ទាន់ហេតុការណ៍
សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
0

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជជាង១ពាន់តោន ជូនប្រជា ពលរដ្ឋជាង១ម៉ឺនគ្រួសារនៅខេត្តបាត់ដំបង

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជជាង១ពាន់តោន ជូនប្រជា ពលរដ្ឋជាង១ម៉ឺនគ្រួសារនៅខេត្តបាត់ដំបង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២នេះ បានអញ្ជើញជួបសំណេះ សំណាល និងផ្តល់ស្រូវពូជចំនួនជាង ១ ពាន់តោន ជូនប្រជាពលរដ្ឋចំនួន ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្ត បាត់ ដំបង ព្រមទាំងរៀបចំកញ្ចប់ស្បៀង អាហារ និងថវិកាជូនដល់បងប្អូន ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង គឺជាខេត្តមួយដែលបានរងការជន់លិចធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង និង ធ្លាក់មកពីតំបន់នានា។ឯកឧត្តម បានឲ្យដឹងទៀតថា ទឹកជំនន់នេះ បណ្តាលឲ្យប៉ះពាល់ដល់ ១៤ ក្រុង/ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្តាលឲ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩,៣៨៤ គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១គ្រួសារ។

ទឹកជំនន់នេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងសរុប ២៩,៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦កន្លែង មណ្ឌលសុខភាព ០៦កន្លែង វត្ត ១៩ កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤ កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥,៨១២ហិកតា និងខូចខាតចំនួន ២៧,២៣៣ហិកតា។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា តាមរយៈការស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែងផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន១១,៥២៨ហិកតា ស្មើ១១,៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣,៧៩៧ ហិកតា និងខូចខាត ១៦,២១៩ហិកតា។  បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឲ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋា រចនាសម្ព័ន្ធជន បទ រួមមាន ផ្លូវកៅស៊ូប្រវែង ១,៧៥០ ម៉ែត្រ, ផ្លូវគ្រួសប្រវែង ៥៦៨,៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូកាត់ផ្លូវ ១០៧ កន្លែង ទ្វារទឹក ២កន្លែង បង្គន់អនាម័យចំនួន ១៣៨កន្លែង។

ឯកឧត្តម សុខ លូ បានបន្ថែមថា ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល ដ្ឋានខេត្តបាត់ដំបង រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព និងស្ទើរគ្រប់ស្ថាប័ន ពិសេសកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋតាមមូលដ្ឋានដែលរងគ្រោះ ដោយប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ក្នុងការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។ លើសពីនេះទៀត ការត្រៀមប្រចាំការ និងឃ្លាំងមើលសភាព ការណ៍ ស្ថានភាពកម្ពស់ទឹកជាប្រចាំ ដោយបានចុះពិនិត្យមើលទីតាំង ដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អំណោយជាបន្តបន្ទាប់ សម្រាប់ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ រួមទាំង គណៈកម្មការគ្រប់គ្រងគ្រោះមហន្ត រាយខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយពីសប្បុរសជន និងអំណោយសម្ភារៈរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈគណៈកម្មការគ្រប់ គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាចែកជូនប្រជាពលរដ្ឋសរុបកន្លងមកបានចំនួន ៦.៤៧២គ្រួសាររួចមកហើយ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ទឹកបានជន់លិចស្រូវប្រជា ពលរដ្ឋនៅទូទាំងប្រទេសជាង ២២ម៉ឺនហិកតា ក្នុងនោះស្រូវរងការខូចខាតមានប្រមាណ ១១ម៉ឺនហិកតា។ ផ្ទៃដីដែលរងការខូចខាតនេះ អាចស្តារឡើងវិញបានប្រមាណជា ៧ម៉ឺនហិកតាប៉ុណ្ណោះ។

រាជរដ្ឋាភិបាលគ្រោងបញ្ចេញស្រូវពូជប្រមាណជា ៧ពាន់តោនជូនប្រជាកសិករបង្កបង្កើនផលឡើងវិញ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com