ទាន់ហេតុការណ៍
ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​
0

ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន និង លោក អ៊ុន ចាន់​ដា អញ្ជើញ​សំណេះសំណាល ជាមួយ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ ស្រុក​កងមាស​

ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន និង លោក អ៊ុន ចាន់​ដា អញ្ជើញ​សំណេះសំណាល ជាមួយ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ ស្រុក​កងមាស​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​កំពង់ចាម​៖ ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​កងមាស និង ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម អម​ជាមួយ​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ ២០២២ បាន​អ​ញ្ចើ​ញ ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ ស្រុក​កងមាស ខេត្តកំពង់ចាម​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មូលដ្ឋាន នៃ​ឃុំ​ទាំង​១១ ក្នុងស្រុក​កងមាស ដែល​សម្រេចបាន​លទ្ធផល និង​សមិទ្ធផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ ។

ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ បាន​បញ្ជាក់ថា ជោគជ័យ​ដែល​សម្រេចបាន​កន្លងទៅ​នេះ​គឺ​បានមកពី​ការរួម​កម្លាំង​សាមគ្គី​គ្នា ទាំង​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត ក៏ដូចជា​ប្រធាន​គណបក្ស​ប្រជាជន​ស្រុក និង​ឃុំ​- ភូមិ ដែល​បាន​ចុះ​ជាប់ ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​កាតព្វកិច្ច​រប​ស់រ​ដ្ឋ និង​មាន​ក្រុមការងារ​គ្រប់រូប​ចុះជួយ​បន្ថែម ផ្ដល់​ជា​គំនិត ថវិកា និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​សម្រេចបាន​លទ្ធផល​ជោគជ័យ​ទាំងនោះ ។

​ជាមួយគ្នា​នោះដែរ ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បានផ្តល់​គំនិត​យោបល់​ខ្លះៗ​សម្រាប់​បេក្ខជន​ឈ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី​ទទួលបាន​ជ័យជំនះ ក្នុង​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៥ ឆ្នាំ ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២​ខាងមុខនេះ ។

ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា តួអង្គ​សំខាន់ ចំនួន​៤ ដែលនាំឱ្យ​ឈ្នះ​លើ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះ រួមមាន ៖

​តួរ​អង្គ *​ទី​១ ៖ បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើ​អំពើ​ល្អ ដោយ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។

​តួរ​អង្គ​*​ទី​២ ៖ គឺប្រធាន​ភូមិ អនុប្រធាន​ភូមិ ត្រូវខិតខំ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ប្រើ​កាយវិការ និង​ពាក្យសម្ដី​ឲ្យ​បាន​សមរម្យ ក្នុងពេល​ចុះ​បំពេញការងារ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ ។​

​តួរ​អង្គ​*​ទី​៣ ៖ គឺ​នាយ នាយរង​ប៉ុស្តិ៍ និង​មន្ត្រី​ប៉ុស្តិ៍ ឬ​ខិតខំ​បំពេញការងារ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន កុំ​ឲ្យ​មាន​អំពើចោរកម្ម កុំ​ឲ្យ​មាន​ល្បែងស៊ីសង កុំ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​ជាដើម ពោលគឺ​អនុវត្ត​ឱ្យបាន​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ១២​ចំនុច ។

​តួរ​អង្គ​*​ទី​៤ ៖ គឺ​ក្រុមការងារ​ចុះជួយ​ភូមិ ឃុំ សង្កាត់ គឺជា​តួអង្គ​សំខាន់បំផុត​ជា​អ្នកផ្ដល់​គំនិត និង​គោលការណ៍ សម្រាប់​ការអនុវត្ត​នៅក្នុង​មូលដ្ឋាន ជាពិសេស​ការឧបត្ថម្ភ​សម្ភារៈ​ថវិកា មធ្យោបាយ ដល់​ក្រុមការងារ​មូលដ្ឋាន ដើម្បី​អនុវត្ត​ការងារ ។

ជាមួយគ្នា​នោះដែរ ឯកឧត្តម​ប្រធាន​គណបក្ស​ខេត្ត ក៏បាន​ស្នើសុំ​ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ប្រធាន​សាខា​បក្ស​ភូមិ និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង​បាន​រឹងមាំ ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ជាក់ស្តែង​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ឲ្យ​ទទួលបាន​ជោគជ័យ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com