ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...
0

រដ្ឋបាលខេត្ត​កំពង់ចាម រៀបចំ​ពិធី​អភិសេក រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ​ ​ក្រោយពី​បាន​តម្កល់ទុក នៅ​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម

រដ្ឋបាលខេត្ត​កំពង់ចាម រៀបចំ​ពិធី​អភិសេក រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ​ ​ក្រោយពី​បាន​តម្កល់ទុក នៅ​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បន្ទាប់ពីបាន​យកមក​តម្កល់ទុក នៅ​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ ស្ថិតក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម រួចរាល់​ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ នេះ រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ចាម និង​អាជ្ញាធរ​មូលដ្ឋាន រៀបចំ​ពិធី​អភិសេក ទៅតាម​កិច្ចសាសនា ក្រោម​ការអញ្ជើញ​ចូលរួម ពី ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម និង​លោកជំទាវ ជា​ភរិយា អមដំណើរ​ដោយ ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន ក្នុង​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង មន្ត្រី​ពាក់ព័ន្ធ និង​តំណាង​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ផងដែរ ។

សូម​រំលឹកថា រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ ជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ចាម ក្រោម​គំនិត​ផ្តួច​ផ្តើមកសាង របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមជាមួយ សប្បុរសជន​នានា ផងដែរ ។

តាម​ប្រសាសន៍ គូសបញ្ជាក់ របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ការកសាង​រូបសំណាក​បដិមា ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរាវ័ណ នេះ គឺ​ត្រូវបាន​សិក្សា​ដោយ​ផ្អែកលើ​មូលដ្ឋាន នៃ​រចនាបថ​ចម្លាក់​លោត នៃ​រចនាបថ​ខ្មែរ​បុរាណ និង​បានធ្វើការ​សំយោគ​រចនាបថ ៣ បញ្ចូល​គ្នា គឺ ៖ ទី​១.​បថ​បាពួន ។ ទី​២.​បថ​អង្គរ និង​ទី​៣.​បថ​បាយ័ន ។ ចំណែកឯ បដិមា​ព្រះឥន្ទ្រ គង់​លើ​ដំរី វិញ ត្រូវបាន​សិក្សា​ដោយ​កំណត់​ទម្រង់​ឥរិយាបថ «​សន្តិភាព​-​ឈ្នះ​ចម្បាំង​» តំណាង​ឲ្យ​សេចក្តី​ដឹងគុណ ចំពោះ «​សន្តិភាព​» ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង កំពុង​ទទួលបាន​សុខសន្តិភាព​ពេញបរិបូរណ៍ ដូច​ពេល​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។

គួរកត់សម្គាល់​ដែរ​ថា បន្ទាប់ពី​រូបសំណាក​ដ៏​ប្រណិត ខាងលើនេះ បានរៀបចំ​ពិធី​អភិសេក ទៅតាម​កិច្ចសាសនា រួចរាល់​នោះ ទីកន្លែង​នេះ នឹង​ប្រែក្លាយ​ទៅ​កន្លែង​ទីសក្ការៈ​បូជា របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ ដែល​បាន​មកលេង​កំសាន្ត នៅ​តំបន់​នេះ ។ មួយផ្នែក​ទៀត កន្លែង​នេះ ក៏​ទីកន្លែង​មួយ​ដ៏​សំខាន់ ផងដែរ សម្រាប់​ភ្ញៀវ​ទេសចរណ៍ បាន​ផ្ដិតរូប ទុកជា​អនុស្សាវរីយ៍ នាពេល​មកលេង ខេត្តកំពង់ចាម នោះ ។

​សូមបញ្ជាក់​ផងដែរ​ថា ពិធី​ខាងលើ ក៏បាន​រៀបចំ​យ៉ាង​ឱ​ឡា​រឹក និង​អធិកអធម ទៅតាម​កិច្ច​សា​សា​នា ដោយបាន​និមន្ត​ព្រះសង្ឃ ចំនួន ៧​អង្គ ចំរើន​ព្រះ​បរិ​ត្រ ប្រោះ​ព្រហ្ម និង​អភិសេក តម្លើង​រិ​ទ្ធិ​រាសី​រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ ទទួលបាន​អំណាច​ចេស្ដារ ផ្ដល់នូវ​ពរ​សេចក្ដីសុខ សេចក្ដីចំរើន ដល់​ប្រជាពលរដ្ឋ នៅក្នុង​ទូទាំង​ខេត្ត រួមជាមួយ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​មកលេង​កំសាន្ត នៅក្នុង​ទឹកដី​ខេត្តកំពង់ចាម ផងដែរ ។

ដោយឡែក ដើម្បី ឲ្យ​ភ្ញៀវ​មកលេង​កំសាន្ត​ហើយ បាន​ជ្រាប​អំពី​រៀង​រាវ នៃ​រូបសំណាក​នេះ ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​រៀបចំ​សិលា​ចារិក អំពី​សាវតា​បដិមាករ នៅក្បែ​រូបសំណាក​ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ នោះ ផងដែរ ៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com