ទាន់ហេតុការណ៍
ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ...=>ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប...=>ឯកឧត្តម នេត្រ ភក្រ្តា ៖ កិច្ចការងារធ្វើតេស្តរកសារធាតុញៀន គឺធ្វើឡើងស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង!=>ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស...=>សំណាញ់ច្បាប់មិនលើកលែងដល់ជនណាប្រព្រឹត្តខុសទេ! បុរសថ្លើមដុះរោមម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស...=>មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!=>បុគ្គលឈ្មោះ លី ច្រៃ ធ្វើជាមិនដឹងមិនឮនូវសេចក្តីណែនាំរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងការអោយរុះរើ សំណង់ ដែលខ្លួនបានលួចសាងសង់ មកលើប្រលាយមេរបស់រាជរដ្ឋាភិបាល ដែលកំពុងតែអភិវឌ្ឍន៍បែបនេះ..?=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ=>ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
0

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីសូត្រមន្ត ប្រោសព្រំសិរីសួស្តីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងសំណេះសំណាល ចែកប័ណ្ណប្រេងសាំង និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការចំណុះសាលាខេត្ត

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីសូត្រមន្ត ប្រោសព្រំសិរីសួស្តីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងសំណេះសំណាល ចែកប័ណ្ណប្រេងសាំង និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការចំណុះសាលាខេត្ត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ.ស. ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំ (គ) សាលាខេត្តត្បូងឃ្មុំ ។

នាឳកាសនោះ មានកាអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការសាលាខេត្ត។

នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃសូត្រធម៌ប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ ចូលកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ក៏បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកប័ណ្ណប្រេងសាំង និងថវិកាមួយចំនួន ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាខេត្ត ក៍ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឲ្យសាលាខេត្តត្បូងឃ្មុំ ជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារកន្លងមកផងដែរ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន សមធម៌ និងប្រសិទ្ធភាពការងារ ដោយបានចូលរួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម នាពេលកន្លងទៅ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងមករដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានខិតខំថែរក្សា នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងត្រូវចូលរួមថែរក្សាការពារឲ្យខានតែបាន នូវសុខសន្តិភាព សំដៅធ្វើយ៉ាងណាជំរុញល្បឿន នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។ បន្ថែមពីនេះ ក្នុងឳកាសថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ ៣កុំ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយនូវកម្មវិធី <<សង្ក្រាន្តត្បូងឃ្មុំ>> ដែលរដ្ឋបាលខេត្តរៀបចំឡើងចំនួន០៣ថ្ងៃ គឺថ្ងៃ១៤ ១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២ ក្នុងនោះមានចំនួន០២ទីតាំង ដោយទី១នៅបរិវេណវត្តព្រៃនគរក្នុង ហ្លួងព្រះស្តេចកន មានការលេងល្បែងប្រជាប្រិយចំរុះ ការរាំលេងកំសាន្ត និងកម្មវិធីជាច្រើនទៀត និងទីតាំងទី០២ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្តត្បូងឃ្មុំ ដោយមានការតាំងពិពរណ៍ និងការប្រគំតន្ត្រីផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com