ទាន់ហេតុការណ៍
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...
0

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកំចាត់ចោលនូវមនោគមវិជ្ជា ជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកំចាត់ចោលនូវមនោគមវិជ្ជា ជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ លោកសាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ព្រមទាំងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកំចាត់ចោលនូវមនោគមវិជ្ជា ជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។

ញត្តិថ្កោលទោសដែលបណ្តាញ Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក គ្រូឧទ្ទេស គ្រូបង្រៀន គរុសិស្ស គរុនិស្សិត និស្សិត និងសិស្សានុសិស្សទាំងអស់នៃវិទ្យាស្ថានជាតិអប់រំ សូមប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្សី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដោយបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនាពេលថ្មីៗនេះ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»

ញត្តិថ្កោលទោសដដែលបានបន្ថែមថា យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមនូវទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុតដោយគ្មានការលើកលែងនោះឡើយ។

ទន្ទឹមនឹងនេះ យើងសូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែល មិនស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការផ្លាស់ប្តូរផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ។

យើងខ្ញុំយល់ថា រាល់ទង្វើញុះញង់បង្កចលាចលសង្គមឥតឈប់ឈរតាមគ្រប់មធ្យោបាយ និងទម្រង់របស់ត្រកូលជនក្បត់ជាតិ៣ជំនាន់ជាមេក្លោង គឺពិតជាការប៉ុនប៉ងបំផ្លាញនូវសន្តិភាព ស្ថិរភាពសង្គម ការរីចម្រើនរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូលដែលមិនអាចប្រកែកនិងអត់អោនឱ្យយបានឡើយ។

យើងខ្ញុំប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាពនេះ ទោះជានៅក្នុងតម្លៃណាក៏ដោយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com