ទាន់ហេតុការណ៍
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...
0

វេទិកាយុវជនស្តីពី សុវត្ថិភាពចំណីអាហារ និងបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នៅសាលាខេត្តកណ្តាល

វេទិកាយុវជនស្តីពី សុវត្ថិភាពចំណីអាហារ និងបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នៅសាលាខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖រសៀលថ្ងៃ ពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តនិងឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញជាអធិបតីក្នុងវេទិកាយុវជនស្តីពី សុវត្ថិភាពចំណីអាហារ និងបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នៅសាលាខេត្តកណ្តាល។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងថា៖វេទិកាថ្ងៃនេះ មានគោលបំណងបង្កើនការយល់ដឹងជាមូលដ្ឋានលើទិដ្ឋភាពទូទៅ និងសុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារ ដើម្បីចែករំលែក ចំណេះដឹង បទពិសោធន៍លើសុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារដល់យុវជន ឲ្យយល់ដឹងអំពីតួនាទី សក្តានុពលរបស់យុវជនក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះលើសុវត្ថិភាព ចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារ ណែនាំយុវជនអំពីឱកាសក្លាយជា យុវជនជើងឯកអាហារូបត្ថម្ភ ។

ឯកឧត្តមបន្តថា៖បញ្ហានេះ តម្រូវឱ្យរដ្ឋបាលខេត្តសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកែលម្អគ្រប់ខ្សែ សង្វាក់ផលិតកម្មស្បៀងអាហារ និងសុវត្ថិភាពចំណីអាហារ ទៅដល់អ្នកប្រើប្រាស់ព្រោះ សុវត្ថិភាព ស្បៀងអាហារគឺជាបញ្ហាសំខាន់សម្រាប់សុខភាពមនុស្សយើង ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋបាលខេត្ត សូមសំណូមពរបណ្តាផ្នែកពាក់ព័ន្ធ ត្រូវបង្កើនយុទ្ឋនាការផ្សព្វផ្សាយដល់ប្រជាជន មន្ត្រីរាជការ បុគ្គលិក និយោជិក កម្មករ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន និងធ្វើការនៅតាម រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា និងប្រជាពលរដ្ឋទូទៅឲ្យផ្លាស់ប្តូរឥរិយាបទមកទទួលទាន អាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងចម្រុះមុខ ដូចជា ៖ បន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុត ឲ្យបានច្រើនគ្រប់មុខនិងទៀងទាត់ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការអាហារដែលធ្វើឲ្យរាងកាយលូតលាស់បានល្អ មានសុខភាពល្អ និងបង្កើន ប្រសិទ្ធភាពការងារ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា៖អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្ស គ្រប់រូប។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺងាយរងគ្រោះជាមួយនឹង បញ្ហាសុវត្ថិភាពចំណីអាហារ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំមានកុមារជាង២២០ លាននាក់ កើតជំងឺរាករូស ហើយកុមារជាង៩៦,០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។

ឯកឧត្តមបន្តថា៖ចំពោះចំណី អាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ ស្ថានភាពអាហារូបត្ថម្ភរបស់ជនងាយរងគ្រោះបំផុត។

ឯកឧត្តមបន្ថែម៖ថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយដែលភាគីពាក់ព័ន្ធលើការងារសុវត្ថិភាពចំណីអាហារ ទាំងអស់ រួមទាំងយុវជនបានមកជួបជុំគ្នាដើម្បីពិភាក្សាលើប្រធានបទដ៏សំខាន់នេះ។

ឯកឧត្តមបានថ្លែងអំណរគុណដល់អង្គការហេឡែន ខេលល័រ អន្តរជាតិ កម្ពុជា គម្រោង MUSEFO របស់អង្គការ GIZ និងសកលវិទ្យាល័យ MSVU នៃប្រទេសកាណាដា ដែលបានសហការរៀបចំដល់វេទិកានេះ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com