ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិត នៅស្រុកចិត្របុរី ខេត្តក្រចេះ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិត នៅស្រុកចិត្របុរី ខេត្តក្រចេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា តំណាងរាស្រ្តខេត្តកំពង់ស្ពឺ និង​ជា​ប្រធានកិត្តិយសរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៅក្នុងវិទ្យាល័យ ហ៊ុន សែន កន្ទួត ស្ថិត​ក្នុងភូមិ​កន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

កញ្ញាវេជ្ជបណ្ឌិត សោ ស្រីពេជ្រ សមាជិកលេខាដ្ឋានតំណាងឱ្យក្រុមការងារគ្រូពេទ្យ​ស្ម័គ្រ​​ចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានឡើងមានចំណាប់អារម្មណ៍ និងបានបង្ហាញពីសកម្ម​ភាព​ការងារកន្លងទៅដែលក្រុមការងារបានបំពេញទៅតាមជំនាញ។ កញ្ញាវេជ្ជបណ្ឌិត បានធ្វើការ​បេជ្ញា​ចិត្តថា នឹងខិតខំប្រឹងប្រែងចុះអប់រំផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ អប់រំសុខភាព យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងបន្តផ្ដល់​សេវា​សុខភាពជូនប្រជាជនឱ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបានដោយឥតគិតថ្លៃ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានលើកឡើងស្ដីពីការអភិវឌ្ឍ និងការអនុវត្តកន្លងមកស្របតាមកម្មវិធី និងយុទ្ធសាស្រ្តចតុកោណក្នុងដំណាក់កាលទី០៤ និងការអនុវត្តក្នុងកំណែទម្រង់នានា មិនត្រឹមតេប៉ុណ្ណោះរដ្ឋបាលខេត្តក្រចេះ​បានខិតខំប្រឹង​ប្រែងបំពេញការងារប្រលបដោយស្មារតីសាមគ្គី សហការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់មានគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្ដបានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ និងចុះជួយ​ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី​ដែលបាន​ចំណាយពេលវេលាដ៏មមារញឹក និងមានតម្លៃអញ្ជើញចុះបេសកកម្មនៅថ្ងៃនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបាន​សហការជា​មួយអាជ្ញាធរខេត្តក្រចេះក្នុងការរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជានិច្ចកាល ក្រុមការងារគ្រូពេទ្យយើងតែងតែចុះ​ពិនិត្យព្យាបាលប្រជា​ពលរដ្ឋរាល់​ពេលសម្រាកចុងសប្តាហ៍តាមបណ្តារាជធានី ខេត្ត មិនថាជិត ឬឆ្ងាយ។

ឯកឧត្តមបាន​​បន្ថែម​ថា “ខ្ញុំពិតជាសូមកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះការលះបង់ ការចែករំលែក ការខ្វល់ខ្វាយពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ពួកយើង​ទាំងអស់គ្នាមិនដែលទៅណាចោលប្រជាជនទេ។ កាលៈទេសៈកាន់តែលំបាក ពួកយើងកាន់​តែ​​នៅ​ក្បែរជាមួយពុក ម៉ែ មា មីង បងប្អូនជាពិសេសក្នុងកាលៈទេសៈ​រីករាលដាលនៃ​ជំងឺកូវីដ​១៩ អាជ្ញាធរ និងក្រុមគ្រូពេទ្យទាំងអស់បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន​ក្នុងការបំពេញតួនាទីចាំបាច់បម្រើប្រជាពលរដ្ឋ និងផ្ដល់សេវាសុខភាពជូនប្រជាជន ទាំងអស់​នេះគឺជាការលះបង់ដ៏ធំធេងរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់យើង”។

គួររម្លឹកដែរថា កន្លងមកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន​អនុវត្តន៍​ការងាររបស់ខ្លួនស្របតាមការឧទ្ទេសនាមរបស់ក្រសួងសុខាភិបាលសរុបរួម ១៥ ខេត្ត រួម​មាន៖​ ខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង រាជភ្នំពេញ កណ្ដាល ឧត្តរមានជ័យ ស្វាយរៀង សៀមរាប មណ្ឌលគិរី ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី តាកែវ និងខេត្ដកំពង់ធំ ក្នុង​នោះរួមមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១ ២០៨ រូប។ គិតមកទល់បច្ចុប្បន្នក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងក្នុងរយៈពេល១០ ឆ្នាំហើយរួមមាន​ក្រុម​គ្រូពេទ្យចំនួន៥៦៧៩ នាក់ និងចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី ខេត្តចំនួន ៥៥២ លើក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com