ទាន់ហេតុការណ៍
សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
0

ប្រជាពលរដ្ឋក្រីក្រខ្វះខាតក្នុងជីវភាព ដោយសារ ទឹកជំនន់ ទទួលអំណោយ មនុស្សធម៌ ពីឯកឧត្តម បណ្ឌិត ដួង តារា ជំនួយកាផ្ទាល់ សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនឹងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី…

ប្រជាពលរដ្ឋក្រីក្រខ្វះខាតក្នុងជីវភាព ដោយសារ ទឹកជំនន់ ទទួលអំណោយ  មនុស្សធម៌ ពីឯកឧត្តម បណ្ឌិត ដួង តារា ជំនួយកាផ្ទាល់ សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនឹងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឧត្តរមានជ័យ៖កាលពីព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ ក្រោមការចង្អុលបង្ហាញនិងណែនាំរបស់សម្តេចតេជោ​ អោយខិតខំធ្វេីអំពេីល្អ​ ឯកឧត្ដម បណ្ឌិតបាននាំយកស្បៀងអាហារ  សម្ភារៈ និងថវិកាមួយចំនួនផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរួមមានជនពិការ ចាស់ជរា ស្រ្តីកូនខ្ចី ប្រជាកសិករ ប្រជាការពារ នគរបាល ប៉េអ៊ឹម សិស្សសាលា និងគ្រូបង្រៀនចំនួន ៥៥០​នាក់ស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ពិតណាស់​ សុខទុក្ខប្រជាពលរដ្ឋគឺជាសុខទុក្ខផ្ទាល់របស់សម្តេចទាំងទ្វេ។

ឯកឧត្តម បណ្ឌិត ដួង តារា បានបន្តថា ខ្ញុំសូមអរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានចូលរួមរៀបចំចែកស្បៀងជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត ទន្ទឹមនឹងនេះ​ដែរ​ ខ្ញុំសូមអរគុណលោកយាយ​ លោកតា​អុំពូមីងបងប្អូននិងយុវជនដែលតែងតែគាំទ្រនិងបោះឆ្នោតជូនសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ខ្ញុំនឹងខិតខំបន្តជួយភ្ជាប់ទំនាក់ទំនអោយកាន់តែច្រេីនថែមទៀតដេីម្បីរកដំណោះស្រាយនានាក្នុងការជួយអភិវឌ្ឍតំបន់នេះដើម្បីផ្តល់ការងារ​និងប្រាក់ចំណូលសមរម្យសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។
ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារៈ និងស្បៀងអាហារដើម្បីចែកជូនប្រជាពលរដ្ឋចំនួន ៥៥០គ្រួសារដែលខ្វះខាតពិតប្រាកដ។

ខ្ញុំបាទសូមគោរពជូនពរសម្តេចទំាងទ្វេមានសុខភាពល្អអាយុយឺនយូរបំផុតដេីម្បីជាម្លប់ដល់កូនចៅទូទាំងប្រទេស។

ឯកឧត្តមបញ្ជាក់ថាយើងទាំងអស់គ្នាចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមដោយចិត្តជ្រះថ្លា និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងប្រកបដោយគុណធម៌និងមេត្តា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com