ទាន់ហេតុការណ៍
មន្រ្ដី​ភូមិបាល​ និង​សុរិយោដី​ ឈ្មោះ​ វ៉ន​ ចេក​ ធ្វើ​ការនៅកន្លែងណាឱ្យប្រាដក​ទៅ មានឈ្មោះ​បំរេី​ការងារ​ នៅ​ស្រុក​អង្គស្នួល​ តែខ្លួន​មក​ធ្វើសកម្មភាព​ នៅស្រុកស្អាងរាប់ឆ្នាំ​ ដូចជាចំឡែក..!=>ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។=>បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!=>ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល=>ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ នៃរដ្ឋបាលក្រុងសំពៅពូន ខេត្ត​កណ្តាល​=>អបអរសាទរបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។=>ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ=>ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ
0

លោកជំទាវ ឱ វណ្ណឌីន ៖ ការចូលរួមរបស់សហគមន៍ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនបានត្រឹមត្រូវ ធ្វើឱ្យសហគមន៍នោះមានសុខភាពល្អ និងរួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ

លោកជំទាវ ឱ វណ្ណឌីន ៖ ការចូលរួមរបស់សហគមន៍ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនបានត្រឹមត្រូវ ធ្វើឱ្យសហគមន៍នោះមានសុខភាពល្អ និងរួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម «ក.ជ.ស.ប» បានមានប្រសាសន៍ថា ការចូលរួមរបស់សហគមន៍ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនបានត្រឹមត្រូវ ធ្វើឱ្យសហគមន៍នោះមានសុខភាពល្អ និងអាយុវែង ព្រមទាំងរួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

លោកជំទាវ បានថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ពាក់ព័ន្ធនឹងការបង្កើនការថែទាំសុខភាពនៅបឋមសហគមន៍ ដោយមានវត្តមានលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តតាកែវ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ។

ពាក់ព័ន្ធកិច្ចការនេះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ និងជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅសហគមន៍ ដែលជាមុំមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល (UHC) ជាមួយនឹងការពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាព ដោយផ្តោតលើការផ្តល់សេវាតាមបែបអភិក្រមប្រជាជនជាមជ្ឈមណ្ឌលកណ្តាល ដើម្បីធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពប្រជាជនទូទៅ។ ការរៀបចំបង្កើតឱ្យមានសហគមន៍គំរូ ដែលមានប្រជាជនសុខភាពល្អ និងអាយុវែង នឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្ពោះទៅរកការធ្វើទំនើបកម្មឌីជីថលក្នុងផ្នែកនេះផងដែរ។ ទោះជាយ៉ាងណាក្តី ការពង្រឹងសម្ថភាពការងាររបស់ គណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាព (VHSG) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្រ្តីនិងកុមារ (គ.ក.ន.ក) ឱ្យមានគុណភាព និងនៅតាមតំបន់ឱ្យមានការចូលរួមពីសហគមន៍ដើម្បីកាត់បន្ថយហានិភ័យលើសុខភាព និងហិរញ្ញវត្ថុដែលត្រូវចំណាយក្នុងការព្យាបាលជំងឺ គឺជាកត្តាចាំបាច់មួយដែលអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវជំរុញការអនុវត្តឱ្យមានប្រសិទ្ធិភាពដោយមានផែនការត្រឹមត្រូវ និងមានការគាំទ្រលើកទឹកចិត្ត។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកនៅលើទឹកដីខេត្តតាកែវ ព្រមទាំងបានប្តេជ្ញាជាមួយក្រសួងសុខាភិបាល ចូលរួមអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម (PHC) នៅខេត្តតាកែវ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើន។

នៅក្នុងឱកាសនោះផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន បានលើកឡើង ៣ចំនុច ដែលអង្គការសុខភាពពិភពលោកប្រចាំកម្ពុជានឹងជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជា គឺ ទី១ ការគ្រប់គ្រងជំងឺកូវីដ-១៩ និងត្រៀមខ្លួនឆ្លើយតបនឹងវិបត្តិសុខភាពនានាដែលអាចកើតមានឡើងនាពេលអនាគត ទី២ បន្ថែមការវិនិយោគលើសុខភាពសាធារណៈ និងទី៣ វិនិយោគលើការងារថែទំាសុខភាពបឋម (PHC) ឆ្លើយតបបានតាមតម្រូវការពិតប្រាកដរបស់សហគមន៍។

លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកទឹកចិត្តអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពង្រឹងការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ធានាឱ្យបាននូវការអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋមនាពេលអនាគតប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព ហើយការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ជាការកំណត់គោលដៅដែលមានសុពលភាព និងជាក់ស្តែងអាចអនុវត្តបាននាពេលអនាគត។

លោកជំទាវរដ្ឋលេខាធិការ ក៏បានដឹកនាំប្រតិភូក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បន្តដំណើរបេសកកម្មជួបផ្ទាល់ជាមួយប្រជាជននៅសហគមន៍ ក្នុងបរិវេណវត្តពុទ្ធគីរី ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពី គណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាព (VHSG) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ន.ក) ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពសុខភាព និងតម្រូវការសេវាសុខាភិបាលនាពេលអនាគត ព្រមទាំងឈ្លៀតឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍នៅទីនោះ ដោយផ្តល់នូវសារអប់រំសុខភាពផង លើកទឹកចិត្តឱ្យពួកគាត់យល់បន្ថែមទៀតពីសារសំខាន់នៃវ៉ាក់សាំងកូវីដ-១៩ផង និងបំផុសគំនិតពួកគាត់ឱ្យចេះបង្កនការយកចិត្តទុកដាក់លើការថែទាំសុខភាពបឋមផងដែរ៕

Filed in: ព័ត៌មានជាតិ, សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com