ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

អភិបាលខេត្ត​កំពង់ចាម​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ និង​ជីវភាព​របស់​ប្រជាជន​ក្នុង​ខេត្តកំពង់ចាម

អភិបាលខេត្ត​កំពង់ចាម​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ និង​ជីវភាព​របស់​ប្រជាជន​ក្នុង​ខេត្តកំពង់ចាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម​៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បានបង្ហាញ​ពី​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ និង​ជីវភាព​របស់​ប្រជាជន​ក្នុង​ខេត្តកំពង់ចាម ។ នេះ​ជាការ​លើកឡើង​របស់លោក​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ក្នុងពេល​ចូលរួម ពិធីបុណ្យ​ឆ្លងសាលា​ធម្ម​សភា និង​សមិទ្ធផល​នានា​នៅ​វត្ត​ត្រពាំង​អំពិល ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​ប្រទេសជាតិ​យើង ទទួលបាន​សុខសន្តិភាព យ៉ាង​ពេញលេញ មាន​ស្ថេរភាព​នយោបាយ​និង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។​

ឯកឧត្តម​អភិបាលខេត្ត​បន្តថា ក្នុងអំឡុងពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ខេត្តកំពង់ចាម​បាន​នឹង​កំពុងមាន​ការរីកចម្រើន និង​ប្រែប្រួល​មុខមាត់​ជា​បន្តបន្ទាប់ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​សមិទ្ធផល​រូបវ័ន្ត​ជាច្រើន ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​បាន​លើកកម្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តាមរយៈ​ការទទួលបាន​នូវ​សមិទ្ធផល​នានា​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន សប្បុរសជន​នានា ។ ដែល​សមិទ្ធផល​ទាំងនោះ​ហើយ​បាន​នឹង​កំពុង ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជា​បន្តបន្ទាប់ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ផ្តើមចេញពី​កត្តា​នេះ​ធ្វើឱ្យ​បងប្អូន ប្រជាពលរដ្ឋ មានឱកាស​គ្រប់គ្រាន់​ក្នុងការ​ប្រតិបត្តិ​ជំនឿ​សាសនា និង​មានឱកាស​ចូលរួម​បរិច្ចាក​នូវ​
​ធនធាន​ផ្ទាល់ខ្លួន​ចូលរួម​កសាង និង​អភិវឌ្ឍន៍​វិស័យ​ពុទ្ធសាសនា​ឱ្យមាន​ការរីកចំរើន ស្របតាម​ការអភិវឌ្ឍ​ន៍​នៃ​សង្គមជាតិ​ផងដែរ​។ រដ្ឋធម្មនុញ្ញ​បាន​តម្កល់​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ព្រម​ជាមួយនឹង​ការផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ជំនឿ​សាសនា ជូន​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​នាពេល​
​បច្ចុប្បន្ននេះ​ខេត្តកំពង់ចាម​មាន​ប្រជាពលរដ្ឋ​ចំនួន​៩៧.៦% កំពុង​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធសាសនា ហើយ​ខេត្ត​មាន ៣៧៨​វត្ត (​ធម្មយុត្តិ ១២​វត្ត​) និង​មាន​ព្រះសង្ឃ​សរុប ៥,៨០១​អង្គ (​ធម្មយុត្តិ ១៦៤​អង្គ​)​។ ដោយឡែក​នៅក្នុង​ស្រុក​ព្រៃឈរ មាន​វត្ត​ចំនួន ៥៨​វត្ត មាន​ព្រះសង្ឃ​សរុប ៧៦៩​អង្គ (​ភិក្ខុ​ចំនួន ១៩៦​អង្គ និង​សាមណេរ ៥៧៣​អង្គ​)​។
ទន្ទឹមនឹងនេះ​វិស័យ​កសិកម្ម​នៅក្នុង​ខេត្តកំពង់ចាម ក៏​កំពុងមាន​ការប្រែប្រួល តាមរយៈ​ការយល់ដឹង​ការប្រែប្រួល​ទម្លាប់​អន់ថយ ការផលិត​សម្រាប់តែ​ផ្គត់ផ្គង់​គ្រួសារ​ទៅជា​ការផលិត​សម្រាប់​បម្រើឱ្យ​ការនាំចេញ ។ យើង​កត់សម្គាល់​ឃើញថា ប្រជាពលរដ្ឋ​ចេះ​ប្រើប្រាស់​ពូជ ជី ថ្នាំ​សម្លាប់​សត្វល្អិត ការធ្វើ​ស្រូវ​មួយឆ្នាំ ២​ទៅ​៣​ដង ផលិតកម្ម​កសិកម្ម​ភាគច្រើន​ប្រើប្រាស់​គ្រឿងចក្រ​កសិកម្ម​។​​បច្ចុប្បន្ន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម កំពុងមាន​សកម្មភាព​យ៉ាងសកម្ម​ពី​សំណាក់​វិស័យ​ឯកជន ជាពិសេស​ដំណាំ​ស្រូវ កៅស៊ូ ចេក ជាដើម ។​

ចំពោះ​បណ្តាញ​អគ្គិសនី បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ប្រើប្រាស់ ចំនួន ៩១៤​ភូមិ លើ ៩២៣​ភូមិ ស្មើនឹង ៩៩.០២% ដែលមាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ចំនួន ២០១,៣៣៧​ខ្នង​ផ្ទះ ។ ចំណែក​វិស័យ​ទឹកស្អាត ក្នុង​ខេត្តកំពង់ចាម មាន​វិសាលភាព​គ្របដណ្តប់​នៅ​ទូទាំង​ខេត្ត​បាន​ចំនួន ១០៧​ឃុំ លើ​១០៩ ឃុំ​-​សង្កាត់ ស្មើនឹង ៩៨.១៦% និង​ភូមិ​ចំនួន ៨៧០​ភូមិ លើ ៩២៣​ភូមិ ស្មើនឹង ៩៤.២៥% ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com