ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...
0

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ០១ក្រុម រួមគ្នាអរគុណសន្តិភាព!

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ០១ក្រុម រួមគ្នាអរគុណសន្តិភាព!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ដែលផ្តួចផ្តើមប្រមូលផ្តុំគ្នាឡើង ដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់តាំងពីឆ្នាំ២០១៤ តាមរយៈចងក្រងក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកនូវអនុស្សាវរីយ៍ ដែលធ្លាប់មានជាមួយគ្នាក្នុងគ្រាកន្លងមក តាមដានសុខទុក្ខគ្នាទៅវិញទៅមក និងជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន ហើយតែងតែប្រារព្ធពិធីជួបជុំគ្នា ជារៀងរាល់ឆ្នាំ និងបំពេញសកម្មភាពមនុស្សធម៌ ធ្វើពិធីរំលឹកគុណអតីតលោកគ្រូអ្នកគ្រូ កសាងសមិទ្ធិផលនានាក្នុងសាលាបាក់ទូក និងជាពិសេស គឺតែងតែរួមសាមគ្គីចែករំលែក ធនធានជួយគ្នាគ្រប់ពេលដែល លោកគ្រូ អ្នកគ្រូ និងមិត្តក្នុងក្រុម ជួបការលំបាក រហូតបង្កើតជាពាក្យស្លោកប្រចាំក្រុម ដែលមានខ្លឹមសារថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។ តែដោយសារ មានបញ្ហាជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យក្រុមមិត្តិរួមជំនាន់មួយនេះ អាកខានមិនបានជួបជុំគ្នាអស់ពេល២ឆ្នាំ។ ក្នុងរយៈពេល២ឆ្នាំដែលមិនបានជួបគ្នាផ្ទាល់ ម្នាក់ៗបានត្រឹមទំនាក់ទំនងដឹងសុខទុក្ខគ្នា តាមរយៈការជជែកក្នុងក្រុមនៃបណ្តាញទំនាក់ទំនងសង្គម ។ ហើយក្នុងអំឡុង២ឆ្នាំនេះផងដែរ មានមិត្តភក្តិ លោកគ្រូអ្នកគ្រូខ្លះ ជួបប្រទះការខ្វះខាត ជួបការឆ្លងជំងឺកូវីដ-១៩ក្នុងគ្រួសារ តែមិត្តផ្សេងទៀតបានត្រឹមចូលរួម ពីចម្ងាយ ជាសម្ភារៈ ថ្នាំសង្កូវ និងថិវិកាប៉ុណ្ណោះ។

ក្នុងឱកាសដែលមានវត្តមាន របស់អតីតលោកគ្រូអ្នកគ្រូនៃសាលាបាក់ទូក ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អតីតមិត្តរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបានថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសំណាង ដែលបានមកពីការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានទស្សនៈវិស័យវែងឆ្ងាយ ច្បាស់លាស់ ធ្វើឲ្យកម្ពុជាឆ្លងផុតពី គ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័ស ជាពិសេសនោះគឺ អរគុណសន្តិភាព ដែលផ្តើមចេញពី ការយកជីវិតធ្វើដើមទុន របស់សម្តេច តេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេច បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យម្នាក់ៗ មានសិទ្ធិសេរីភាពពេញលេញ ទាំងការសិក្សា ការប្រកបរបរចិញ្ចឹមជីវិត ការគោរពនិងជឿលើជំនឿសាសនា ការធ្វើដំណើរកំសាន្តក្នុងនិងក្រៅប្រទេស ជាពិសេសគឺការជួបជុំដែលប្រកបដោយភាពស្និទ្ធិស្នាលនិងសប្បាយរីករាយ ដូចក្នុងថ្ងៃនេះ។ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក បានមូលមតិគ្នារំលេចនូវផ្ទាំងប៉ាណូយ៉ាងធំ ក្រោមប្រធានបទ អរគុណសន្តិភាព សម្រាប់ថតទុកជាអនុស្សាវរីយ៍ អមដោយរូបថតសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងខ្លឹមសារ អរគុណ នយោបាយ ឈ្នះ ឈ្នះ (១.ធានាសុវត្ថិភាពផ្លូវកាយនិងអាយុជីវិត, ២. ធានាកម្មសិទ្ធិនិងទ្រព្យសម្បត្តិ, ៣.ធានាអាជីពនិងមុខរបរ) និងខ្លឹមសារ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនកម្ពុជា។

ក្នុងកម្មវិធីជួបជុំនេះផងដែរ អតីតមិត្តភក្តិរួមជំនាន់មួយក្រុមនេះ បានរួមសាមគ្គីគ្នារៀបចំអំណោយ ជូនដល់អតីតលោកគ្រូអ្នកគ្រូ ចំនួន៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ ទឹកសុទ្ធ ២កេស, មី០២កេស, ភេសជ្ជៈប៉ូវកម្លាំង២កេស, ត្រីខ២យួរ, ទឹកត្រីឆ្ងាញ់០១ដប ថវិកាចំនួន៨០ម៉ឺនរៀល ដែលក្នុងនោះមានថវិកា អ្នកគ្រូ វ៉ា អ៊ឹមឡេង បានជួយឧបត្ថម្ភ ២០ម៉ឺនរៀលក្នុងម្នាក់ៗ និង អ្នកគ្រូ ឃុន សុខារី បានជួយឧបត្ថម្ភ ១០ម៉ឺនរៀលក្នុងម្នាក់ៗ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com