ទាន់ហេតុការណ៍
សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
0

ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ មេរៀនជីវិត ឥន្ទធនូមានពណ៌ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ កោះអញ្ជើញមកប៉ុស្តិ៍ ដើម្បីបកស្រាយបំភ្លឺ !​

ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ មេរៀនជីវិត ឥន្ទធនូមានពណ៌ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ កោះអញ្ជើញមកប៉ុស្តិ៍ ដើម្បីបកស្រាយបំភ្លឺ !​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២
ដោយ៖ហ្វេសប៊ុកផេកអធិការដ្ឋាននគរបាលស្រុកលើកដែក
ទូរស័ព្ទលេខ៖ ០៩៧ ៧៧៨០ ០៥៨

ស្រុកលើកដែក ៖ ក្រុមការងារព័ត៌មាន និងប្រតិ
កម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក ឈ្មោះ មេរៀនជីវិត ឥន្ទធនូគ្មានពណ៌ ដែលបានចុះផ្សាយ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២២ ដែលមានខ្លឹម​សារថា៖
« សូមជម្រាបដល់សាធារណៈជន ទាំងអស់អោយបានជ្រាបថា គិតចាប់តាំងពី ថ្ងៃកើតហេតុរហូតមកដល់ត្រឹមថ្ងៃនេះ យើងខ្ញុំជាក្រុមគ្រួសារជនរងគ្រោះទាំង ១១នាក់នៅ ពុំទាន់មានការដោះស្រាយពីសំណាក់ម្ចាស់អាជីវកម្មទូកដរ ឈ្មោះ សួគ៌ សុីម គឺគាត់បានសង្ងំលាក់ខ្លួនបាត់ឈឹង តាំងពីថ្ងៃកើតហេតុមកម៉្លេះ ចំណែកខាងអាជ្ញាធរ មានសមត្ថកិច្ចក៏មិនទាន់ឃើញមានចំណាត់ការអ្វីដែរ ហើយគួរភ្ញាក់ផ្អើលណាស់ខណៈក្រុមគ្រួសារសពទាំង ១១ រវល់មមាញឹកក្នុងការរៀបចំបុណ្យសពមិនទាន់បានខ្វល់ខ្វាយរឿងដំណោះស្រាយចំណាត់ការអ្វីទេ តែឃើញមានការបង្ហោះជាហូរហែពីសំណាក់មន្ត្រីនគរបាលមួយចំនួន និយាយអះអាងជំនួសអាណាព្យាបាលសព ទាំងយើងខ្ញុំជាក្រុមគ្រួសារមិនបាននិយាយអ្វីឡើយទេ ហើយរឹតតែភ្ញាក់ផ្អើលថែមទៀតនៅពេលដែលយើងខ្ញុំ ជាក្រុមគ្រួសារជនរងគ្រោះទៅប៉ុស្តិ៍នគរបាល បែជាមន្រ្តីនគរបាលប្រាប់ថាសំណុំរឿងនេះដោះស្រាយចប់ហើយ ដូច្នេះសូមសាធារណជនជួយតាមដានឃ្លាំមើល នីតិវិធីរឿងនេះផង ជៀសវាងមានគេបំបិតចោលដោយឥតមានចំណាត់ការអ្វីសោះ »។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចាប ច័ន្ទវិទ្យា អភិ​បាល នៃគណៈអភិបាល​ស្រុកលើក
ដែកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុក​ និងអនុសាសន៍លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានចាត់ លោកវរសេនីយ៍ទោ យឹង សាឡាត់ ជាតំណាង ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖
នៅព្រឹកថ្ងៃសៅរ៍១២រោច ខែ​អស្សុជ ឆ្នាំខាលចត្វាសក័ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២២ ខែ​ តុលា ឆ្នាំ​២០២២ វេលាម៉ោង ៨ និង ៣០
នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំបានកោះអញ្ជើញគ្រួសារទាំង ១១នាក់ ដែលបានរងគ្រោះលិចទូកដរទទឹងស្លាប់ កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៨ និង៤៥
នាទីយប់ ព្រមទាំងម្ចាស់អាខោនហ្វេសប៊ុក មេរៀនជីវិត ឥន្ទធនូគ្មានពណ៌(ដែលមានឈ្មោះពិត លន់ សារ៉ាត់)មកធ្វើការសម្របសម្រួល។
+ សមាសភាពចូលរួមមាន ៖
– លោក នៅ ទូច មេឃុំកំពង់ភ្នំ
– លោកនាយប៉ុស្ត៍ នាយរងប៉ុស្តិ៍ និងមន្ត្រី
– ឪពុកម្ដាយគ្រួសារសពទាំង ១១នាក់

ចំណាត់ការ៖
– សុំឲ្យម្ចាស់អាខោនឈ្មោះ មេរៀនជីវិត ឥន្ទធនូគ្មានពណ៌ កែតម្រូវអត្ថបទរបស់ខ្លួន ដែលបានបង្ហោះកាលពីថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ១០នាទីឡើងវិញ។
– ម្ចាស់អាខោន បានយល់ព្រមទទួលកំហុសឆ្គង ដែលខ្លួនបានចុះផ្សាយដែលគ្មានមូលដ្ឋានច្បាស់លាស់។

ជាសំណូមពរ :
– តំណាងប្រជាពលរដ្ឋទាំង ១១ គ្រួសារ ស្នើរទៅ លោកមេឃុំ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យកោះហៅម្ចាស់ទូកដរឈ្មោះ សួរ សុីម មកពិភាក្សា ជួយជាសំណង ដល់គ្រួសាររងគ្រោះ ក្នុងមួយគ្រួសារចំនួន $១០,០០០ (មួយមុឺនដុល្លារ)។
– តំណាងគ្រួសារទាំង១១ ទុកពេលឱ្យម្ចាស់ទូកដរ ចំនួនបីថ្ងៃ (ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២)ក្នុងការចូលខ្លួនមកសម្របសម្រួលការងារ ជាមួយគ្រួសារសពទាំង ១១។
– ក្នុងរយៈពេល ០៣ថ្ងៃខាងលើ បើម្ចាស់ទូកដរ មិនចូលខ្លួនដោះស្រាយទេ គ្រួសារទាំង ១១ នឹងអញ្ជើញមក សាលាឃុំសាជាថ្មីម្តងទៀត ដើម្បីស្នើសុំលោកមេឃុំ និង អាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបន្តជូនពួកគាត់ តាមនីតិវិធីច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com