ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

ឯកឧត្តម សាយ សំអាល់៖ ចំណេះដឹងមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្អូនៗសិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រឹង ដើម្បីអនាគតភ្លឺស្វាង ព្រោះថាការសិក្សារៀនសូត្រគ្មានថ្ងៃបញ្ចប់

ឯកឧត្តម សាយ សំអាល់៖ ចំណេះដឹងមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្អូនៗសិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រឹង ដើម្បីអនាគតភ្លឺស្វាង ព្រោះថាការសិក្សារៀនសូត្រគ្មានថ្ងៃបញ្ចប់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះសីហនុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ចំណេះដឹងមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្អូនៗសិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រឹង ដើម្បីអនាគតភ្លឺស្វាង ព្រោះថាការសិក្សារៀនសូត្រគ្មានថ្ងៃបញ្ចប់។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង និងអាគារស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុនសែនកែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកកែវផុស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ បានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើការស្រាវជ្រាវឱ្យបានច្រើនស្វែងរកអ្វីដែលថ្មីជារបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង និងរីកចម្រើន ឱ្យសមស្របទៅនឹងសម័យកាលកំពុងតែជឿនលឿន ព្រោះថាប្អូនៗពិតជាមានសំណាងណាស់ដែលបានរៀនសូត្រក្នុងពេលដែលប្រទេសមានសុខសន្តិភាព ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានលើកឡើងថា រាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន គឺមានចក្ខុវិស័យច្បាស់លាស់ ត្រឹមត្រូវ និងជាសេចក្តីសង្ឃឹមតែមួយគត់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត ហើយប្រជាពលរដ្ឋរស់នៅជាមួយនឹងសុខសន្តិភាព ។ រយៈពេលជាង៤០ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានប្រែក្លាយមុខមាត់ជាបន្តបន្ទាប់ទាំងលើឆាកជាតិ-អន្តរជាតិ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស រួមមានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម -ល- មាននៅគ្រប់ទីកន្លែងសម្រាប់បម្រើនជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានោះសមិទ្ធផលថ្មីសន្លាងជាផ្លូវល្បឿនលឿន ដែលតភ្ជាប់ភ្នំពេញ-ព្រះសីហនុ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការប្រែក្លាយធនធានមនុស្ស ឧស្សាហកម្មនៅតាមរោងចក្រសហគ្រាសកាន់តែតែច្រើនបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការងារកាន់តែប្រសើរ កាត់បន្ថយភាពក្រីក្រ ដែលទាំងនេះដោយសារការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាង៥០០ឆ្នាំកន្លងមកនេះពុំធ្លាប់មាននោះទេ ។

សូមបញ្ជាក់ថា ដែលអគារសិក្សា១ខ្នង៦បន្ទប់ ដែលបានសម្ពោធនាពេលនេះ មានទទឹង៩ម៉ែត្រ និងបណ្តោយ៤៨ម៉ែត្រ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនកែវផុសភូមិឫទ្ធី១ និងអគារស្នាក់នៅលោកគ្រូ-អ្នកគ្រូចំនួន១ខ្នង៤បន្ទប់ មានទទឹង៨ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ព្រមទាំងបានឧបត្ថម្ភគ្រែដេកជូនលោកគ្រូ-អ្នកគ្រូ ចំនួន១១គ្រែ សាងសង់ រួចរាល់នៅក្នុងឆ្នាំ២០២២ និងសមិទ្ធផលជាច្រើនទៀត ចំណាយអស់ថវិកា ២០៣១០៥(ដុល្លាអាម៉េរិក) ដែលបានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម សាយ សំអាល់រដ្ឋ មន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកជំទាវ រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក ថ្នាក់ខេត្ត និងសប្បុរសជនផងដែរ៕ ដោយ៖ គង់ សិរីរ័ត្ន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com