ទាន់ហេតុការណ៍
ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ=>រដ្ឋមន្រ្តីក្រសួងបរិស្ថានបានផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ=>ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ...=>ឈ្មួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប...=>ឯកឧត្តម នេត្រ ភក្រ្តា ៖ កិច្ចការងារធ្វើតេស្តរកសារធាតុញៀន គឺធ្វើឡើងស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង!=>ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស...=>សំណាញ់ច្បាប់មិនលើកលែងដល់ជនណាប្រព្រឹត្តខុសទេ! បុរសថ្លើមដុះរោមម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស...=>មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?
0

អ្នកកាសែត០៤នាក់ មានសេរីភាពវិញហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ

អ្នកកាសែត០៤នាក់ មានសេរីភាពវិញហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ឆ្នាំង៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី រួមជាមួយចាងហ្វាង២រូប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ដើម្បីសម្របសម្រួល ព្រមទាំង ដាក់លិខិតស្នើសុំទៅស្ថាប័នតុលា ឱ្យជួយដោះលែង បងប្អូនអ្នកការសែត ០៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ម្សិលមិញ ចំនួន០៣បទល្មើស គឺបទ ចូលលំនៅឋានឆែកឆេរសួរនាំពុំមានការអនុញ្ញាត, បទលួចថត និង បទជ្រៀតជ្រែកកិច្ចការមុខងារសាធារណៈ ពាក់ព័ន្ធហាងលក់ម៉ូតូ១កន្លែង។

ជាលទ្ធផល នៅរសៀលថ្ងៃដដែលនេះ អ្នកទាំង៤ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយ ដើមបណ្តឹង និងចុងចោទទាំង៤នាក់ បានចាប់ដៃយោគយល់អធ្យាស្រ័យគ្នាក្នុងនាមជាខ្មែរ ក្រោមការសម្របសម្រួលរបស់លោកប្រធានសមាគម។ ជាមួយគ្នានេះ លោកប្រធានសមាគម បានរៀបចំអាហារសាមគ្គី ផ្តល់មតិអប់រំល្អ ជូនក្រុមអ្នកកាសែតដែលបានចូលរួម ឱ្យយល់ដឹង និង ជៀសវៀងការប្រព្រឹត្តអំពើខុសច្បាប់បន្តទៀត។

ក្នុងនាម សមាគមអ្នកកាសែត លោក ទេស វិបុល សម្តែងក្តីសប្បាយរីករាយ ឃើញបងប្អូនមានសេរីភាពវិញ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
១.លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង សហការជាមួយសមាគម សម្រួល អភ័យទោស
២.ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និង
៣.ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត ដែលមានចិត្តមេត្តា ករុណា ជួយសម្រួលឱ្យអ្នកកាសែតទាំង៤ មានសេរីភាពវិញ។

សមាគម សូមអំពាវនាវបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អ ជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង សូមចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com