហ៊ុនធារិទ្ធ អតីតនាយកខុទ្ទកាល័យរបស់គណបក្សចំនួន៣មកហើយគឺគណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្សរាស្ត្រនិយម និងគណបក្សសង្គ្រោះជាតិ គឺលោកដឹងច្បាប់ថា គ្មានគណបក្សណាដែលមានសមត្ថភាពដឹកនាំប្រទេសបានដូចគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលមានសមត្ថភាពបរិបូរណ៌ក្នុងការដឹងនាំប្រទេស។ ហើយលោកក៏បានអំពាវនាវឲ្យបងប្អូនគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទាន សូមមានការភ្ញាក់រលឹក ចូលរួមជាមួយគណបក្សប្រជាកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានមេដឹកនាំច្បាស់លាស់។

ក្នុងឱកាសដ៏ដែនរីករាយនោះ ឯកឧត្តម ដួង តារា បានមានមតិសំណេះសំណាលស្វាគមន៍សមាជិកដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ហើយឯកឧត្តម ក៏បានកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះលោក ឆេង គឹមសេង និងលោក ជា សារ៉ាត់ រួមទាំងសមាជិកទាំងអស់ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក។ ហើយឯកឧត្តម បានលើកទឹកចិត្តសូមឲ្យបងប្អូនខិតខំបន្តទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនាពេលពេលខាមុខនេះ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com