ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

អភិបាលខេត្ដព្រះសីហនុ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែក ជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមកពីក្រុង ស្រុកទាំង៥

អភិបាលខេត្ដព្រះសីហនុ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែក ជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមកពីក្រុង ស្រុកទាំង៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះសីហនុ ៖ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាន​ជួបសំណេះសំណាល និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជាចែកជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុក​ទាំង៥ ចំនួន ៣៥៧នាក់ នៅវិទ្យាល័យសម្ដេចឪក្រុងព្រះសីហនុ   នារសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម គួច ចំរើន បានពាំនាំផ្ដាំផ្ញើសេចក្តីនឹករលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហម​មក​ពីក្រុង ស្រុក ទាំង៥ នៃខេត្តព្រះ សីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សូម​ទទួល​បានសេរីសួរស្តីជ័យមង្គលគ្រប់ក្រុមគ្រួសារ ហើយថ្ងៃនេះយើងបានជួបជុំគ្នា ដើម្បីធ្វើការ​សំណេះ​​សំណាលជាមួយអ្នកស្ម័គ្រ ចិត្តភូមិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ឯកឧត្ដមបានបន្ដថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី យើងមានកម្មវិធីជួបសំណេះសំណាល​ជាមួយនឹងកងទ័ពនៅតាមបណ្ដាកោះនានាក្នុងខេត្ត និងកងទ័ពឈរ ជើងនៅតាមព្រំដែនខេត្ត​ឧត្តរមានជ័យ ក្រោយ ពីចូលឆ្នាំយើងនឹងធ្វើការជួបជុំជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់​អាវុធបន្តទៀត។

ឯកឧត្តមបានអភិបាលខេត្ដបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំកាកបាទក្រហម និង​រដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរចំពោះអ្នកស្ម័គ្រចិត្តសាខាកាក បាទក្រហម​កម្ពុជា​ខេត្ត ដែលបានរួមគ្នាធ្វើសកម្មភាពទទួលបាននូវសមិទ្ធផលជាច្រើន ហើយសកម្មភាព​របស់អ្នកស្ម័គ្រចិត្តបានខិតខំប្រឹងប្រែងក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ សាខា​កាកបាទក្រហម ក៏ដូចជាអនុសាខាបានបំពេញការងារស្នូលក្នុងការចុះ ចែកស្បៀងក្នុងតំបន់​បិទខ្ទប់ នឹងចែកស្បៀង ជូនគ្រួសារក្រីក្រខ្វះខាតជីវភាពជាដើម។

ឯកឧត្តមក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកស្ម័គ្រចិត្ដ រយៈ​ពេលកន្លងមកទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ហើយក្នុងឱកាសពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ យើងចូលរួមការពារសន្តិសុខ សុវត្ថិភាពតាមផែនការយុទ្ធសាស្ត្រគោលដៅ​អភិវឌ្ឍន៍តំបន់ទេសចរណ៍ សមិទ្ធផលដែលយើងបាននាពេលកន្លងមក ទាក់ទាញភ្ញៀវទេស​ចរ​ជាតិ និងទេសចរបរទេសមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ធ្វើឱ្យកម្មវិធីកម្សាន្តរបស់យើងកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

ឯកឧត្ដមអភិ​បាល​ខេត្ដបានជំរុញដល់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាធ្វើឱ្យខេត្តយើងមានសន្តិសុខ សោភណភាព និងបរិស្ថានល្អ ហើយប្រជាពលរដ្ឋក៏មានការយល់ដឹងច្រើនក្នុងការទុកដាក់សំរាមក្នុងធុង ដើម្បីបង្កើតភាពស្អាត ទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងការទុកដាក់​សំរាម​ឱ្យ​បានត្រឹមត្រូវ ក្រៅពីការងារមនុស្សធម៌អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម​កម្ពុជារបស់យើង​ត្រូ​វចូលរួមការងារអនាម័យ បរិស្ថានប្រកបដោយសុវត្ថិភាព គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត នឹងមកចូលរួមអភិសេករូបសំណាក់ “ព្រះថោងនាងនាគ” នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ ហើយសមិទ្ធផលរូបសំ ណាកនេះ បង្ហាញនូវការអភិវឌ្ឍ​រីក​ចម្រើនរបស់ខេត្តព្រះសីហនុ និងបង្ហាញពីមោទនភាពរបស់ខេត្ត មានភាពទាក់ទាញអ្នក​ទេសចរ និងបើកឱកាសអ្នកវិនិយោគជំរុញកំណើនសេដ្ឋកិច្ចសង្គមនាពេលខាងមុខ ហើយអ្នក​ដែលទទួលផល គឺប្រជាពលរដ្ឋខេត្តព្រះ សីហនុ។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការ​អំពាវនាវដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួច និងត្រូវទៅបន្ត​ចាក់វ៉ាក់​សាំងដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខភាព ព្រមទាំងបាន​ណែនាំ​ដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមឯកសារ ដើម្បីទៅចូលរួមបោះ​ឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ សង្កាត់ឱ្យបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
សូមជម្រាបជូនថា ឯកឧត្តមអភិបាលខេត្ដក៏បាននាំយកអំ ណោយសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនក្រុមការងារអ្នកស្ម័គ្រចិត្តកាក​បាទក្រហមមកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុចំនួន ៣៥៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកត្រី១យួរ ឃីតមួយកញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ម៉ាស១កញ្ចប់ ជែល១ដប និងថវិកា ១០ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com