កណ្តាល៖នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរលោកជំទាវ ម៉ែន នារីសោភ័គអគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកផ្លែឈើស្រស់ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ឧបត្ថម្ភជូនដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងចូលរួមសហការក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវរុករកសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដររយៈពេល០២យប់ និង០៣ថ្ងៃ កន្លងមកនេះ។