ទាន់ហេតុការណ៍
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន០២ភូមិស្មើនិង៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល=>គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិនិត្យឧត្តមានុវត្តសកល ដើម្បីរៀបចំក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា=>ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ=>ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និងថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន​ ផ្ញេីសាររំលែកទុក្ខ​ ក្រុមគ្រួសារឯកឧត្តម​ មាស​ សុភា​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​...=>ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ » នៅក្នុងខេត្តកណ្តាល=>រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ=>ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល=>ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”=>ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ចំនួន២ភូមិ គឺភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល=>រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និង ធំជាងគេនៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និង គ្រប់ទំហំអាជីវកម្ម ដែលបានញ៉ាំងឱ្យវេទិកានេះមានភាពមហោឡារិក និង បានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើត និង ពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ។ ការបញ្ជាក់នេះ ក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និង វិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើម និងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ ដ៏សំខាន់នេះឡើង ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា យោងតាមបទពិសោធន៍នៃការផ្តល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា ប្រកបដោយភាពយោគយល់ និង ការទុកចិត្តខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលអាចរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បានដោយភាពរលូន។ ក្នុងន័យនេះ, ជាទស្សនៈថ្មីមួយ គឺថាវិស័យឯកជនអាចមានច្រកចេញចូលតែមួយ និងមានភាពជាតំណាងច្បាស់លាស់ពីវិស័យ ឬ ផ្នែកនីមួយៗ ដើម្បីរួមសហការជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេស មីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ជាទស្សនៈផ្ទាល់ខ្លួន ដូចទៅនឹងវិស័យឧស្សាហកម្មផងដែរ, វិស័យកសិកម្មក៏ជាមូលដ្ឋានគាំទ្រមួយដ៏សំខាន់ដល់វិស័យផ្សេងៗទៀតក្នុងចរន្តសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសការចូលរួមបង្កើតឱ្យមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈគំនិតផ្តួចផ្តើមនៃ «តំបន់មួយ វិស័យមួយ»។ តាមរយៈទស្សនៈនេះ, ជាការចាំបាច់សម្រាប់កម្ពុជាពិនិត្យ និងសិក្សាអំពីសក្តានុពលនៃតំបន់នីមួយៗនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីកំណត់អំពីប្រភេទវិស័យអាទិភាព និង រៀបចំការលើកទឹកចិត្ត និងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រធ្វើយ៉ាងណាឱ្យតំបន់នោះមានភាពទាក់ទាញ និងសមស្របសម្រាប់ការវិនិយោគ និងធុរកិច្ច ប្រកបដោយផលិតភាព និងភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុក និង អន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!