ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

អភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកពូជស្រូវប្រមាណជិត១៦០តោន របស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនប្រជាកសិករប្រមាណជាង២ពាន់គ្រួសារ ក្នុងស្រុកក្រូចឆ្មារ ដើម្បីស្តារការបង្កបង្កើនផលឡើងវិញ

អភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកពូជស្រូវប្រមាណជិត១៦០តោន របស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនប្រជាកសិករប្រមាណជាង២ពាន់គ្រួសារ ក្នុងស្រុកក្រូចឆ្មារ ដើម្បីស្តារការបង្កបង្កើនផលឡើងវិញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធ បន្តចុះសំណេះសំណាល នាំយកស្រូវពូជ ជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រមាណ១៥៩,១៥០គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ ចែកជូនប្រជាកសិករប្រមាណ២០៨០គ្រួសារ នៅឃុំចំនួន១០ រួមមានឃុំទ្រា ព្រែកអាជី ក្រូចឆ្មារ ជំនីក រកាខ្នុរ កំពង់ទ្រាស ឈូក ប៉ើស១ ស្វាយឃ្លាំង និងឃុំប៉ើស២ ក្នុងស្រុកក្រូចឆ្មារ ដែលបានធ្វើការចែកនៅ០៣ទីតាំងផ្សេងគ្នា។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ស្រូវពូជទាំងអស់នេះ ត្រូវបានដឹកជញ្ជូនមកដល់ភ្លាម រដ្ឋបាលខេត្តបាននាំយកចែកជូនបងប្អូនភ្លែតតែម្តង ដើម្បីឲ្យបានទាន់រដូវកាលដាំដុះស្តារឡើងវិញ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា កន្លងមកការជួបជុំគ្នាតែងជាព្រឹត្តិការណ៍សប្បាយរីករាយ តែការជួបគ្នាពេលនេះ ជារឿងមួយផ្សេង ដោយសារបងប្អូនជួបការលំបាកខូចខាតដំណាំស្រូវ ហើយខ្វះពូជស្រូវដាំស្តារឡើងវិញ។ តែការលំបាកនេះ ក៏ជាការលំបាករបស់រាជរដ្ឋាភិបាល ទើបសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រេចផ្តល់ពូជស្រូវអន្តរាគមន៍សង្គ្រោះបន្ទាន់ នាពេលនេះ។

ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បន្តថា៖ ជាក់ស្ដែងថ្ងៃនេះ សម្ដេចបានបញ្ជូនក្រុមការងារចម្រុះ ថ្នាក់ខេត្តចុះសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវសែនក្រអូប និងពូជស្រូវOMមកចែកជូនប្រជាកសិកររងការខូចខាតដោយគ្រោះទឹកជំនន់ នៅភូមិសាសន៍ខេត្តត្បូងឃ្មុំ ដេីម្បីឲ្យបងប្អូនកសិករយកទៅស្ដាឡេីងវិញ ឲ្យបានទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ បានបញ្ជាឲ្យក្រសួងកសិកម្ម ចុះមកបង្រៀនបច្ចេកទេស ដាំដុះនូវប្រភេទពូជស្រូវនេះជូនប្រជាកសិករ ដេីម្បីឲ្យប្រជាកសិករយេីងទទួលបានទិន្នផលខ្ពល់មួយកម្រិតទៀត។

ឯកឧត្តមបណ្ឌិត បន្ថែមថា បើទោះបីការដោះស្រាយជូននេះមិនច្រើនពិតមែន តែនៅពេលប្រមូលផលវិញ វានឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបាន។

ចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការកោតសរសេីរយ៉ាងខ្លាំង ចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត-ស្រុក ជាពិសេសក្រុមប្រឹក្សា-មេឃុំ មេភូមិ ដែលតែងតែបានយកចិត្តទុកដាក់ចុះដល់មូលដ្ឋានដេីម្បីជួយដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេមេគង្គ និង ទឹកភ្លៀង បានទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com