ទាន់ហេតុការណ៍
ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ...=>ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប...=>ឯកឧត្តម នេត្រ ភក្រ្តា ៖ កិច្ចការងារធ្វើតេស្តរកសារធាតុញៀន គឺធ្វើឡើងស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង!=>ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស...=>សំណាញ់ច្បាប់មិនលើកលែងដល់ជនណាប្រព្រឹត្តខុសទេ! បុរសថ្លើមដុះរោមម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស...=>មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
0

សម្ដេចក្រឡាហោម កោតសរសើរ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និង មន្រ្តីសាធារណការ ដែ​​ល​​បានធ្វើឱ្យគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ និងឆ្នាំ២០២១ ថយចុះគួ​រឱ្យ​មោ​ទ​ក​ភា​ព

សម្ដេចក្រឡាហោម កោតសរសើរ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និង មន្រ្តីសាធារណការ ដែ​​ល​​បានធ្វើឱ្យគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ និងឆ្នាំ២០២១ ថយចុះគួ​រឱ្យ​មោ​ទ​ក​ភា​ព

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង ថ្ងៃទី១២ខែមេសា ឆ្នាំ២០២២
សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បា​ន​ស​ម្ដែ​ងកា​រកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើ​ពលីកម្មគ្រ​ប់បែប​យ៉ាង​រ​ប​ស់​ម​ន្រ្តី​ន​គ​របាលចរាចរណ៍ផ្លូវគោក មន្រ្តីសាធារណការ និងដឹកជញ្ជូន ដែលបា​នតស៊ូ​លះ​ប​ង់​យ៉ា​ង​ស្វិ​ត​ស្វា​ញ បំពេញតួនាទី ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកបដោ​យស្មា​រតី​ទទួ​លខុ​ស​ត្រូ​វ និងមនសិការខ្ពស់ ធ្វើឱ្យចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នក​រង​រ​បួ​ស​ដោ​យ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​ផ្លូវគោកឆ្នាំ២០២០ និងឆ្នាំ២០២១​បានថយចុះគួរឱ្យមោទកភាព។ ​ការសម្ដែងការកោតស​រ​សើ​​​​រនេះធ្វើឡើងនៅក្នុងកម្មវិធីប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើក​ទី១​៣ ដោ​​យមានការអញ្ជើញចូលរួមពី ឯក​ឧ​ត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ ក្រ​សួ​ងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិ​បា​ល​​ខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិក សមា​ជិ​កា គណៈ​កម្មា​ធិកា​រជា​តិសុ​វ​ត្ថិ​ភា​ព​ច​​រាចរណ៍ផ្លូវគោក ភ្ញៀវជាតិ-អន្ដរជាតិ លោកគ្រូ-អ្នកគ្រូ និង​សិ​ស្សានុសិស្ស យុវជន ព្រ​ម​ទាំ​ង​ប្រ​ជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ទី១២ខែមេសា ឆ្នាំ២០២២នេះ នៅ​មណ្ឌល​កីឡា​ដ្ឋាន​បា​ល់​បា​ត់​វា​ល​​បែកចាន ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង​បា​ត់ដំ​ប​ង​ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា ឆ្នាំនេះជាឆ្នាំទី១៣ហើយ ដែ​ល​ក​ម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតបានរៀបចំទិវានេះ ក្រោមការលើកទឹកចិត្ត និង​ឧ​ប​ត្ថ​ម្ភគាំ​ទ្រ​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការយល់​ដឹងរ​បស់​ប្រជាពលរដ្ឋអំ​ពីហា​និ​ភ័​យ​នៃ​គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមហន្តរាយអាយុវជីវិតមនុស្ស ការបាត់បង់កាយសម្បទា ខូច​ខា​តទ្រព្យសម្បត្តិ ព្រមទាំងបំផុសស្មារតីបង្កើនការប្រុងប្រយ័តចំពោះគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថា ជារៀងរាល់ឆ្នាំ ស្ថានភាពគ្រោះថ្នាក់ចរា​ចរ​ណ៍​នៅ​ក​ម្ពុជា តែងតែកើតមានឡើងច្រើន ក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ពិសេស​បុណ្យ​ចូ​ល​ឆ្នាំ​ខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ដូច្នេះហើយទើ​បរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាផ្លូវការ និង​បា​ន​ជំ​រុ​ញលើកទឹកចិត្តឱ្យគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូ​វគោកយក​កាល​បរិ​ច្ឆេ​ទ​ថ្ងៃ​ទី​៧ ដល់ថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចណ៍ផ្លូវគោក។

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា ពិធីនេះគឺជា​សក​ម្ម​ភា​ព​មួ​យ​នៃ​​ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំបាត់ទុក្ខលំបាក និងភា​ព​ក្រី​ក្រ​របស់ប្រជាពលរដ្ឋ ក៏ដូចជាការសំដែងឆន្ទៈក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ អនុវ​ត្ត​បានជោគជ័យនូវផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដ​ល់​ឆ្នាំ​២​០៣០ របស់អង្គការសហប្រជាជាតិ។

ទន្ទឹមនឹងនេះ សម្ដេចក៏បានសំដែងនូវការកោតសរសើរ លើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និ​ង​ម​ន្ត្រី​នៃក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរឹតបន្តឹងអនុវត្តច្បាប់ កា​រ​ផ្ស​ព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង​កិ​ច្ច​កា​រ​សំ​ខាន់ៗជាច្រើនទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម បា​នថ្លែ​ងអំ​ណរគុ​ណយ៉ាង​ជ្រាល​ជ្រៅចំពោះ​អ្នក​ប្រើ​ប្រា​ស់ផ្លូវដ៏ច្រើនលើសលប់ពីគ្រប់មជ្ឈដ្ឋាន បណ្ដាញសារព័ត៌មាននានា អង្គការជាតិ-អន្តរជាតិ វិស័​យឯកជន រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននានា ដែលបានចូលរួ​ម​យ៉ា​​ងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមការអំពាវនាវ ឬសេចក្តី​ប្រកាស​រប​ស់​គ​ណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរ​ណ៍ផ្លូវគោកក្នុងបំណងជំរុ​ញការរ​ក្សាសុ​វ​ត្ថិភាព​ចរា​ច​រ​ណ៍​ផ្លូ​វគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។

សម្ដេចក៏បានអំពាវនាវផងដែរ ដល់អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូ​ល​រួ​ម​អនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃ​នេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ជាមួយនឹ​ងការ​យកចិត្ត​ទុកដា​ក់បើ​កប​រ​ប្រ​ក​ប​ដោ​យការទទួលខុសត្រូវ និងបង្កើតឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា ក្នុ​ង​ត្រី​មាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន​ឡើង​ចំ​នួ​​ន១០៦លើក ស្មើនឹង១៤% (៨៦៩/៧៦៣លើក) ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤​% (៤៩៣/៤៣៣នាក់) និងចំនួនអ្នករបួសកើន១៤៩នាក់ ស្មើនឹង ១៣% (១២​៦២/​១១​១៣​នា​ក់)។

ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់​ចរាចរណ៍រប​ស់ស្ន​ងកា​រ​ដ្ឋាន​ន​គរ​បា​លខេ​ត្ត​បា​ត់​ដំបង បានបង្ហាញថានៅក្នុង ឆ្នាំ២០២១ កន្លងមកនេះខេត្តបាត់ដំបងមានគ្រោះថ្នា​ក់ច​រា​ច​រ​ណ៍​​ចំនួន ១២៧ករណី ចំនួនអ្នកស្លាប់ ៧៤នាក់ និងអ្នករបួស ២១៤នាក់ បើធៀបនឹ​ង​ឆ្នាំ២​០​២​០ ថយចុះ ៦២ករណី ក្នុងនោះចំនួនអ្នកស្លាប់ថយចុះ ១២នាក់ និងអ្នករបួសថយចុះ ១​០​៩​នា​ក់​។

ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមយូរអង្វែងជាក់ស្ដែង បើទោះ​ជាមា​នកា​រ​ថ​យ​ចុះ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយ ប៉ុន្តែគ្រោះ​ថ្នាក់​នេះ​មាន​និន្នា​ការ​កើន​ឡើ​ងប​ន្ទា​ប់​ពី​ស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានធូរស្រាលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងក្នុងត្រីមាសទី១ ឆ្នាំ​២០២២ ដែលបានបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងអ្នករបួសមានអត្រាខ្ពស់ លើ​ស​គ្រោះថ្នា​ក់​ស​ង្គ​មនានាជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួនលើ ៥នាក់ និងរបួសចំនួន ១៤នាក់។

មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ ការមិ​នគោ​រ​ព​សិ​ទ្ធិ​អា​ទិ​ភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការបើកប​រក្រោ​មឥ​ទ្ធិ​ពល​គ្រឿ​ង​ស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុ​ទ្ធសឹង​បង្ក​ឡើ​ងដោយកត្តាអ្នកបើកបរ យានយន្តមួយចំនួនមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខ្វះ​កា​រ​ប្រុ​ងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ។

ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១៣នេះ គឺជាការ​ផ្ញើសា​រណែ​នាំរ​ប​ស់​រា​ជ​រ​ដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចងចាំថា ​មាន​តែការខិតខំយក​អ​ស់​ស្មា​រតីចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុ​ងប្រយ័ត្នគ្រប់​ពេលធ្វើ​ដំណើ​រ​តា​ម​ដងផ្លូវ មានសីលធម៌យោគយល់អធ្យាស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ទើ​ប​ជៀ​សផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខសុវត្ថិភាពជានិច្ចនិរន្តរ៍។

សូមជម្រាបជូនថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ផ្ដួចផ្ដើ​ម​ឡើ​ងដោយអង្គការសហប្រជាជាតិដែលបានកំណត់យកខែឧសភារៀងរាល់ឆ្នាំ ប្រារព្ធ​ឡើង​នៅ​តា​មប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើ​នរំលឹកដ​ល់ប្រ​ជាព​លរ​ដ្ឋនៅ​ទូ​ទាំ​ង​ពិ​ភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផងដែរ ឱ្យ​យ​ក​ចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិ ភាពចរាចរណ៍។ ឆ្នាំនេះគឺជាឆ្នាំទី១៣ ដែលកម្ពុជា​រួម​ជា​មួ​យប្រទេសនានាបានប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភ​គាំ​ទ្រ​​របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញសេចក្តីសម្រេចជាផ្លូវការ។

ដោយរាជរដ្ឋាភិបាលពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាតែងតែកើតមានយ៉ា​ងច្រើននៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ ទើប​រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាផ្លូវការ និងជំរុញលើកទឹកចិត្តឱ្យ គ.ស.ច.គ. យក​កា​ល​បរិច្ឆេទពីថ្ងៃទី៧ ដល់ ថ្ងៃទី១៤ ខែ មេសា ជារៀងរាល់ឆ្នាំក្នុងការប្រារព្ធទិវាសប្តាហ៍ជា​តិសុ​វ​ត្ថិ​ភាពចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរំលឹក បញ្ញាក់ អារ​ម្មណ៍ប្រជាពល​រដ្ឋឱ្យយក​ចិត្តទុក​ដាក់​គោ​រពច្បាប់ និងមានសីលធម៌យោគយល់អធ្យាស្រ័យនៅគ្រប់ពេលធ្វើដំណើរលើដងផ្លូវ នាំម​ក​នូវសុវត្ថិភាព រីករាយជួបជុំគ្រួសារក្នុងសង្គមជាតិកម្ពុជា ដែលមានសុខ សន្តិភាពពេញលេញ មា​នការអភិវឌ្ឍលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច ជាពិសេសផ្លូវស្ពា​នតភ្ជាប់​ទៅគ្រ​ប់​តំ​ប​ន់​នៅ​ក្នុងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា​ប្រ​ធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បាន​អញ្ជើ​ញទ​ទួល​មួ​ក​សុ​វ​ត្ថិ​ភា​ពី​ម្ចា​​ស់ជំនួយក្រុមហ៊ុន Tri Petch ISUZU Sales Cambodia Co,Ltd.ផងដែរ។ នាឱកា​ស​នោះ​ ស​ម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បំពាក់មួកសុវ​ត្ថិភា​ព​ជា​និ​មិត្ត​រូ​​ប​តំណាងចំនួន១០រូប និងថតរូបអនុស្សាវរីយ៍ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com