ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​វ​រ​សេនីយ៍​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយសមត្ថកិច្ច​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​ សហការជាមួយមន្រ្តីពាក់ព័ន្ធ​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​

ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​វ​រ​សេនីយ៍​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយសមត្ថកិច្ច​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​ សហការជាមួយមន្រ្តីពាក់ព័ន្ធ​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្រុកកៀនស្វាយ៖​នៅ​ថ្ងៃ​អាទិត្យ ១៤​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៥ ត្រូវ​ថ្ងៃ​ទី​២៩ ខែ ឧសភា ឆ្នាំ ២០២២

ស្រុក​កៀនស្វាយ​: ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​វ​រ​សេនីយ៍​ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ នឹង​ដឹកនាំ​ចុះបង្ក្រាប​ផ្ទាល់​ដោយ​ដោយ​លោក​វរសេនីយ៍ទោ អឿន អាន អធិការរង​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​រួម​នឹង​កងកម្លាំង សហការ​ជាមួយនឹង​លោក​សុខ ណេ​ត មេ​ប៉ុស្តិ៍​បន្ទាយ​ដែក​នឹង​កងកម្លាំង​ប៉ុស្ត៍​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម ។

​​បង្ក្រាប​ករណី​ជួញដូរ​នឹង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ថ្ងៃទី ២៩ ខែ​ឧសភា ឆ្នាំ ២០២២ នៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។​

​នៅ​ថ្ងៃ​ទី​២៩ខែ ឧសភា ឆ្នាំ​២០២២ កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ ដឹកនាំ​ដោយ​លោក វរ​សេនីយ៍ ទោ អឿន អាន អធិការរង សហកា​រណ៍ ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយដែក ដើរ​ល្បាត​ក្នុង​ភូមិសាស្ត្រ ឃុំ​បន្ទាយដែក លុះដល់​ម៉ោង ០២:៣០ នាទី​រំលង​អាធ្រា​ត្រ ក៍​ល្បាត​ដល់ ចំណុច​មុខ​ផ្ទះ របស់​ឈ្មោះ ទួន តា​រ៉ា ភេទ ប្រុស ស្ថិតនៅ​ភូមិ ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដោយ​មាន​ការសង្ស័យ សមត្ថកិច្ច​ក៍​ចូលទៅ​សួរនាំ ហើយ​ធ្វើ​ការឆែកឆេរ រកឃើញ​ថ្នាំ​ញៀន ចំនួន​០៣​កញ្ចប់ (​មធ្យម​០១ ម៉ា​ទឹកកក​)( តូច​០២ ថ្នាំ​គ្រវី​)​។

​ភ្លាមនោះ សមត្ថកិច្ច​ក៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ស្រី ០១ ៖
-​ឈ្មោះ ទួន តា​រ៉ា ភេទ​ប្រុស អាយុ​៤០ ឆ្នាំ
-​ឈ្មោះ វង្ស វ៉ាន់​ណែ​ត ភេទ ប្រុស អាយុ ៣២ ឆ្នាំ
– ឈ្មោះ សុ ខេ​មា ភេទ ស្រី អាយុ ២៦ ឆ្នាំ ក្រោយពី​ពិនិត្យ​រួច​កម្លាំង​សមត្ថកិច្ច បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង ០៣ នាក់ នឹង​វត្ថុតាង មក​សាកសួរ​នៅ​ប៉ុស្តិ៍ បន្ទាយដែក​ ។

​វត្ថុតាង​ដែល​ចាប់​បាន​ម៉ូតូ​ធំ​ម៉ាក kawasaki​មួយ​គ្រឿង​រួមទាំង​វត្ថុ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​

​ក្រោយពី​សាកសួរ​រួច កម្លាំង​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់ រួម​ទាំង​វត្ថុតាង និង​សម្ភារៈ​វេច​ខ្ចប់​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​ធ្វើតាម​នីតិវិធី ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com