ទាន់ហេតុការណ៍
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News=>ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស=>អាវុធហត្ថរាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះ លោក គង់ វិសាល និង លោកស្រីដែលបាន ឧបត្ថម្ភទឹកសុទ្ធនឹង ភេសជ្ជៈ!=>ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស!=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ និងសម្ភារមួយចំនួន ចុះសួរសុខទុក្ខ សមាជិក ដែលជួបគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន!=>ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ=>ព្រៃឈើជាសម្បត្តិធម្មជាតិ តែត្រូវបាត់បង់ដោយសារក្រុមឈ្មួញបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ បើមិនមានការទប់ស្កាត់ពីមន្ត្រីពាក់ពន្ធ័នោះទេ..!=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា ក្នុងគ្រាលំបាក" ជាតម្លៃស្នូលក្នុងក្រុម អតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០!=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាតឲ្យអតីតនាយអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចូលជួបសម្តែងការនឹករលឹក!=>ឯកឧត្ដម​ យ៉ែម​ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ អនុញ្ញាត​ឱ្យ​និស្សិត​ ១៥នាក់ចុះកម្មសិក្សា​នៅ​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ នៃក្រសួង​ព័ត៌មាន​..!
0

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមានគម្រោងសាងសង់អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជានារីនៅតាមរាជធានី ខេត្ដ

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមានគម្រោងសាងសង់អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជានារីនៅតាមរាជធានី ខេត្ដ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីនៅតាមរាជធានី និងខេត្ត សម្រាប់ស្នាក់នៅរៀនសូត្រ ហើយចង់ឱ្យធនធានមនុស្សជាស្រ្ដី មានច្រើននៅកម្រិតឧត្តមសិក្សា។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើនចំនួនជាង ៣ពាន់នាក់ ដែលធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «យើងកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជានារីដែលស្ថិតនៅរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្តដើម្បីឱ្យនិស្សិតជាស្រ្តីអាចស្នាក់នៅនិងរៀនសូត្របានដែលយើងត្រូវរកវិធីដោះស្រាយ»។ សម្តេចតេជោបន្តថា ការវិនិយោគនេះយើងនឹងទទួលផលត្រឡប់មកវិញបាន ហើយ រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគឺដូចគ្នា នឹងមាតាបិតាផ្ដល់ចំពោះបុត្រាបុត្រីរបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ការសិក្សាគឺជាទ្រព្យសម្បត្តិ ណេះដឹង ចំណេះធ្វើមិនអាចមានអ្នកណាលួចបាននោះទេគឺកណ្តៀរ មិនកោរ កណ្តុរក៏មិនកាត់ប៉ុន្តែទ្រព្យសម្បត្តិប្រសិនជាអគ្គិភ័យ នឹងធ្វើឱ្យបាត់បង់តែម្ដង។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ «យើងមិនដែលឃើញបញ្ញាវន្តដែលដេកអត់បាយនៅតាមផ្លូវនោះទេ។ ដូច្នេះយើងត្រូវរួមគ្នាដើម្បីដោះស្រាយបញ្ហា»។។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com