ទាន់ហេតុការណ៍
មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ=>សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន...=>ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ=>លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...
0

ប្រទេសឥណ្ឌូណេស៊ី កាណាដា ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ប្រទេសឥណ្ឌូណេស៊ី កាណាដា ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រទេសឥណ្ឌូណេស៊ី និងកាណាដាបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសទៅលើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរថាមពល។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi និងសមភាគីកាណាដា លោកស្រី Joly Melanie កាលពីថ្ងៃទី១១ ខែមេសា បានចុះហត្ថលេខាទៅលើផែនការសកម្មភាពរវាងឥណ្ឌូណេស៊ី-កាណាដា សម្រាប់រយៈពេលឆ្នាំ២០២២-២០២៥ ដែលនឹងក្លាយជាការណែនាំសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកាណាដា រដ្ឋមន្ត្រីការបរទេស លោកស្រី Marsudi បាននិយាយថា ភាគីទាំងពីរស្វាគមន៍ចំពោះការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី ហើយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និងកាណាដាបានកើនឡើងជិត ៣០ភាគរយកាលពីក្នុងឆ្នាំ២០២១ ដោយឈានដល់តម្លៃ ៣,១២ប៊ីលានដុល្លារអាម៉េរិក។

លោកស្រីបាននិយាយថា ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគី ប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចចរចាលើកដំបូងនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) កាលពីខែមុនរួចហើយ ដោយលោកស្រីបាននិយាយបន្ថែមថា ពួកគេបានព្រមព្រៀងគ្នាក្នុងការពន្លឿនកិច្ចចរចា ដូច្នេះកិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ក្នុងពេលវេលាច្បាស់លាស់។

ប្រទេសទាំងពីរប្តេជ្ញាពន្លឿនការផ្លាស់ប្តូរថាមពល ដើម្បីឈានទៅរកការសម្រេចបាននូវអនាគតនៃការបំភាយឧស្ម័នក្នុងកម្រិតសូន្យ។ ពួកគេក៏បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅកាន់ប្រភពថាមពលស្អាតជាងមុន។

យោងតាមលោកស្រីរដ្ឋមន្ត្រី Joly បានឱ្យដឹងថា ប្រទេសទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងទិដ្ឋភាពផ្សេងៗ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) 

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com