ទាន់ហេតុការណ៍
ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវយល់ពីបច្ចេកវិទ្យា យល់ទាំងការវិវត្ដនៃសង្គម និងទាមទារឱ្យមានកិច្ចសហការគ្នាគ្រប់ផ្នែកទាំងអស់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវយល់ពីបច្ចេកវិទ្យា យល់ទាំងការវិវត្ដនៃសង្គម និងទាមទារឱ្យមានកិច្ចសហការគ្នាគ្រប់ផ្នែកទាំងអស់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវយល់ពីបច្ចេកវិទ្យា យល់ទាំងការវិវត្ដនៃសង្គម និងសតិអារម្មណ៍ ដែលទាមទារឱ្យមានកិច្ចសហការគ្នាគ្រប់ផ្នែកទាំងអស់ ពីព្រោះមិនមែនធ្វើតែការងារប្រឆាំងព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះនោះទេ គឺការផ្សាយពីព័ត៌មានពិត និងការផ្លាស់ប្តូរព័ត៌មានគ្នា។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់គណៈកម្មាធិការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន ដែលមានការចូលប្រជុំផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួងព័ត៌មាន ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការប្រជុំដកស្រង់បទពិសោធន៍ទាក់ទងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគឺមានសារៈសំខាន់ មិនត្រឹមតែពេលនេះនោះទេ គឺរឹតតែសំខាន់នៅក្នុងឆ្នាំ២០២៣ខាងមុខ។ ឯកឧត្ដមបានអះអាងថា មន្រ្ដីព័ត៌មានត្រូវកត់សម្គាល់ថា អ្វីដែលអ្នកលេង Facebook នាពេលបច្ចុប្បន្ន បានបែរមកលេង Tik Tok ជាបណ្តើរៗ និងកំពុងមានប្រជាប្រិយភាពថែមទៀតផង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានជំរុញឱ្យក្រុមការងារត្រូវរត់ឱ្យទាន់ពីការប្រែប្តូរ ក្នុងការប្រើប្រាស់ប្រពន្ធ័ទំនាក់ទំនងសង្គម ក្នុងនោះក៏មានការប្រើប្រព័ន្ធ Twitter ផងដែរ ដែលទាមទារភាពវៃឆ្លាត ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ឥឡូវនេះបានឈានដល់ព័ត៌មានក្លែងក្លាយស៊ីជម្រៅ Deepfake ដែលអាចកែសំឡេងមនុស្សបាន ភ្ជាប់ជាមួយរូប ដូចតែម្តង បើយើងមិនដឹងគឺស្មានថាជាការពិត។

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានថ្លែងថា ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមទាំងគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានខិតខំប្រឹងប្រែងធ្វើផង ដកស្រង់បទពិសោធន៍ផង ទាក់ទងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយយកព័ត៌មានពិតមកបន្សាបព័ត៌មានក្លែងក្លាយ រួមទាំងយកវិធានការរដ្ឋបាលមកអនុវត្តន៍ ចំពោះអ្នកបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយ ។

បើតាមរបាយការណ៍របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបានអនុវត្តន៍ការងារ ស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូ ពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិតញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន ១ ៣៧៦ ករណី ។ ឯកឧត្ដមបន្ដថា ក្នុងចំណោមករណីដែលបានស្រង់ខាងលើ មានប្រភពថ្មីចំនួន ២០៧ ក្រៅពីនេះ គឺជាប្រភពចាស់ដែលបានកត់ត្រាក្នុងបញ្ជី។ ឯកឧត្ដមបានបន្ដទៀតថា តាមចំនួនដែលស្រង់ខាងលើ មានការកើនឡើងចំនួន៤៧៦ ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ (ចំនួន កើនឡើងខ្ពស់ ក្នុងអំឡុងពេលឃោសនា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥)។ ទន្ទឹមនេះ បន្ថែមពីការតាមដានការផ្សព្វផ្សាយព័ត៌មានមិនពិត ពីក្រុមអមិត្ត ក្រុមការងារក៏បានតាមដានការផ្សព្វផ្សាយព័ត៌មាន នានាពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផងដែរ។

ជាមួយគ្នានេះ ឯកឧត្ដម ផុស សុវណ្ណ ក៏បានឱ្យដឹងទៀតថា ឆ្លើយតបនឹងការផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គឺប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ព្រមទាំង អ្នកជំនាញបានចូលរួមបញ្ជាក់បំភ្លឺ និងផ្សព្វផ្សាយបន្សាបនូវរាល់ការផ្សាយព័ត៌មានមិនពិត ទាំងឡាយ និងបង្ហាញពីកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយឯកជន និងសមាជិកក្រុម ៣ ០០០ បានបញ្ជូនព័ត៌មានពិត ដែលត្រូវការផ្ទៀងផ្ទាត់ ការសុំអន្តរាគមន៍ជួយជនរងគ្រោះក្នុងករណីផ្សេងៗ និងការចូលរួម មតិទាក់ទងនឹងអ្នកឡាយតាមបណ្តាញទំនាក់ទំនងសង្គមធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ សីលធម៌សង្គម កិត្តិយស សេចក្តីថ្លៃថ្នូ និងតម្លៃស្រ្តីជាដើម។

ទាក់ទងនឹងការផ្សាយព័ត៌មានក្លែងក្លាយនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់បន្ថែមថា សម្រាប់មន្រ្តីព័ត៌មាន ក្រសួងព័ត៌មាន ត្រូវមានការយល់ច្បាស់ថា ដំណឹងដែលផ្សាយបាន គឺជាដំណឹងដែលចេញពីស្ថាប័នក្រោមឱវាទក្រសួង ដូចជា ទូរទស្សន៍ជាតិ វិទ្យុជាតិ AM FM វិទ្យុ FM ជាតិ តាមបណ្តាខេត្ត និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំផងដែរថា ចំពោះដំណឹងចេញពីប្រភពណាមួយ ត្រូវផ្ទៀងផ្ទាល់ឱ្យបានច្បាស់លាស់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនោះ ថាពិត ឬយ៉ាងណា ហើយគួរផ្សាយ ឬមិនផ្សាយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com