ទាន់ហេតុការណ៍
សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
0

ជំនាញម៉្យាងម្នាក់ទេ តែត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនចូលគុកដូចគ្នា!

ជំនាញម៉្យាងម្នាក់ទេ តែត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនចូលគុកដូចគ្នា!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយម្នាក់ជំនាញខាងឆបោក និងម្នាក់ទៀតជំនាញខាងឆក់។

១.ជនសង្ស័យឈ្មោះ សុខ ហេង ហៅ វង្ស នីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តកំពត ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ត្រូវកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក ដោយបានប្រើល្បិច ទូរស័ព្ទទៅបញ្ជាទិញទូរទស្សន៍0១គ្រឿង ម៉ាក អិលជី ទំហំ៤៣អ៊ិញ តម្លៃ ៣៤៥ដុល្លារ ហើយខ្លួនបានឲ្យអ្នកលក់ដឹកយកមកឲ្យនៅចំណុច ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលអ្នកលក់ដឹកទូរទស្សន៍មកដល់ចំណុចខាងលើហើយ ខ្លួនក៏ឲ្យបក្ខពួកឈ្មោះ និត ហៅ ពើក យកទូរទស្សន៍ដាក់លើម៉ូតូកង់បី រួចក៏ជិះចេញទៅ ហើយខ្លួនក៏ឲ្យអ្នកដឹកទូរទស្សន៍ ឡើងទៅយកលុយនៅលើផ្សារស្ទឹងមានជ័យថ្មី ជាន់ទីបី លុះពេលឡើងដល់ជាន់ទីមួយ ខ្លួនបានដោះអាវក្រៅចេញ បម្រុងរត់គេចខ្លួន តែត្រូវអ្នកលក់ទូរទស្សន៍ដឹងមុន ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអាវុធហត្ថ ឃាត់រូបខ្លួនតែម្តង។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។

២.ជនសង្ស័យឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់កាបូប និងបានចាប់យកវត្ថុតាង កាបូបដៃចំនួន០១ ក្នុងនោះមានសម្ភារៈ និងថវិកា មួយចំនួនប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅចំណុចបុរីពិភពថ្មី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីឆក់បានសម្រេចបានជិះគេចខ្លួនទៅបន្ទប់ជួលវិញ លុះក្រោយមក ខណៈដែលជនសង្ស័យកំពុងអង្គុយមុខបន្ទប់ជួល ក៏ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថធ្វើការស្រាវជ្រាវចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្តង។

ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមកខ្លួនក៏ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃចំនួន០២លើក គឺនៅចំណុចផ្លូវជាតិលេខ៣ និង ទល់មុខក្លោងទ្វាវត្តគោកបញ្ជាន់ ផ្លូវវេស្រេង ខណ្ឌពោធិ៍សែនជ័យផងដែរ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com