ទាន់ហេតុការណ៍
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...
0

តើសំណង់រឹងមាំលើដីចំណីស្ទឹងសង្កែ ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបងមានច្បាប់អនុញ្ញាតឬ បានជា ដំណើរការសាងសង់បានយ៉ាងរលូន បែបនេះ..?

តើសំណង់រឹងមាំលើដីចំណីស្ទឹងសង្កែ ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបងមានច្បាប់អនុញ្ញាតឬ បានជា ដំណើរការសាងសង់បានយ៉ាងរលូន បែបនេះ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយនៅថ្ងៃអាទិត្យទី៣ខែកក្កដា ឆ្នាំ២០២២

ខេត្តបាត់ដំបង៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយអ្នកយកព័ត៌មានយើងដឹងថា «ដីចំណីស្ទឹង គឺជាដីដែលគ្មានប្លង់នោះទេ ជាដីសាធារណៈរបស់រដ្ឋមិនមានច្បាប់ឯណាឱ្យសាងសង់ សំណង់រឹងមាំបានទេ បើមានអ្នកសាងសង់បំពានគឺត្រូវមានទោសថែមទៀតផង»។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ចុះមូលហេតុអ្វីបានជាសំណង់រឹងមាំកម្ពស់បួនជាន់មិនមានច្បាប់អនុញ្ញាតនៅក្នុងភូមិឡឥដ្ឋនេះ អាចសាងសង់បានយ៉ាងរលូនបែបនេះទៅវិញ?

ចំណុចនេះបានធ្វើឲ្យមហាជនដាក់ការសង្ស័យថា អាជ្ញាធរនិងមន្ត្រីជំនាញ ក្រុងបាត់ដំបង មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង បានជាមិនមានវិធានការទប់ស្កាត់បែបនេះ? ។

ពាក់ព័ន្ធបញ្ហានេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក ផេង សុទ្ធី អភិបាលក្រុងបាត់ដំបង
លោកបានប្រាប់ឲ្យអង្គភាពសារព័ត៌មានយើង ទៅសួរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកដែលជាម្ចាស់សំណង់រឹងមាំកពស់បួនជាន់នេះ។

លោក ឡុង ផលគុណ ដែលជាម្ចាស់សំណង់អគាររឹងមាំនេះ បានថ្លែងមកកាន់អ្នកព័ត៌មានយើងនៅព្រឹកថ្ងៃច័ន្ទទី២៧ ខែមិថុនា ឆ្នាំ២០២២នេះតាមទូរស័ព្ទថា(សម្រាប់ដីដែលគាត់កំពុងតែសាងសង់អាគារសំណង់រឹងមាំនេះ គឺមានប្លង់រឹងចុះជាប្រពន្ធ័ត្រឹមត្រូវ ហើយការសាងសង់សំណង់រឹងមាំនេះ គឺលោកបានរត់ច្បាប់សុំការសាងសង់ ទៅខាងដែនដីនគរ រូបនីយកម្មសំណង់នៅភ្នំពេញ ជិតមួយឆ្នាំហើយ ហើយខាងមន្ទីរសូរិយោដីនគរូបនីយកម្មសំណង់ ខេត្តបាត់ដំបង បានអនុញ្ញាតឱ្យគាត់សាងសង់បណ្ដើរៗទៅ ហើយបើចង់ដឹងច្បាស់ សុំឱ្យទៅជួបប្រធានមន្ទីរសូរិយោដី ទៅ ព្រោះឯកសារនៅខាងមន្ទីរសូរិយោដីខេត្តទាំងអស់)។
រហូតមកដល់ពេលនេះ អង្គភាពសារព័មាន
មិនអាចសុំការស្រាយបំភ្លឺពីលោក អ៊ួ ដារី ប្រធានមន្ទីរ់ាសុរិយោដីខេត្តបានឡើយទេ ដោយបង្វែរឲ្យអង្គភាពយើងទំនាក់ទំនងទៅលោក វត្ថា ប្រធានការិយាល័យសំណង់។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក វត្ថា ប្រធានការិយាល័យសំណង់ បានឆ្លើយមកកាន់អង្គភាពសារព័ត៌មានដឹងថា ដីទីតាំងនោះ គេមានផ្លង់រឹង ឯងខាងលោកក៏មិនដែលបានចុះទៅត្រួតពិនិត្យដែរ ព្រោះម្ចាស់សំណង់ គេបានសុំច្បាប់ទៅខាងក្រសួងដែនដី ហើយខាងក្រសួង ក៏មិនទាន់
បានទម្លាក់ឯកសារមកឲ្យពួកគាត់ដែរ។

ចុងបញ្ចប់លោកបានបញ្ជាក់បន្ថែមថា កាដ្ឋានសំណង់នោះ ខាងក្រសួងក៏ធ្លាប់បានចុះមកត្រួតពិនិត្យម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការសាងសង់
សំណង់រឹងនេះ ដោយមិនទាន់មានច្បាប់អនុញ្ញាត ម្ចាស់សំណង់អាចសាងសង់បាន ដោយសារតែ ការស្នើសុំច្បាប់នោះមានរយៈពេលយូរពេក។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិងមហាជន បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់
មេត្តាចាត់កម្លាំងជម្នាញចុះត្រួតពិនិត្យ ចំពោះសំណង់សាងសង់ លើដីចំណីស្ទឹង មួយកន្លែងខាងលើនេះផងទាន

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺបន្ត ពីសំណាក់ អជ្ញាធរពាក់ពន្ធ័នឹងម្ចាស់សំណង់ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com