ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

មន្ទីរបរិស្ថានខេត្តកណ្ដាលបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

មន្ទីរបរិស្ថានខេត្តកណ្ដាលបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបុកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ អង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១១ ផងដែរ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបានអោយដឹងថា៖ មន្ទីរបានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណងរឹង សំណល់ផ្លាស្ទិក គេចគាំពារបរិស្ថាន ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណ ស្អាត គ្មានសំរាមបានចំនួន៥៩ភូមិ ក្នុងក្រុងតាខ្មៅ មានអ្នកចូលរួមសរុប ២៣៤០នាក់ ស្រី ១៣៦២នាក់ បានចុះអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងច្បាប់បរិស្ថានមួយចំនួនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូបានចំនួន ០៥ សាលារៀន មានអ្នកចូលរួមចំនួន ២៦៨នាក់ ស្រី១៥៨នាក់ ដោយបានការសហការពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គផងដែរ។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារ និងកិច្ចសហការរបស់មន្ទីរបរិស្ថានខេត្តកណ្ដាលនាពេលកន្លងមក ដែលបានចូលរួមសហការយ៉ាងសកម្មបំផុត ដោយបំពេញតួនាទីភារកិច្ចជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន ការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សេចក្តីណែនាំនិងគំរូផែនការងារនានាសំដៅ គាំទ្រដល់ការអនុវត្តមុខងារដែលបានផ្ទេរដោយក្រសួងបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព សំដៅធានាបាននៅសោភ័ណ្ឌភាព ក្រុង-ស្រុក និងកិច្ចគាំពារសុខមាលភាពសាធារណៈជាដើម។

ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា៖ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដែលមានការអនុវត្តយ៉ាងផុសផុលជាប្រចាំតាមបណ្ដារដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ បានទទួលអនុវត្តគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ កំណត់ទីលានចាក់សំរាមដែលជាគម្រោងរបស់ធនាគារពិភពលោក និងជំរុញការប្រឡងប្រណាំងផ្ទៃក្នុងភូមិ-ឃុំមានសុវត្ថិភាព វិស័យបរិស្ថាន ដែលរហូតមកដល់ពេលនេះក្រុមការងារខេត្ត បានអនុវត្ត៣ជំហានហើយ ដែលនឹងកំណត់ជ័យលាភីនៅខែមេសាឆ្នាំ២០២៣។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា៖ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងក្នុងគោលដៅនៃការធ្វើកំណែទម្រង់មជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ការដឹកនាំ និងគ្រប់គ្រងក្នុងក្របខណ្ឌរដ្ឋបាលសាធារណៈ ទាំងលើរចនាសម្ព័ន្ធដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលជាបុព្វហេតុដ៏សំខាន់នៅក្នុងការឆ្ពោះទៅរកវិបុលភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរបរិស្ថាននៅពេលនេះ ក្នុងគោលបំណងពិនិត្យលើបញ្ហាប្រឈម និងភាពខ្វះចន្លោះនានាដូចជា ការថយចុះនៃគុណភាពបរិស្ថាន រួមមាន៖ បញ្ហាទឹកដីខ្យល់ពីដើម ដែលកត្តាទាំងនេះបានបង្ករការរាំងស្ទះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីរិះរកដំណោះស្រាយ និងកាលានុវត្តភាពជំរុញឲ្យមានការអនុវត្តប្រព្រឹត្តទៅដោយជោគជ័យ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com