ទាន់ហេតុការណ៍
សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
0

ហាងកាហ្វេ មួយកន្លែងស្លាកយីហោឈ្មោះ នីហ្សា កាហ្វេ នីហ្សាលក់អាហាពេលព្រឹក នៅជាប់និងហាង ស៊ាង ពៅ មានលក់ដែកម៉ាកវី ស្ថិត ក្នុងភូមិដូនជី ឃុំជ្រៃវៀនតាមផ្លូវជាតិ៧ មានបង្កប់ល្បែងសុីសងខុសច្បាប់បញ្ជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍សមត្ថកិច្ចមូលដ្ឋានមិនអើពើបង្រ្កាប..?(វគ្គ១)

ហាងកាហ្វេ មួយកន្លែងស្លាកយីហោឈ្មោះ នីហ្សា កាហ្វេ នីហ្សាលក់អាហាពេលព្រឹក នៅជាប់និងហាង ស៊ាង ពៅ មានលក់ដែកម៉ាកវី ស្ថិត ក្នុងភូមិដូនជី ឃុំជ្រៃវៀនតាមផ្លូវជាតិ៧  មានបង្កប់ល្បែងសុីសងខុសច្បាប់បញ្ជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍សមត្ថកិច្ចមូលដ្ឋានមិនអើពើបង្រ្កាប..?(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃអាទិត្យទី២១ ខែសីហាឆ្នាំ២០២២

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ នៅរស់នៅក្នុងភូមិដូនជី ឃុំជ្រៃវៀង ស្រុកព្រៃឈ ខេត្តកំពង់ចាម បានអោយអ្នកសារព័ត៌មានយើងដឹងថា រៀងរាល់ថ្ងៃគាត់មានការព្រួយបារម្មណ៍ជាខ្លាំងពី សុខសុវត្ថិភាពរបស់ពួកគាត់
ដោយក្នុងមូលដ្ឋានគាត់មានទីតាំងល្បែងសុីសងប្រជល់មាន់អនឡញ បើកអោយភ្ញៀវចូលលេងបានយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានធ្វើមិនដឹងមិនឮសំងំស្ងៀមមិនបង្រ្កាប។

ជាក់ស្តែងដូចជានៅក្នុងហាងកាហ្វេដែលមានស្លាកយីហោឈ្មោះ(ហ្សា កាហ្វេ នីហ្សាលក់អាហាពេលព្រឹក) នៅជាប់និងហាង ស៊ាង ពៅ មានលក់ដែកម៉ាកវី ស្ថិត ក្នុងភូមិដូនជី ឃុំជ្រៃវៀន ខេត្តកំពង់ចាម បានបង្កប់ល្បែងសុីសងខុសច្បាបបញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍ជ្រកក្រោម អាជ្ញាប័ណ្ណឆ្នោតឡូតូបើកអោយភ្ញៀវចូលលេងយ៉ាងសប្បាយ។

ប្រភពដាក់ការ សង្ស័យ ថា! ល្បែងសុីសងខុសច្បាប់បើកលេងគគ្រឹកគគ្រេងបែបនេះបែជាអាជ្ជាធរដែលមានសមត្ថកិច្ចបណ្តែតបណ្តោយមិនមានការទប់ស្កាត់នឹងបង្ក្រាបប្រហែលជាឆ្នាំងបាយឬក៍ជា ប្រាក់បៀវត្ស ប្រចាំខែរបស់គាត់ក៏មិនដឹង?។

ប្រភពបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។

ក្នុងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនឹង ឯកឧត្ដម អ៊ុន ចាន់ដាភិបាលនៃគណអភិបាលខេត្តកំពង់ចាមដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាបលរដ្ឋ មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដាក់ចុះដោយក្រសួងមហាផ្ទៃ៕(នៅមានត)

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com