ទាន់ហេតុការណ៍
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...
0

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២១ និងវឌ្ឍនភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២២ របស់ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២១ និងវឌ្ឍនភាពការងារ រយៈពេល ៣ខែដើមឆ្នាំ  និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២២ របស់ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម៖នៅព្រឹក ថ្ងៃពុធ ៥កើត ខែចែត្រ ឆ្នាំឆ្លូវ ទោស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២២ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ ២០២១ និងពិនិត្យវឌ្ឍនភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ១៩នាក់ ។
អង្គប្រជុំ បានតាមដានស្តាប់ នូវ ៖

១,របាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ១ឆ្នាំ ២០២១ និងវឌ្ឍនភាពការងារ រយៈពេល ៣ខែដើមឆ្នាំ ២០២២ និងទិសដៅការងារបន្ត ,

២, របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិកា របស់សាខា ឆ្នាំ ២០២១ និង ត្រីមាសទី ១ ឆ្នាំ ២០២២

៣, ពិនិត្យ ពិភាក្សាលើផែនការអភិវឌ្ឍសកម្មភាព ឆ្នាំ ២០២២ និង ផែនការសកម្មភាព រយ:ពេល ៥ឆ្នាំ ( ២០២១- ២០២៥ )របស់សាខា,

៤ -ពិនិត្យ ពិភាក្សា លើសេចក្តីអំពាវនាវ កៀរគរមូលនិធិ អបអរខួបទី ១៥៩ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សាខា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ឆ្នាំ ២០២១ ក៏ដូចជា ១ត្រីមាស ដើមឆ្នាំ២០២១ នេះ ទោះបីត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាល នៃ ជម្ងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខា បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។

មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មា ធិការសាខា បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តសហការក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមជាមួយ ការបន្តទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ តាមរយ: វិធានការ ” ៣ការពារ ៣កុំ ” – ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ ,,,,ត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង ស្រុក ក្នុងការ ត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍ ។

ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព។

ក្នុងនាម ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា, ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន ទាំងក្នុង និង ក្រៅខេត្ត សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ ក៏ដូចជា ត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបលំបាកជីវភាព ក្នុងទូទាំងខេត្ត កំពង់ចាម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com