ទាន់ហេតុការណ៍
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...
0

មន្ត្រីកាកបាទក្រហមកម្ពុជាចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការពារខ្លួនពីជំងឺកូវីដ-១៩និងការរក្សាសុខភាពផ្លូវចិត្តដល់ថ្នាក់ដឹកនាំ និងអ្នកជាប់ឃុំនៅពន្ធនាគារខេត្តប៉ៃលិន

មន្ត្រីកាកបាទក្រហមកម្ពុជាចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការពារខ្លួនពីជំងឺកូវីដ-១៩និងការរក្សាសុខភាពផ្លូវចិត្តដល់ថ្នាក់ដឹកនាំ និងអ្នកជាប់ឃុំនៅពន្ធនាគារខេត្តប៉ៃលិន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាលសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការពារខ្លួនពីជំងឺកូវីដ១៩ ការរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ ក្នុងពេលមានការរាតត្បាតលីជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ព្រមទាំងអ្នកជាប់ឃុំ ក្នុងពន្ធនាគារខេត្តប៉ៃលិន។ ការចុះអប់រំផ្សព្វផ្សាយនេះដឹកនាំដោយលោក ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោក ហង់ ចាន់សូណា ប្រធានការិយាល័យសុខភាពគ្រាអាសន្ន នៃ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោក ហង់ ចាន់សូណា បានបញ្ជាក់ថា គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនៅក្នុងពន្ធនាគារខេត្តប៉ៃលិននាពេលនេះ គឺដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់ថ្នាក់ដឹកនាំពន្ធនាគារ មន្ត្រីអនុរក្សពន្ធនាគារ និងអ្នកជាប់ឃុំក្នុងពន្ធនាគារទាំងអស់ ពីវិធាន ការពារខ្លួនពីជំងឺកូវីដ១៩ ការរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ ក្នុងពេលមានការរាតត្បាតលីជំងឺកូវីដ១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។

លោកបានបន្តថា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ មានប្រជាពលរដ្ឋមួយចំនួនបានទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត ភាពតានតឹង និងការថប់អារម្មណ៍ ដែលបណ្តាលមកពីវិបត្តិក្នុងមុខរបររកទទួលទាន បញ្ហាជីវភាពគ្រួសារ និងបញ្ហាជាច្រើនទៀត។ ទាំងនេះតម្រូវឱ្យមានការពន្យល់ណែនាំ លើកទឹកចិត្ត ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងផ្លូវចិត្តរបស់ពួកគាត់។

លោកបានបន្តថា មានរោគសញ្ញាច្រើនដែលបង្ហាញថាប្រជាពលរដ្ឋយើងងខ្លះកំពុងតែមានបញ្ហាសុខភាពផ្លូវចិត្ត ភាពតានតឹង ថប់អារម្មណ៍ ដូចជា មានការឈឺក្បាល រោយស្មានិងក មិនឃ្លានអាហារ និងពិបាកលេបអាហារ ឈឺខ្នង ណែនទ្រូង ឈឺក្រពះ និងសាច់ដុំ។

ចំណែកឯវិធីសាស្ដ្រក្នុងការកាត់បន្ថយបញ្ហាសុខភាពផ្លូវចិត្តនេះ គឺយើងត្រូវអនុវត្តនូវវិធីសាស្ត្រដូចជា ធ្វើសមាធិ គេងឱ្យបានគ្រប់គ្រាន់ ធ្វើអ្វីដែលយើងចូលចិត្ត ហាត់ ប្រាណប្រចាំថ្ងៃ ចេញទៅក្រៅ ត្រូវសកម្មក្នុងសហគមន៍ បរិភោគអាហារមានសុខភាព ចៀសវាងការ ទទួលទានកាហ្វេ និងគ្រឿងស្រវឹង និយាយជាមួយនរណាម្នាក់។

លោក ឌិន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា កន្លងមកសាខាកាកបាទ ក្រហមកម្ពុជាខេត្តប៉ៃលិន បានធ្វើការការចុះអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជូនដល់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជានៅក្នុងពន្ធនាគារខេត្តប៉ៃលិនបានជាច្រើនលើកមកហើយ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកឈ្នះលើសមរភូមិកូវីដ-១៩ ដោយអត្រាឆ្លងនៃជំងឺកូវីដ១៩ មកលើប្រជាពលរដ្ឋកម្ពុជាមានកម្រិតទាប ទោះបីរាជរដ្ឋាភិបាលបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងបើកឱ្យមានការរៀបចំនូវពិធីបុណ្យផ្សេងៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី ការរៀបចំពិធីមង្គលការកូនប្រុស-ស្រី ជាដើម។ តែទោះជាយ៉ាងណាក្តី វិធីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បីកុំ បីការពារ នៅតែត្រូវបានណែនាំឱ្យអនុវត្តឱ្យបានជាប់ជាប្រចាំផងដែរ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com