ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្តឧត្តមសាគរ(ហៅវត្តព្រែកក្របៅ) ស្រុកពាមជរ ខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្តឧត្តមសាគរ(ហៅវត្តព្រែកក្របៅ) ស្រុកពាមជរ ខេត្តព្រៃវែង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមទាំងមន្ត្រីរាជការកងកម្លាំង អភិបាល ក្រុង ស្រុក ទាំងអស់នៃខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្តឧត្តមសាគរ(ហៅវត្តព្រែកក្របៅ) ស្ថិតនៅក្នុងភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានសម្ដែងការកោតសរសើរចំពោះការរួមកម្លាំងសាមគ្គីគ្នាកសាងបាននូវសមិទ្ធផលនានាក្នុងវត្តឧត្តមសាគរ(ហៅវត្តព្រែកក្របៅ) ជាគុណប្រយោជន៍នៃវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ។ ឯកឧត្តមបាន មានប្រសាសន៍ថា វត្តអារាម និងព្រះសង្ឃ ពិតជាមានសារៈសំខាន់ក្នុងការអប់រំណែនាំឱ្យពុទ្ធបរិស័ទកសាងអំពើល្អ អំពើជាកុសល ជៀសឆ្ងាយអំពីអំពើអបាយមុខទាំងពួងដែលខ្លួនបានប្រព្រឹត។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ការប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនា វត្តអារាម មន្ទីរពេទ្យ សាលារៀន ស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ។ ឯកឧត្តម បន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា បើតាមរបាយការ វត្តឧត្ដមសាគរ (ហៅវត្តព្រែកក្របៅ)នេះ បានកសាងវត្តនេះឡើង នៅខែឧសភា ឆ្នាំ១៩៩៧ លើផ្ទៃដីទំហំ ៣៥,០០០ម៉ែត្រការ៉េ បណ្ដោយ ២៨០ម៉ែត្រ និង ទទឹង ១២៥ម៉ែត្រ ហើយចំពោះសមិទ្ធិផលនានាដាក់ឆ្លងនាថ្ងៃនេះមាន -ព្រះសក្យមុនីចេតិយ សាងសង់លើផ្ទៃដីមានទំហំ ៦២៥ ម៉ែត្រក្រឡា មានកំពស់១៧ ម៉ែត្រ ព្រមទាំងបានដាក់ តម្កល់ព្រះពុទ្ធរូប តូច-ធំ សាងពីថ្មកែវចំនួន ៤១ អង្គ ដែលបានចំណាយជាថវិកាចំនួន ១៣២,៨០០ដុល្លា និងកុដិថ្មចំនួន ២ បានចំណាយការសាងសង់ចំនួន ៩១,៩០០ដុល្លា រួមទាំង រូប ព្រះពុទ្ធអង្គបរិនិព្វាន ប្រវែង ១៧.៤ម៉ែត្រ កំពស់ ៣.៥ម៉ែត្រ ចំណាយការសាងសង់ ៥២,៥០០ដុល្លា ព្រម ទាំងសមិទ្ធផលផ្សេងៗទៀតក្នុងវត្ត។

ឯកឧត្តម ក៏បានបំពាក់គ្រឿងឥស្សរយស ដល់អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ ព្រះសង្ឃ ដែលមានស្នាដៃ និងចំណាយធនធានច្រើននៅក្នុងការកសាងនៅក្នុងវត្តឧត្តមសាគរ(ហៅវត្តក្របៅ)នេះ ឯកឧត្តមក៏បានប្រគេនបច្ច័យ សម្រាប់វត្តចំនួន ២០ លានរៀលផង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com