ទាន់ហេតុការណ៍
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News=>ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស=>អាវុធហត្ថរាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះ លោក គង់ វិសាល និង លោកស្រីដែលបាន ឧបត្ថម្ភទឹកសុទ្ធនឹង ភេសជ្ជៈ!=>ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស!=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ និងសម្ភារមួយចំនួន ចុះសួរសុខទុក្ខ សមាជិក ដែលជួបគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន!=>ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ=>ព្រៃឈើជាសម្បត្តិធម្មជាតិ តែត្រូវបាត់បង់ដោយសារក្រុមឈ្មួញបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ បើមិនមានការទប់ស្កាត់ពីមន្ត្រីពាក់ពន្ធ័នោះទេ..!=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា ក្នុងគ្រាលំបាក" ជាតម្លៃស្នូលក្នុងក្រុម អតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០!=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាតឲ្យអតីតនាយអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចូលជួបសម្តែងការនឹករលឹក!=>ឯកឧត្ដម​ យ៉ែម​ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ អនុញ្ញាត​ឱ្យ​និស្សិត​ ១៥នាក់ចុះកម្មសិក្សា​នៅ​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ នៃក្រសួង​ព័ត៌មាន​..!
0

រដ្ឋបាលខេត្តកណ្តាល ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

រដ្ឋបាលខេត្តកណ្តាល ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​ដឹក​នាំ​​ក្រុម​ការងារ​ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋ និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋដែល​បានរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។

ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានសម្ដែងនូវការអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ហើយឯកឧត្ដមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបោះបង់ និង រត់ចោលបងប្អូន ក្នុងខណៈពេលដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកនោះទេ ពេលណាដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកកាន់តែខ្លាំង សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកជួបផ្ទាល់ជាមួយបងប្អូន ដោយមិនធ្វើឲ្យបងប្អូនអស់សង្ឃឹម និង ខកបំណងឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច ហើយក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស និងសត្វផ្សេងៗទៀតដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ឯកឧត្តម បន្ថែមថា៖ បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់  ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានបន្ត​ ចុះត្រួតពិនិត្យ​ទីតាំងការដ្ឋានសាងសង់​កន្លែង​ស្នាក់នៅបណ្តោះអាសន្នជូន​ប្រជាពលរដ្ឋ​ ដែល​បានរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀងនោះផងដែរ​។
សូមបញ្ជាក់ថា៖អំណោយរបស់រដ្ឋបាលខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋនាពេលនេះ សរុបចំនួន ៤៣គ្រួសារ ដែលរស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ រួមមាន៖ ១គ្រួសារ ទទួលបាន ៖
១. អង្ករ ២០គីឡូ
២. មី១កេស
៣. ទឹកសុទ្ធ ១កេស
៤. ថវិកា២០ម៉ឺនរៀល។
ហើយរដ្ឋបាលខេត្តកណ្តាល បានរៀបចំផ្ទះ ជូនប្រជាពលរដ្ឋ ដែល​រងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី នៅពេលនេះ បានទទួលផ្ទះចូលស្នាក់នៅជាបណ្តោះអាសន្ន បានគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com